ព័ត៌មានជាតិ
លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង ថា ភាគីខាងក្រៅមិនគួរធ្វើអន្តរាគមន៍លើបញ្ហាសមុទ្រចិនខាងត្បូង ដែលនាំទៅដល់ជម្លោះបង្អស្ថិរភាពតំបន់ឡើយ
អតីតរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានមានប្រសាសន៍ថា បញ្ហាសមុទ្រចិនខាងត្បូង គឺជាបញ្ហាទាមទារអធិបតេយ្យភាពទឹកដី រវាងរដ្ឋសមាជិកអាស៊ានខ្លះ និងប្រទេសចិន ដូច្នេះដំណោះស្រាយគួរតែត្រូវធ្វើឡើងតាមរយៈការចរចាដោយផ្ទាល់រវាងភាគីពាក់ព័ន្ធផ្ទាល់ ដូចដែលជម្លោះព្រំដែនបានកើតឡើងនៅគ្រប់ទីកន្លែងក្នុងពិភពលោកផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង យល់ថា ភាគីខាងក្រៅមិនគួរធ្វើអន្តរាគមក្នុងសមុទ្រចិនខាងត្បូង ឬញុះញង់ឱ្យមានជម្លោះគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់នោះទេ។ ក្នុងនាមកម្ពុជាជាប្រធានអាស៊ានលើកទី៣នៅឆ្នាំនេះ លោកសង្ឃឹមថា អាស៊ាន និងចិន អាចសម្រេចបានការចរចា ដើម្បីឈានទៅរកក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) សម្រាប់ដំណោះស្រាយដោយសន្តិវិធី ហើយនឹងបញ្ឈប់អន្តរាគមន៍ពីបរទេស លើបញ្ហាសមុទ្រចិនខាងត្បូងទៀត ដែលអនុញ្ញាតឱ្យភាគីពាក់ព័ន្ធផ្ទាល់ទាំងអស់ដោះស្រាយទំនាស់ព្រំដែនសមុទ្រដោយសន្តិវិធី។

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង មានប្រសាសន៏បែបនេះ ខណៈលោកអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះតាម Online ជាមួយលោក វ៉ាង យី (Wang Yi) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីប្រារព្ធខួបលើកទី២០ នៃសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC)។
តាមសុន្ទរកថាគន្លឹះ ដែលកម្ពុជាថ្មីទទួលនៅរសៀលថ្ងៃទី២៧ ខែកក្កដា នេះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកឡើងថា នៅឆ្នាំ២០០២ កម្ពុជាបានធ្វើជាប្រធានអាស៊ានជាលើកដំបូង គឺ៣ឆ្នាំបន្ទាប់ពីចូលជាសមាជិកអាស៊ាន ហើយនៅឆ្នាំនោះ សមុទ្រចិនខាងត្បូងមិនមានអរិភាពធ្ងន់ធ្ងរទេ ប៉ុន្តែកម្ពុជាបានគិតទុកជាមុនថា ជម្លោះនឹងអាចកើតឡើងតានតឹងក្នុងពេលខាងមុខ។ ដោយវាយតម្លៃលើការពិចារណាបែបនេះ កម្ពុជាបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការពិគ្រោះយោបល់ស៊ីជម្រៅ ជាមួយរដ្ឋសមាជិកអាស៊ាន និងចិន ក្នុងអំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅកម្ពុជា ជាមួយភាគីចិន ក្នុងការធ្វើសេចក្តីព្រាង DOC ដើម្បីបញ្ចៀសជម្លោះនៅសមុទ្រចិនខាងត្បូងកុំឱ្យកើតមានឡើង។ លោកថា ក្នុងនាមជាប្រធានអាស៊ាន យើងត្រូវបន្តធ្វើការពិគ្រោះយោបល់យ៉ាងយូរ ប្រាកដប្រជា និងអត់ធ្មត់ជាមួយភាគីពាក់ព័ន្ធផ្ទាល់ ដើម្បីទីបញ្ចប់ចុះហត្ថលេខាលើ DOC ក្នុងចំណោមរដ្ឋមន្ត្រីការបរទេសអាស៊ានទាំង១០ និងចិន។

បើតាមលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង វាជារឿងគាប់ជួនគ្នាល្អណាស់ ដែលក្នុងឱកាសនោះ លោក វ៉ាង យី ក្នុងតួនាទីជាបេសកជនពិសេស និងជាអនុរដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយ នឹងរដ្ឋមន្ត្រីការបរទេសអាស៊ានទាំងអស់ បានចុះហត្ថលេខាលើ DOC ដែលចាប់តាំងពីពេលនោះមក បានប្រើប្រាស់ជាឧបករណ៍មូលដ្ឋាន ដើម្បីរក្សាសន្តិភាព និងកិច្ចសហប្រតិបត្តិការនៅសមុទចិនខាងត្បូង។

អតីតរដ្ឋមន្ត្រីការបរទេសកម្ពុជារូបនេះបានអះអាងថា បញ្ហាសមុទ្រចិនខាងត្បូង គឺជាបញ្ហាទាមទារអធិបតេយ្យភាពទឹកដី រវាងរដ្ឋសមាជិកអាស៊ានខ្លះ និងប្រទេសចិន។ ភាពស្មុគស្មាញ នៃបញ្ហានេះស្ថិតនៅក្នុងរង្វង់ទីតាំងប្រវត្តិសាស្ត្រ និងផ្លូវច្បាប់ផ្សេងៗគ្នា នៃរដ្ឋដែលទាមទារ។ កម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន រដ្ឋសមាជិកអាស៊ាន និងចិន បានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីទីបញ្ចប់សម្រេចបាន DOC ចុះហត្ថលេខា នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០០២ ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២ ដែលធ្វើឡើងនៅទីក្រុងភ្នំពេញប្រទេសកម្ពុជា។
លោកថា នោះគឺជាសមិទ្ធិផលប្រវត្តិសាស្ត្រ ដែលបង្ហាញពីសារដ៏មានឥទ្ធិពលមួយ ទៅកាន់សហគមន៍អន្តរជាតិថា អាស៊ាន និងចិន អាចធ្វើការរួមគ្នា ដើម្បីស្វែងរកមូលដ្ឋានរួម និងការយល់ដឹងអំពីរបៀបដោះស្រាយជម្លោះដ៏ស្មុគ្រស្មាញ និងទំនាស់ជុំវិញតំបន់ ដែលមានថាមភាព និងសម្បូរបែបបំផុតនេះ៕
ដោយ ៖ កោះកែវ

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២៣ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ៣៤ នាទី agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


