Connect with us

ព័ត៌មានជាតិ

ក្រសួងផែនការ​ដក​ប័ណ្ណ​សមធម៌​ពី​គ្រួសារ​មាន​ជីវភាព​ប្រសើរ​ឡើង​ មកវិញ​ជាង​១៤៤០០​ករណី​

បានផុស

នៅ

​​រហូតមកដល់​ពេលនេះ ​ក្រសួងផែន​កា​របាន​ដកហូត​ប័ណ្ណ​សមធម៌​ត្រឡប់មកវិញ​ពី​គ្រួសារ​ដែល​មាន​ជីវភាព​ល្អប្រសើរ​បាន​ចំនួន​១៤៤០០​ករ​ណី​នៅទូទាំងប្រទេស​។​

​លោក ស្រី​ ដា ​អ្នកនាំពាក្យ​ក្រសួងផែនការ​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែ​ធ្នូ​នេះ​ថា ​គិត​មក​ត្រឹម​ពេល​នេះ ក្រសួងផែនការ បាន​រក​ឃើញ​ភា​ពមិនប្រក្រតី​ និង​គ្រួសារ​ដែល​មា​ន​ជីវភាព​ប្រ​សើរឡើង ដោ​យបាន​ដក​ប័ណ្ណ​សមធម៌​ត្រឡប់មកវិញ​ បាន​ចំនួន​ជាង១៤៤០០​ករណី​ហើយ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​បាន​ប​ន្ត​ថា​ ក្រសួង​នៅតែ​បន្ត​ដោះស្រាយ​នូវ​រាល់​បាតុភាព​ដែល​កើតមានឡើង​ក្នុង​ការកំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ ក្រសួង​មាន​ក្រុមការងារ​ទទួលខុសត្រូវ​អនុវត្ត​ភ្លាមៗ​បន្ទាប់ពីទទួល​បាន​​ព័ត៌មាន​ពី​ភាព​មិ​ន​ប្រក្រតី​នោះ តាម​ប​ណ្តាញ​សារ​ព័ត៌មាន ,​កា​ររា​យការណ៍​ណាមួយ​,តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​។​

ជា​មួយគ្នានេះដែរ ​លោក​បាន​បន្តថា​ «​យើង​នៅតែ​បន្ត​ស្វែងរក​គ្រួសារ​ដែល​បាន​កំពុង​ធ្លាក់ខ្លួន​ក្រីក្រ​

​ក្នុងអំឡុងពេល​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​នេះ​ យើង​មិន​ប​ណ្តោយអោយ​គ្រួសារ​ទាំងនោះ នៅឯ​កោ អត់​អាហារ​ មិន​ទ​ទួល​បាន​ការឧបត្ថម្ភ​នោះ​ទេ យើង​នឹង​ដោះស្រាយ​ជូន​គាត់​ភ្លាមៗ​ ដោយ​ផ្តល់​នូវ​កា​រសម្ភាសន៍ ដើម្បី​កំណត់​នូវ​កម្រិត​ភាព​ក្រីក្រ​រប​ស់​គាត់​ ដើម្បី​ទទួល​បាន​ការឧបត្ថម្ភ​ពីរាជ​រដ្ឋា​ភិបាល »​។​

ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ បា​ន​ស្នើ​ឲ្យ​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​ក្រសួងផែនការ និង​ក្រសួង​-

ស្ថាប័ន​ពាក់ព័ន្ធ​នានា ទាំង​ថ្នា​ក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ ក្នុងការ​ពិនិត្យ​តាមដាន​ការអនុវត្ត​ការងាផ្ដ​ល់​​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ត្រូវ​រាយការណ៍​មកកាន់ សម្តេច​តេ​ជោ​ ជា​បន្ទាន់​ ប្រសិនបើ​រក​ឃើញថា មាន​បញ្ហា​មិន​ប្រក្រតី​ណាមួយ​កើតឡើង​។​

​លោក ថេ​ង បញ្ញា​ធន​ ប្រតិភូ​រដ្ឋាភិបាល​កម្ពុ​ជា​ទទួលបន្ទុក​អគ្គនាយក​ផែនការ​នៃ​ក្រសួងផែនការ​ បាន​ប្រាប់​អ្នក​សារ​ព័​ត៍​មាននៅ​ដើមខែ​ធ្នូ​ កន្លងទៅនេះ​ថា ​រដ្ឋាភិបាល​នៅ​បន្ត​ផ្ត​ល់​សា​ច់​ប្រាក់​ជូន​គ្រួ​សារ​ក្រីក្រ​ ដូច​ការប្រកាស​របស់​សម្ដេចតេជោ ​នាយករដ្ឋមន្ត្រី ​កា​លពីពេល​កន្លងមក​ថា​ នឹង​ផ្ត​ល់ជូន​រហូតដល់​ដំ​ណាច់ឆ្នាំ​២០២០​នេះ​ ហើ​យ​ការ​ធ្វើ​ដូចនេះ​នឹង​នៅ​បន្តទៀត​បើ​ស្ថានភាព​កូ​វីដ​មិន​ថមថយ​។​

​លោក​បន្ថែមថា គិត​មក​ត្រឹម​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា​ រដ្ឋាភិបាល​បាន​ចំណាយ​ប្រាក់​ប្រមាណ​១៣៥​លាន​ដុល្លា​រ លើព​ល​រដ្ឋ​ក្រីក្រ​ជិត​៦៩​ម៉ឺន​គ្រួសារ​ឬ​ស្មើនឹង​ជាង​២,៨​លាន​នាក់​ហើយ​ការ​ចំណាយ​នេះ​នឹង​នៅ​បន្ត​ដល់​ឆ្នាំ​២០២១​ប្រសិនបើ​ពលរដ្ឋ​ប្រឈម​មុខ​នឹង​ការ​ខ្វះខាត​ខាង​ថវិកា​៕

​​អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម