ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ៖ សមាជិក-សមាជិកាបក្ស ត្រូវបន្តយកចិត្តទុកដាក់រួបរួមសាមគ្គីគ្នា និងការពារសុខសន្តិភាព
លោកជំទាវ ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានផ្តាំផ្ញើឲ្យសមាជិក-សមាជិកា ជាអតីតសមាជិក-សមាជិកា នៃគណៈឃោសនាទាំងអស់ ដែលមានអ្នកខ្លះចូលនិវត្តន៍ និងអ្នកខ្លះកំពុងបម្រើការងារ ត្រូវយកចិត្តទុកដាក់ រួបរួមសាមគ្គីគ្នា រក្សាសុខភាព ជាពិសេសការពារឲ្យបាននូវសុខសន្តិភាព។ លោកជំទាវ ម៉ែន សំអន ផ្ដាំផ្ញើបែបនេះ ខណៈពេលជួបសំណេះសំណាល និងទទួលទានអាហារសាមគ្គី ជាមួយអតីតសមាជិក-សមាជិកា គណៈឃោសនាអប់រំមជ្ឈឹម កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២២។

លោកជំទាវ បានកោតសរសើរដល់អតីតមន្រ្តីរបស់គណៈឃោសនាអប់រំ ដែលបានរួបរួមគ្នាយកអស់កម្លាំងកាយចិត្ត ធ្វើពលិកម្មគ្រប់បែបយ៉ាង បម្រើគណបក្ស ក៏ដូចជាមប្រើប្រទេសជាតិ។ លោកជំទាវ ម៉ែន សំអន ក៏បានផ្តាំផ្ញើឲ្យសមាជិក-សមាជិកា ជាអតីតសមាជិក-សមាជិកា នៃគណៈឃោសនាទាំងអស់ ដែលមានអ្នកខ្លះចូលនិវត្តន៍ និងអ្នកខ្លះកំពុងបម្រើការងារ ត្រូវយកចិត្តទុកដាក់ រួបរួមសាមគ្គីគ្នា រក្សាសុខភាព ដើម្បីបន្តគាំទ្រដល់ការអភិវឌ្ឍប្រទេសជាតិ និងសូមបន្តចូលរួមអប់រំកូនចៅឲ្យស្រឡាញ់សន្តិភាព ការពារសន្តិភាព ខិតខំសិក្សាកសាងឲ្យទៅជាធនធានមនុស្ស ដែលមានសមត្ថភាព គុណភាព ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។

សូមជម្រាបថា នេះជាលើកទីមួយហើយ ដែលអតីតសមាជិក-សមាជិកាចំនួនជិត ១០០នាក់ នៃគណៈឃោសនាអប់រំមជ្ឈឹម បានជួបជុំគ្នាសួរសុខទុក្ខគ្នា អោបគ្នា ចាប់ដៃគ្នា និងបានបង្ហាញនូវក្តីនឹករលឹកយ៉ាងខ្លាំងជាពន់ពេក ក្រោយពីបែកគ្នាអស់រយៈពេលជាង ៤០ឆ្នាំ៕
អត្ថបទ៖ វិមាន

-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


