Connect with us

ព័ត៌មានជាតិ

ក្រុម​មន្ត្រី​បន្ត​ពិភាក្សា​លើ​នីតិវិធី​ ស្ដីពី​ការ​ប្រមូល​ពន្ធ​លើ​សេវា​ឌីជីថល

បានផុស

នៅ

ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងថ្នាក់ដឹកនាំ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជួប​ប្រជុំ​ពិភាក្សា​លើការប្រមូលពន្ធលើសេវាឌីជីថល ដើម្បីបង្កើនចំណូលជូនជាតិ។
 
នៅក្នុងជំនួបតាមវីដេអូ កាលពី​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួង​ពាណិជ្ជ​កម្ម បាន​លើកឡើងនូវធាតុចូលចាំបាច់មួយចំនួន ដើម្បីឱ្យអង្គប្រជុំពិនិត្យ និងពិចារណាពាក់ព័ន្ធ នឹង​ការ​ប្រមូល​ពន្ធ​លើសេវា​ឌីជីថលនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បានលើកឡើងអំពី​និន្នាការ​អន្តរជាតិ និង​តំបន់ ចំពោះការកំណត់ពន្ធលើផលិតផលនិងសេវាឌីជីថល អំពីកាតព្វកិច្ចផ្នែកពន្ធដែលជាការប្តេជ្ញាចិត្តរបស់​កម្ពុជា នៅក្រោម​ក្របខណ្ឌ​អង្គការ​ពាណិជ្ជ​កម្ម​ពិភពលោក (WTO) ក្របខណ្ឌ​គតិយុត្តិ​ពាក់ព័ន្ធ នឹងការធ្វើពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក នៅ​កម្ពុជា និងការធ្វើ​ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងដែន (Cross-border E-Commerce​)។

លោក​រដ្ឋលេខាធិការ ​បានលើកឡើងដែរថា ការបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សាស្វែងយល់ឱ្យ​កាន់តែច្បាស់ និងស៊ីជម្រៅអំពីយន្តការ និងនីតិវិធី នៅក្នុងការប្រមូលពន្ធលើសេវាឌីជីថល ក្នុង​កម្រិត​សកល និងតំបន់ ដោយនឹងសហការជាមួយ​ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាវិស័យឯកជនផងដែរ។

​នាពេលកន្លងមក រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានបង្ហាញពីការកំណត់ពន្ធលើសេវាឌីជីថល ដែលមិនចុះ​បញ្ជី​នៅកម្ពុជា មានក្រុមហ៊ុន Facebook, Google, Amazon, Visa, Oracle, Palo Alto Network NTT Communications, Ciena Communication (Malaysia), LE Global Services, F5 Networks, Huawei Cambodia, San Data Systems, Cisco និង IBM ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម