ព័ត៌មានជាតិ
លោក សុខ ឥសាន៖ គណបក្សប្រជាជនកម្ពុជាចាត់ទុកយុវជនជាមនុស្សថ្មី ជាទំពាំងស្នងប្ញស្សីដ៏មានសក្តានុពល
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានអះអាងថា គណបក្សប្រជាជនកម្ពុជា បានចាត់ទុកយុវជនជាមនុស្សថ្មី និងជាទំពាំងស្នងប្ញស្សីដ៏មានសក្តានុពលសម្រាប់បន្តវេនដឹកនាំប្រ ទេសទៅអនាគត ហើយការដំឡើងថ្នាក់លោក ហ៊ុន ម៉ាណែត គឺជាការសមស្រប ដោយសារលោកជាប្រធានអង្គការយុវជនថ្នាក់កណ្តាលរបស់គណបក្ស ដែលមានតួនាទីសំខាន់រួចទៅហើយ។

លោក សុខ ឥសាន អះអាងយ៉ាងដូច្នេះថា “គោលការណ៍ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺបក្សដឹកនាំរាជរដ្ឋាភិបាលចាត់តាំងអនុវត្តកម្មវិធីនយោបាយរបស់គណបក្សឲ្យចេញជាការជាក់ស្តែង និងគណចលនាមហាជន ជាអ្នកឃោសនាអបរំមហាជនប្រជាជនឲ្យយល់ដឹងពីកម្មវិធីនយោបាយគណបក្ស ភ្ញាក់រលឹកចូលរួមអនុវត្តកម្មវិធីនយោបាយគណបក្សឲ្យបានសម្រេចជោគជ័យ”។ លោកបញ្ជាក់ថា “ការតែងតាំងឯកឧត្តម ហ៊ុន ម៉ាណែត ជាអនុប្រធានគណចលនាមហាជនគណបក្ស គឺផ្អែកលើសំណូមពរចាំបាច់ នៃភារកិច្ចនយោបាយរបស់គណបក្ស។ គណបក្សប្រជាជនកម្ពុជា ចាត់ ទុកយុវជនជាមនុស្សថ្មី ជាទំពាំងស្នងប្ញស្សីដ៏មានសក្តានុពលសម្រាប់បន្តវេនដឹកនាំប្រទេសទៅអនា គត”។
បើតាមលោក សុខ ឥសាន ការដំឡើងថ្នាក់លោក ហ៊ុន ម៉ាណែត ពីសមាជិកគណចលនាមហាជន ទៅអនុប្រធានគណចលនាមហាជន គឺជាការសមស្រប ដោយសារលោកជាប្រធានអង្គការយុវជនថ្នាក់កណ្តាលរបស់គណបក្ស ដែលមានតួនាទីសំខាន់រួចទៅហើយ។ ការសម្រចតែងតាំងនេះ គឺជាសំណូមពរ នៃការពង្រឹងគណចលនាមហាជនរបស់គណបក្សបន្ថែមទៀត។ លោកបន្តថា គណបក្សប្រជាជនកម្ពុជា មានគោលការណ៏បណ្តុះបណ្តាលជួរយុវជនរបស់ខ្លួនជាប្រចាំ ដោយម្ចាស់ការគ្រប់ ពេល ដើម្បីធានាបេសកកម្មបន្តវេនដឹកនាំប្រទេស ហើយគណបក្សប្រជាជនកម្ពុជា អត់មានគោលារណ៍បណ្តុះបណ្តាល និងតែងតាំងយុវជនមកពីគណបក្សផ្សេងទេ ទុកសិទ្ធិឲ្យគណបក្សទាំងងនោះកសាងជួរយុវជន ដោយខ្លួនឯងចុះ។

លោក សុខ ឥសាន ឲ្យដឹងដែរថា គណចលនាមហាជនរបស់គណបក្សប្រជាជនកម្ពុជា មានខ្សែរយៈពីថ្នាក់កណ្តាលរហូតដល់មូលដ្ឋាន ហើយដោយសារគណបក្សប្រជាជនកម្ពុជាដឹកនាំមានគោលការណ៍ច្បាស់លាស់ ទើបទទួលបានការគាំទ្រ និងចូលរួមពីមហាជនប្រជាជនយ៉ាងច្រើនកុះករ ដែលរហូតមកដល់ពេលនេះមានសមាជិកសមាជិកាជាង៦លាននាក់នៅទូទាំងប្រទេស ហើយដោយសារគណបក្សមានប្រជាធិបតេយ្យផ្ទៃក្នុងរឹងមាំ ទើបគណបក្សរក្សាបានសាមគ្គីឯកភាពផ្ទៃក្នុងល្អ និងរក្សាអត្ថិភាពដឹកនាំបានយូរអង្វែងរាប់ទសវត្សរ៍ រហូតមកដល់ពេលនេះ។
សូមបញ្ជាក់ថា ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាសម្រេចដំឡើងឋានៈលោក ហ៊ុន ម៉ាណែត ជាអនុប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្ដាល តាមលិខិតចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ចុះហត្ថលេខាដោយសម្ដេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ហើយបើតាមសេចក្តីសម្រេចនោះ ការសម្រេចតែងតាំងលោក ហ៊ុន ម៉ាណែត នេះ ដោយយោងទៅលើសេចក្តីសម្រេចលេខ៣២៧/១៥ សស.គក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥, សំណូពរការងារ និងសមត្ថភាពរបស់មន្ត្រីគណបក្ស, សំណើរបស់គណៈចាត់តាំង នៃគណៈកម្មាធិការកណ្ដាល និងមតិរបស់គណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា៕
អត្ថបទ ៖ កោះកែវ
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


