ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជា អាចត្រូវបានចាត់ទុកថា ជាប្រទេសឈានមុខមួយ ក្នុងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ
ប្រទេសកម្ពុជា អាចត្រូវបានចាត់ទុកថា ជាប្រទេសឈានមុខមួយ ក្នុងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ តាមរយៈយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស។ នេះបើតាមការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពិធីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយទ្វេភាគីពីប្រទេសអេស្ប៉ាញ ជូនរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈការសម្រេចចិត្តដ៏ត្រឹមត្រូវ និងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការរៀបចំយុទ្ធនាការជាតិចាក់វ៉ាក់សាំង ក្នុងក្របខណ្ឌទូទាំងប្រទេសជូនដល់ប្រជាជន ជាពិសេសកុមារដែលជាទំពាំងស្នងឬស្សី និងជាអនាគតនៃប្រទេសជាតិ គឺប្រទេសកម្ពុជា អាចត្រូវបានចាត់ទុកថា ជាប្រទេសឈានមុខមួយ ក្នុងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ។

ជាលទ្ធផល ទោះបីរលកថ្មីនៃការឆ្លងរាលដាលនៅបន្តមានក៏ដោយ ក៏កម្ពុជា អាចបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ តាំងពីខែវិច្ឆិកា ឆ្នាំ ២០២១ និងអាចរក្សាបានប្រក្រតីភាពនៃដំណើរការសង្គម-សេដ្ឋកិច្ច ព្រមទាំងបានស្ដារ និងជំរុញកំណើនឡើងវិញ ប្រកបដោយភាពរឹងមាំ រហូតមកដល់ពេលបច្ចុប្បន្ននេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា សមិទ្ធផលទាំងនេះ សម្រេចបានតាមរយៈការចាក់វ៉ាក់សាំង ដែលបានជួយបង្កើតជារនាំងការពារដ៏រឹងមាំ, ចូលរួមកាត់ផ្ដាច់ការឆ្លងរាលដាល, និងជាពិសេសបញ្ចៀសបាននូវការឈឺធ្ងន់ និងការបាត់បង់ជីវិត។ ជាក់ស្ដែង កម្ពុជាមិនមានករណីស្លាប់នោះឡើយ ក្នុងរយៈពេលជិត ៤ខែចុងក្រោយនេះ រាប់តាំងពីខែមេសា ឆ្នាំ ២០២២ មកដល់ថ្ងៃនេះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ទោះជាយ៉ាងនេះក្ដី ជំងឺកូវីដ-១៩ មិនទាន់ឃ្លាតទៅណាឆ្ងាយពីយើងនោះទេ។ ក្នុងន័យនេះ កម្ពុជា ក៏ដូចជាសកលលោកទាំងមូល ត្រូវបន្តយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ដោយស្មារតីបុរេសកម្ម និងប្រុងប្រយ័ត្នខ្ពស់ ជាពិសេសការបន្ត និងពន្លឿនការចាក់វ៉ាក់សាំងដូសជំរុញជូនដល់ប្រជាជនគ្រប់រូប និងកុមារដែលមានអាយុ ៣ឆ្នាំឡើង ដែឡនឹងបន្តដើរតួនាទីស្នូល ក្នុងការផ្ដល់ការការពារដ៏រឹងមាំ និងមានប្រសិទ្ធភាពបំផុត តទល់នឹងការបំប្លែងខ្លួនថ្មីៗ និងមិនឈប់ឈរនៃជំងឺកូវីដ-១៩៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


