ព័ត៌មានជាតិ
មន្ត្រីការិយាល័យកសិកម្មម្នាក់ ចង.កសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ
កំពត ៖ មន្ត្រីនៃការិយាល័យកសិកម្មស្រុកកំពង់ត្រាចម្នាក់ បានចង.កធ្វើអត្តឃាតដោយមិនដឹងមូលហេតុ ដោយហេតុការណ៍នេះបានកើតឡើងខណៈប្រពន្ធកូនមិននៅផ្ទះ។
តាមការរៀបរាប់ពីសំណាក់ក្រុមគ្រួសារនៃសព បានបញ្ជាក់ថា ជនរងគ្រោះ ឈ្មោះ ម៉េង សារិន (ហៅអាចារ្យដែន) ភេទប្រុស អាយុ៥៨ឆ្នាំ មានទីលំនៅភូមិបឹងធំខាងកើត ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។ ហើយបើតាមការអះអាងពីក្រុមគ្រួសារនិយាយថា ករណីចង.កសម្លាប់ខ្លួននេះអាចកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ដោយសារពេលនោះប្រពន្ធកូន មិននៅផ្ទះ។
លុះវេលាម៉ោងជាង១២ថ្ងៃត្រង់ ខែឆ្នាំដដែល ពេលក្រុមគ្រួសារដើរទៅរោងបាយក្រោយផ្ទះ ក៏ឃើញជនរងគ្រោះចង.កសម្លាប់ខ្លួនស្លាប់បាត់ទៅហើយ ទើបបង្កការភ្ញាក់ផ្អើលតែម្តង។
ក្រុមគ្រួសារបានបញ្ជាក់ទៀតថា ការធ្វើអត្តឃាតនេះ ប្រពន្ធកូនមិនដឹងមូលហេតុថា គាត់មានវិបត្តិអ្វីឲ្យប្រាកដនោះទេ ព្រោះកន្លងមកជនរងគ្រោះមិនបានបញ្ចេញកាយវិការណាមួយឲ្យក្រុមគ្រួសារសង្ស័យពីរឿងរ៉ាវផ្សេងៗឡើយ។
ក្រោយពីមានករណីចង.កធ្វើអត្តឃាត សមត្ថកិច្ចជំនាញបានចុះមកត្រួតពិនិត្យ ធ្វើកោសល្យវិច័យខ្លាចមានពាក់ព័ន្ធអំពើឃាតកម្ម ប៉ុន្តែក្រោយពិនិត្យជំនាញបានបញ្ជាក់ថា ជនរងគ្រោះពិតជាចង.កធ្វើអត្តឃាតសម្លាប់ខ្លួនឯងប្រាកដមែន ទើបប្រគល់សពជូនក្រុមគ្រួសារដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ សេង ណារិទ្ធ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


