ព័ត៌មានជាតិ
លោក ហ្វៃ សំអាង រម្លឹកស្នាដៃចម្រៀងជាច្រើនបទចូលរួមផ្នែកឧបករណ៍ខ្លុយដោយលោកគ្រូ ហ៊ិន សូត្រ
ភ្នំពេញ៖ ដំណឹងមរណភាពព្រឹទ្ធាចារ្យតន្រ្តីបុរាណលោកកគ្រូ ហ៊ិន សូត្រ បានធ្វើឲ្យអ្នកគាំទ្រព្រមទាំងសិល្បករ-សិល្បការិនី ចាស់ក្មេងសម្តែងក្តីរន្ធត់ស្លុតចិត្តជាខ្លាំង ចំពោះការបាត់បង់ធនធានវិរ:សិល្បករដ៏មានតម្លៃនិងទេពកោសល្យរបស់ខ្មែរ។

លោកគ្រូ ហ៊ិន សូត្រ បានទទួលមរណភាពកាលពីវេលាម៉ោង៤ និង០២នាទីល្ងាចថ្ងៃទី១២ខែសីហារោ ដោយរោគគាពាធ។ ជាមួយគ្នានៃមរណភាពរបស់លោកគ្រូ ហ៊ិន សូត្រ នេះដែរសម្រាប់ផលិតករភាពយន្តដ៏ល្បីរបឈ្មោះរបស់កម្ពុជា គឺលោក ហ្វៃ សំអាង បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រូសារលោកគ្រូផងដែរ។
ជាមួយគ្នានោះលោក ហ្វៃ សំអា ក៏បានរម្លឹកឡើងនូវបទចម្រៀងជាច្រើនបទដែលនិពន្ធដោយខ្លួនលោកផ្ទាល់ នឹងចូលរួមប្រគុំតន្ត្រីប្រកបទៅដោយទេពកោសល្យផ្នែកឧបករណ៍បូរាណជាពិសេសគឺខ្លុយ ដូចជា, បទ ស្រណោះសម្តី ,បទ ទំនួញទុំទាវ ,បទចម្រៀងចងដៃ,បទទំនួញនាងមេទ្រី,បទព្រះវេសន្ត ,បទមរណមាតា ,បទជួបហើយម្តេចព្រាត់ និងបទចម្រៀងជាច្រើនទៀត។

អ្វីដែលកាន់តែធ្វើឲ្យលោក ហ្វៃ សំអាង កាន់តែស្រណោះថែមទៀតនោះ គឺថ្មីៗនេះលោកគ្រូហ៊ិន សូត្រ ទើបតែខលទូរសព្ទទៅផ្តាំផ្ញើលោកថា គាត់មានកូនស្រីសម្តែងភាពយន្តដែរ ព្រោះឮថា លោកគ្រោងផលិតរឿងថ្មី ហើយនៅពេលនេះលោកពិតជាក្តុកក្តួលនិងអាឡោះអាល័យដល់លោកគ្រូ ហ៊ិន សូត្រ ខ្លាំងណាស់។
សូមជម្រាបថា លោកគ្រូ ហ៊ិ សូត្រ គឺជាតន្រ្តីករផ្នែកប្រពៃណីបុរាណខ្មែរដ៏ល្បីឈ្មោះ ឯកទេស តាខេ និងឧបករណ៍ខ្លុយ។ ក្នុងនោះដែរលោកគ្រូ ហ៊ិន សូត្រ ក៏បានបញ្ចេញស្នាដៃប្រគុំយ៉ាងពីរោះនៅក្នុងបទចម្រៀង ខ្លុយស្នេហ៍ត្នោតទេររបស់ឧកញ៉ា ព្រាប សុវត្ថិ ផងដែរ៕ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


