ព័ត៌មានជាតិ
ក្រសួងអភិវឌ្ឍន៍ជនបទកំពុងស្នើចូលរួមជាមួយក្រសួងពីរទៀតចាប់រថយន្តដឹកលើសទម្ងន់នៅជនបទ
ក្រសួងអភិវឌ្ឍន៍ជនបទកំពុងរៀបចំនិតិវិធីស្នើសុំទៅក្រសួងសាធារណការ និងដឹកជញ្ជូនធ្វើវិសោធនកម្មអនុក្រឹត្យ ដើម្បីបានចូលរួមសហការជាមួយក្រសួងសាធារណការ និងក្រសួងមហាផ្ទៃ ចាប់រថយន្តដឹកលើសទម្ងន់ដែលបង្ករឱ្យខូចខាតផ្លូវតាមជនបទ។

លោក ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រាប់ឱ្យដឹងនៅថ្ងៃច័ន្ទ ទី ០១ ខែសីហានេះថា ការដឹកជញ្ជូនលើទម្ងន់កំណត់គឺជាដើមចមមួយធ្វើឱ្យផ្លូវជនបទឆាប់ខូច។ កន្លងមកក្រសួងក្រសួងអភិវឌ្ឍន៍ជនបទ តែងតែសហការជាមួយក្រសួងសាធារណការ ដើម្បីទប់ស្កាត់អ្នកដែលរកស៊ីដឹកជញ្ជូនលើទម្ងន់។
លោក ជ្រុន ថេរ៉ាវ៉ាត ប្រាប់ថា អ្នកដែលរកស៊ីខិលខូចមួយចំនួនបានគេចវេសន៍ពីកន្លែងស្ថានីយ៍ថ្លឹងរថយន្តវិលចូលតាមផ្លូវជនបទ ដែលជាផលិតផលរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។
លោកប្រាប់ថា នៅពេលខាងមុខ ក្រសួងអភិវឌ្ឍន៍ជនបទ នឹងបង្កើតគណៈកម្មការឱ្យបានត្រឹមត្រូវជាមួយក្រសួងសាធារណការ ដើម្បីឈានទៅដាក់ជញ្ជីងថ្លឹងទម្ងន់កំណត់ដូចគ្នា ខណៈដែលការសាងសង់ទម្រាំបានផ្លូវ១ខ្សែត្រូវចំណាយថវិការច្រើន។

ប្រធាននាយកដ្ឋានផ្លូវលំជនបទ លោក គង់ ភឿន បានបញ្ជាក់ថា ផ្លូវខូចជាច្រើននៅតំបន់ជនបទដោយសាររងការ ដឹកលើសទម្ងន់ ឡាននៅពេល ដែលដឹកលើសទម្ងន់ គាត់តែងតែរកវិធីគេចវេសន៍ឱ្យផុតសមត្ថកិច្ចដែលដាក់ជញ្ជីង នៅខេត្ត ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ផ្លូវជនបទ។
បើតាមលោក គង់ ភឿន យើងមានជញ្ជីងចល័តដើម្បីតាមចាប់ឡានដែលដឹកលើសទម្ងន់ ប៉ុន្តែការឃាត់នោះក្រសួងពុំមានលទ្ធភាពផាកពិន័យនោះទេ ក្រសួងគ្រាន់តែមានសិទ្ធក្នុងការអប់រំ ដើម្បីឱ្យពួកគាត់យល់អំពីការប្រើប្រាស់ផ្លូវ។

បច្ចុប្បន្នក្រសួងអភិវឌ្ឍន៍ជនបទកំពុងរៀបចំនិតិវិធីច្បាប់ស្នើសុំទៅក្រសួងសាធារណការ ធ្វើវិសោធនកម្មអនុក្រឹត្យ ដើម្បីឱ្យក្រសួងអភិវឌ្ឍន៍ជបទ សហការជាមួយក្រសួងសាធារណការ និងក្រសួងមហាផ្ទៃ ចាប់ឡានដឹកលើសទម្ងន់។
ក្រសួងអភិវឌ្ឍន៍ជនបទ បានសាងសង់ផ្លូវប្រវែងប្រមាណ ៤៧ ០០០ គីឡូម៉ែត្រ ដែលបច្ចុប្បន្នគ្របដណ្ដប់បានប្រមាណ ៧៤ ភាគរយ នៅកម្ពុជា៕
អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


