ព័ត៌មានជាតិ
ចេកល័ក្ខជាដំណាំអត្តសញ្ញាណរបស់ប្រជាជននៅលើខ្នងភ្នំគូលែន ខេត្តសៀមរាប
សៀមរាប៖ ចេកល័ក្ខ ត្រូវបានប្រជាជននៅក្នុងខេត្តសៀមរាប ទទួលស្គាល់ថា ជាដំណាំហូបផ្លែមានអត្តសញ្ញាណនៅលើខ្នងភ្នំគូលែន។ ចេកល័ក្ខ មានផ្លែធំៗហើយនៅពេលទុំមានពណ៌ក្រមៅ លាយក្រហមស្រាល និងមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់គួរចង់បរិភោគ។

លោក ផាន់ ផុន ប្រធានសហគមន៍ព្រៃធំអន្លង់ធំ ដែលស្ថិតនៅលើខ្នងភ្នំគូលែននេះ បានឱ្យដឹងថា ចេកប្រភេទនេះ គឺជាដំណាំប្រពៃរបស់អ្នកស្រុក ច្រើនតំណមកហើយ។ បច្ចុប្បន្នប្រជាពលរដ្ឋលើភ្នំគូលែន និយមដាំចេកល័ក្ខ ព្រោះអាចលក់បាន តម្លៃខ្ពស់។
លោក ផាន់ ផុន បានឱ្យដឹងទៀតថា ចេកល័ក្ខផ្លែពេលទុំ មានរសជាតិផ្អែម និងក្លិនក្រអូប។ ពេលទុំ គេអាចបរិភោគបាន ដោយមានរសជាតិផ្អែមឆ្ងាញ់ខុសពីចេកដទៃ។
ផ្លែចេកល័ក្ខ បានដាក់លក់ជាហូរហែតាមដងផ្លូវទៅកាន់តំបន់ខ្នងភ្នំ។ ភ្ញៀវទេសចរ នៅពេលឡើងទៅកម្សាន្តលើឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ប្រាកដជាស្គាល់ដើមចេកល័ក្ខ។
ចេកល័ក្ខមានតម្លៃថ្លៃជាងចេកផ្សេងទៀត។ នៅតាមផ្លូងឡើងភ្នំគូលែន អ្នកភូមិលក់ចេកល័ក្ខមួយស្ទង ចាប់ពី២៥.០០០ ដល់៣០.០០០រៀល។ បើទិញជាស្និតវិញ តម្លៃមួយស្និត ៤.០០០-៧.០០០ រៀលទៅតាមទំហំ តូចតាមធំ។
ដោយសារកត្តាភូមិសាស្រ្តអំណោយផល សម្រាប់ដំណាំចេកនេះ ប្រជាពលរដ្ឋ រស់នៅខ្នងភ្នំគូលែន ជាច្រើនគ្រួសារ និយមដាំចេកល័ក្ខ និងម៉្យាងទៀតដំណាំនេះ បានដុះនៅលើខ្នងភ្នំគូលែន តាំងតែពីយូរលង់មកហើយដែរ៕ ប្រភព៖ ក្រសួងបរិស្ថាន


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


