ព័ត៌មានជាតិ
អាជ្ញាធរខេត្តបន្ទាយមានជ័យប្រកាសឱ្យពលរដ្ឋ ត្រៀមការពារបង្ការពីគ្រោះទឹកជំនន់ហូរមកពី ប្រទេសថៃ
ទឹកភ្លៀងបានច្រាល និងកំពុងហូរមកពីភូមិសាស្ត្រប្រទេសថៃ ធ្លាក់មកតាមអូរព្រំដែនកម្ពុជា-ថៃ ឆ្លងកាត់តាមបន្ទាត់ ព្រំដែនយ៉ាងកំហុក ក្នុងនោះមាននៅក្នុងភូមិសាស្ត្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ និងអូរខៃដន ភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ វាអាចបង្កឲ្យផ្ទះប្រជាពលរដ្ឋលិចលង់បានដូចឆ្នាំ២០២១ទៀត។

នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ នេះ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា លោកបានដឹកនាំក្រុមការងារចុះពិនិត្យមើលស្ថានភាពក្នុងភូមិសាស្ត្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ និងអូរខៃដន ភូមិសុខសាន្ត សង្កាត់ និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋក្នុងភូមិសស្ត្រនេះដែលត្រៀមកំពុងរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង និងទឹកហូរមកពីស្រុកថៃជាច្រើនគ្រួសារនិងត្រៀមជម្លៀសទៅនៅទីទួលសុវត្តិភាពផងដែរ។

ក្នុងការចុះពិនិត្យប្រជាពលរដ្ឋរងគ្រោះដោយទឹកភ្លៀង និងទឹកជំនន់នោះ លោក គាត ហ៊ុល បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ទឹកជំនន់ហូរពីថៃ និងទឹកភ្លៀងបានហក់ឡើងយ៉ាងកំហុក ប្រជាពលដែលត្រៀមរងគ្រោះដោយសារទឹកជំនន់ នោះ សមត្ថកិច្ច៣ស្ថាប័ន ក្នុងនោះមានកម្លាំងអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត និងយោធា រដ្ឋបាល ខេត្ត ក្រុង ស្រុកបានត្រៀមជួយដឹកជញ្ជូនជម្លៀសប្រជាពលរដ្ឋទាំងអស់ទៅដាក់ទីទួលសុវត្ថិភាពហើយ។

ក្នងនោះលោក គាត ហ៊ុល បានសូមឲ្យបងប្អូន និងប្រជាពលរដ្ឋនៅតាមព្រំដែនក្នុងភូមិសាស្ត្រខាងលើមេត្តាប្រុងប្រយ័ត្ន ឱ្យបានខ្ពស់បំផុតពេលមានទឹកជំនន់ ត្រូវប្រយ័ត្នកូនចៅលង់ទឹកស្លាប់ ចេះថែទាំសុខភាព សម្អាតអនាម័យជុំវិញខ្លួន កែប្រែទម្លាប់អវិជ្ជមាន និងយកចិត្តទុកដាក់ធ្វើអនាម័យជាប្រចាំ ដើម្បីការជំងឺឆ្លងនានាដូចជាកូវីដ.១៩ជាដើម។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យអាជ្ញាធរ ស្រុក ឃុំ គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្ត សូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុគ្រោះទឹកជំនន់នេះ៕
អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026


