សន្តិសុខសង្គម
ក្រុមអាជីវករយកទំនិញចេញ-ចូលពីវៀតណាម តាមច្រកភ្នំដិន ប្រតិកម្មការតម្លើងតម្លៃពន្ធ
ក្រុមអាជីវករជាអ្នករកស៊ីដឹកទំនិញចេញ-ចូលប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ មិនតិចនាក់នោះទេ កំពុងត្អូញត្អែរពីតម្លៃពន្ធដែលពួកគាត់ត្រូវបង់ មួយគុណនឹងពីរ គុណនឹងបី បើធៀបតម្លៃចំណាយពេលមុន។

ស្ត្រីជាអាជីវករម្នាក់សុំមិនបញ្ចេញឈ្មោះ បានប្រាប់កម្ពុជាថ្មី កាលពីរសៀលថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២២ ថា ទំនិញប្រភេទសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងសម្ភារៈផ្ទះបាយ ក្នុងមួយរថយន្ត ពីមុនគាត់បង់ពន្ធតែ ៥ លានរៀលទេ (ប្រាំលានរៀល) តែមកដល់ថ្ងៃនេះ គាត់ត្រូវបង់ ១២ លានរៀល (ដប់ពីរលានរៀល) គឺគុណនឹងពីរ គុណនឹងបី ឯណោះ ហើយក្រុមអាជីវករផ្សេងៗទៀតដែលដឹកបន្លែ ផ្លែឈើ ក៏មិនខុសពីគាត់ដែរ។ គាត់ថា ពិបាករកស៊ីណាស់ បើតម្លើងថ្លៃម្ល៉ឹងៗនោះ។

លោក កែវ ផាន ប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិភ្នំដិន មិនអាចសុំការបកស្រាយបានទេ កាលពីរសៀលថ្ងៃទី ៣១ តុលានេះ។

ដោយឡែក លោក ស៊ុន ឆាយ ប្រធានសាខាគយ និងរដ្ឋាករខេត្តតាកែវ បានឲ្យដឹងតាមរយៈការហៅទូរស័ព្ទ កាលពីរសៀលថ្ងៃទី ៣១ ខែតុលា នេះដែរថា ពិតជាមានការតម្លើងតម្លៃយកពន្ធពីអ្នករកស៊ីដឹកទំនិញចេញ-ចូលប្រទេសវៀតណាមមែន។ ព្រោះនេះ ជាគោលការណ៍ប្រមូលពន្ធពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕
អត្ថបទ ៖ វីរៈ

-
ព័ត៌មានជាតិ៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


