ព័ត៌មានជាតិ
បញ្ចប់យុទ្ធនាការផ្តល់បណ្ណសមធម៌ជូនពលរដ្ឋ ៤២២៩ គ្រួសារ ស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯក
ក្រសួងផែនការបានបិទបញ្ចប់យុទ្ធនាការផ្តល់បណ្ណសមធម៌ជូនពលរដ្ឋចំនួន ៤២២៩ គ្រួសាររស់នៅរមណីយដ្ឋានអង្គរដែលបានស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯកនៅថ្ងៃទី០៩តុលាឆ្នាំ២០២២នេះ។
លោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកផែនការនៃក្រសួងផែនការបានមានប្រសាសន៍នៅព្រឹកថ្ងៃទី០៩តុលានេះថា យុទ្ធនាការផ្តល់បណ្ណសមធម៌ជូនពលរដ្ឋចំនួន ៤២២៩គ្រួសារ ដែលស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯក តាមការសម្រេចរបស់សម្តេចតេជោដែលបានអនុវត្តកាលពីថ្ងៃទី ០៦តុលា បានបិទបញ្ចប់នៅថ្ងៃទី ០៩ តុលានេះ បន្ទាប់ពីក្រុមការងារក្រសួងបានផ្តល់បណ្ណសមធម៌ជួនដល់ប្រជាពលរដ្ឋចំនួន ៤២២៩គ្រួសារបានចប់សព្វគ្រប់រួចមក។

កាលពីវេលាម៉ោងជិតរំលងអាធ្រាត្រថ្ងៃទី០៨ ឈានចូលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចារលើរបាយការណ៍របស់លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយណែនាំឱ្យប្រញាប់រៀបចំផ្តល់បណ្ណក្រីក្រជូនប្រជាពលរដ្ឋទាំងអស់ ដែលបានស្ម័គ្រចិត្តរើលំនៅឋានចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាល់ប្រជាពលរដ្ឋស្ម័គ្រចិត្តរើលំនៅឋាននេះ គឺត្រូវផ្តល់បណ្ណក្រីក្រប្រភេទទី១ទាំងអស់ ហើយផ្តល់ប្រាក់ឧបត្ថម្ភតាមអត្រាអ្នករស់នៅទីប្រជុំជន។
បើតាមរបាយការណ៍របស់លោក វង សូត អត្រាផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់អ្នករស់នៅទីប្រជុំជននេះ ក្នុងមួយគ្រួសារទទួលបានប្រាក់ ១២ម៉ឺនរៀល, សមាជិកក្នុងគ្រួសារម្នាក់ ទទួលបាន ៤ម៉ឺនរៀល, សមាជិកជាកុមារអាយុពី ០ទៅ៥ឆ្នាំក្នុងម្នាក់ ទទួលបាន ៤ម៉ឺនរៀល, សមាជិកជាជនមានពិការភាពក្នុងម្នាក់ ទទួលបាន ៤ម៉ឺនរៀល, សមាជិកជាមនុស្សចាស់ចាប់ពីអាយុ ៦០ឆ្នាំឡើងទៅ ក្នុងម្នាក់ ទទួលបាន ៤ម៉ឺនរៀល និងគ្រួសារមានអ្នកផ្ទុកមេរោគអេដស៍ក្នុងម្នាក់ ទទួលបាន ៤ម៉ឺនរៀលផងដែរ។
លោក ថេង បញ្ញាធន បានបន្តទៀតថា « តាមការបញ្ជាក់របស់សម្តេចគឺច្បាស់ណាស់កន្លែងហ្នឹងគឺថាប្រជាពលរដ្ឋដែលស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯកប្រសិនបើអ្នកហ្នឹងអត់ទាន់មានបណ្ណសមធម៌ថ្មីទេទើបទទួលបណ្ណថ្មីពីខាងខ្ញុំក្រសួងផែនការគឺពេលទទួលបានបណ្ណគាត់ចុះបញ្ជីនឹងទទួលបានថវិកាភ្លាមតែម្តង។រីឯប្រជាជនដែលមានបណ្ណសមធម៌រួចហើយអាចបើកបានជារៀងរាល់ខែនៅថ្ងៃទី២៥។ជាកស្តែងសម្រាប់ខែនេះអាចបើកបាននៅថ្ងៃទិ២៥តុលា»។
លោក ថេង បញ្ញាធន បានបញ្ជាក់ថាចាប់ពីថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២០មករហូតមកដល់បច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថកម្ភដល់គ្រួសារក្រីក្រប្រមាណ៧០ម៉ឺនគ្រួសារស្មើនឹង២លាន៨សែននាក់។ចំនួននេះមិនរាប់បញ្ចូលប្រជាពលរដ្ឋចំនួន៤២២៩គ្រួសារដែលស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯកនោះទេ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


