ព័ត៌មានជាតិ
នគរបាលក្រុងភ្នំពេញ កោះហៅមនុស្ស៣នាក់មកអប់រំ ក្រោយផលិតវីដេអូនិយាយអាសអាភាស
នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាបានសហការជាមួយមន្ត្រីប្រឆាំងការជួញដូរមនុស្ស និងយេនឌ័រ បានកោះហៅមនុស្សចំនួន ៣នាក់ ឲ្យបង្ហាញខ្លួននៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ក្រោយផលិតវីដេអូ ដោយប្រើពាក្យអាសអាភាសនៅលើបណ្ដាញសង្គមហ្វេសប៊ុសប៊ុក។

កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ មានគណនីហ្វេសប៊ុកមួយ មានឈ្មោះថា Kaa Offical បានបង្ហោះឃ្លីបវីដេអូមួយ មានចំណងជើងថា «វិប្បដិសារី» នៅលើសណ្តាញសង្គមហ្វេសប៊ុក។ វីដេអូនេះ គឺនិយាយទាក់ទងទៅនឹងសកម្មភាពបុរស ២នាក់ សម្តែងសកម្មភាពដោយប្រើពាក្យពេជន៍ អសីលធម៌ អាសអាភាស ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សីលធម៌សង្គម ហើយក៏ផ្ទុះការប្រតិកម្មពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម។

ក្រោយបានឃើញបែបនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ ដោយអនុវត្តតាមបទបញ្ជារបស់លោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានី ភ្នំពេញ បានកោះហៅបុគ្គលទាំង ៣នាក់នេះ ឲ្យចូលខ្លួនមកធ្វើកិច្ចសន្យា និងសុំទោសជាសាធារណ: ចំពោះកំហុសរបស់ពួកគេ។

បុគ្កលទាំង ៣នាក់ ដែលប្រព្រឹត្តទង្វើមិនសមរម្យ ហើយនាំឲ្យប៉ះពាល់ដល់សីលធម៌សង្គម រួមមាន៖ ១- ឈ្មោះ វណ្ណា ឌី ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរសិល្បៈករ (តួសម្តែង) ២- ឈ្មោះ ងួន ពិសី ភេទប្រុស អាយុ១៨ មុខរបរ សិល្បៈករ ៣- ឈ្មោះ ពៅ ដេវីដ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ អ្នកគ្រប់គ្រងផេក៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៧ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


