ព័ត៌មានជាតិ
បណ្ឌិត សុខ ទូច៖ រៀនមិនមែន ដើម្បីក្លាយជាអ្នកមានទេ តែរៀន ដើម្បីឲ្យភ្នែកភ្លឺ មើលឲ្យបានវែងឆ្ងាយ
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច បានអប់រំដល់កូនខ្មែរជំនាន់ក្រោយឱ្យមានការខិតខំប្រឹងប្រែងរៀនសូត្រ។ លោក បានអះអាងថា រៀនមិនមែនដើម្បីក្លាយជាអ្នកមានទ្រព្យសម្បត្តិ ប៉ុន្តែដើម្បីឱ្យខ្លួនឯងក្លាយជាបណ្ឌិត អាចឈរសម្លឹងមើលពីទីខ្ពស់ ដើម្បីមានគម្រោង និងយុទ្ធសាស្ត្រសម្រាប់រៀបចំជីវិតខ្លួនឯងឱ្យបានល្អប្រសើរ។

លោកមានប្រសាសន៍ថា៖ “រៀនមិនមែនដើម្បីក្លាយជាអ្នកមានទេ រៀនដើម្បីឱ្យបានភ្នែកភ្លឺ ហើយមើលឃើញ រៀនដើម្បីមើលឱ្យឆ្ងាយ ដើម្បីរៀបចំចក្ខុវិស័យសម្រាប់ជីវិត។ រៀនមិនមែន ដើម្បីក្លាយជាអ្នកមានទេ ប៉ុន្តែអ្វីដែលខ្លួនបានគិតគឺចេញពីការគិតគូរជាមុន មិនមែនធ្វើដោយបុថុជ្ជន មិនមែនធ្វើដោយអារម្មណ៍ រៀបចំខ្សែជីវិតទៅមិនខុស”។

សម្រាប់លោកបណ្ឌិត សុខ ទូច មនុស្សម្នាក់ដែលមានការសិក្សាខ្ពង់ខ្ពស់ ការគិតចិត្តគំនិតក៏មានភាពត្រឹមត្រូវ និយាយដោយមានការគិតជាមុន ការអនុវត្តក៏ត្រូវឆ្លងកាត់ពីការរៀបចំមួយដែលត្រឹមត្រូវ មិនមែនធ្វើអ្វីមួយគ្មានគម្រោង ឬមានដែរ ប៉ុន្តែមិនមានគុណភាពការងារ។ លោក បានណែនាំឱ្យអ្នកសិក្សា គួរផ្តោតទៅលើការសិក្សាតែមួយមុខប៉ុណ្ណោះ កុំបាច់ខ្វល់ខ្វាយពីសម្ភារៈក្រៅខ្លួន ឬចង់ឡូយឆាយដូចអ្នកដទៃ។ លោកបានណែនាំពីវិធីរៀន ៣ចំណុចគឺ ទី១ រៀនគួរមើលនិងអនុវត្តន៍កិច្ចការរបស់គ្រូ ទី២ រៀនគួរអង្គុយនៅបណ្ណាល័យឱ្យបានច្រើន និងទី៣ មើលសៀវភៅ ខិតខំអាន និងស្រាវជ្រាវឱ្យបានច្រើន៕
ដោយ៖ អុន ស្រីមាន
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


