ព័ត៌មានជាតិ
យុវតីកម្ពុជាម្នាក់ មានឱកាសទៅធ្វើទស្សនកិច្ចសិក្សានៅអង្គការ NASA សហរដ្ឋអាមេរិក
នៅសប្តាហ៍ក្រោយនេះ យុវតី កៅ ម៉េងហ័ង ជាសិស្សនៃវិទ្យាល័យ ហ៊ុន សែន ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម នឹងធ្វើដំណើរទៅរដ្ឋធានី វ៉ាស៊ីនតោន ដើម្បីទៅធ្វើទស្សនកិច្ចសិក្សានៅអង្គការ NASA និង Capitol Hill បន្ទាប់ពីយុវតីរូបនេះបានទៅសហរដ្ឋអាមេរិក ដើម្បីផ្លាស់ប្តូរការសិក្សានៅសាកលវិទ្យាល័យ Virginia Tech កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ។

បើតាមក្រសួងអប់រំយុវជននិងកីឡា បានឱ្យដឹងថា យុវតី កៅ ម៉េងហ័ង ជាសិស្សនៃវិទ្យាល័យ ហ៊ុន សែន ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម បានធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីផ្លាស់ប្តូរការសិក្សានៅសាកលវិទ្យាល័យ Virginia Tech កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ដែលនេះបានបង្ហាញពីសមត្ថភាពទេពកោសល្យដ៏ខ្លាំងពូកែរបស់យុវសិស្សកម្ពុជា ក្រោមកំណែទម្រង់វិស័យអប់រំបែបឌីជីថល។
ក្រសួងអប់រំបានបន្តថា បច្ចុប្បនុ្ន កញ្ញា កៅ ម៉េងហ័ង កំពុងសិក្សាលើមុខវិជ្ជា Electrical Engineering ដែលផ្តោតទៅលើ Automating Systems Using Microprocessors (ASUM) ហើយក៏កំពុងបង្កើតគម្រោង Robot ដែលអាចរើសសំរាមតាមដងផ្លូវដោយស្វ័យប្រវត្តិជាមួយសមាជិកក្រុមដែលមកពីប្រទេសផ្សេងទៀត។

ក្រសួងអប់រំបានបន្តទៀតថា ដោយឡែកនៅសប្តាហ៍ក្រោយ យុវសិស្សមកពីស្រុកកងមាសរូបនេះ នឹងធ្វើដំណើរទៅរដ្ឋធានី វ៉ាស៊ីនតោន ដើម្បីទៅធ្វើទស្សនកិច្ចសិក្សានៅអង្គការ NASA និង Capitol Hill ហើយគ្រោងនឹងត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២។
គួរបបញ្ជាក់ថា ក្រោមការដឹកនាំដោយក្រសួងអប់រំ យុវជន និងកីឡា យុវសិស្ស កៅ ម៉េងហ័ង បានក្លាយជា Student Ambassador Technovation ប្រទេសកម្ពុជាឆ្នាំ២០២២ ជា Coordinator និង Local Champion of Technovation Girls Cambodia ជាប់ជយលាភី Technovation កម្រិត Senior Division ឆ្នាំ២០២២ និងជាប់ជយលាភី Popular award Technovation កម្ពុជា ឆ្នាំ២០២១ ចូលរួមកម្មវិធីប្រកួតប្រជែង e-Icon លើកទី១១ ដែលរៀបចំឡើងដោយសាធារណរដ្ឋកូរ៉េ និងចូលរួមកម្មវិធីប្រកួតប្រជែងជាតិ និងអន្តរជាតិជាច្រើនទៀត៕




អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់