ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ធំចុះពិនិត្យស្ថានភាពទឹកជំនន់និងផលខូចខាតដំណាំកសិកម្ម
លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី ១៩ ខែសីហានេះ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែង នៃទឹកជំនន់ និងផលខូចខាតនៃដំណាំកសិម្ម។
លោកបានលើកឡើងថា ថ្មីៗនេះទឹកនៅតាមដងស្ទឹងសែនគឺមានការហក់ឡើងខ្ពស់រហូតដល់មានការប្រកាសអាសន្ន ដែលបានធ្វើឲ្យប៉ះពាល់ផលដំណាំផ្សេងៗ ជាពិសេសដំណាំស្រូវ និងហេដ្ឋារចនាសម្ព័ន្ធផ្ទះសម្បែងមួយចំនួនរបស់បងប្អូនប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងសែន និងតំបន់ទំនាប។

លោកអភិបាលខេត្តក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះការហក់ឡើងទឹកជំនន់នៅពេលនេះ ជាពិសេស ត្រូវមើលថែក្មេងៗឲ្យបានល្អ ដើម្បីចៀសផុតពីការលង់ទឹក ឆ្លងចរន្តអគ្គិសនី ក៏ដូចជាការការពារពីសត្វអសិរពិសនានាខាំឬទិច ព្រមទាំងជំរុញឲ្យអាជ្ញាធរ ក្រុង ស្រុក បន្តតាមដាននូវស្ថានភាពទឹកជំនន់បន្តទៀតដើម្បីងាយស្រួលក្នុងការត្រៀមខ្លួនចុះជួយបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

លោក យូ ឡា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បញ្ជាក់បន្ថែមថា ទឹកជំនន់ស្ទឹងសែន គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នៅស្ថានីយ៍កំពង់ធំ មានការហក់ឡើងជាបន្តបន្ទាប់ឈានដល់លើសកម្រឹតប្រកាសអាសន្ន ០.០៧ម៉ែត្រ ដែលមានកម្ពស់ទឹក ១៣.៥៧ម៉ែត្រ ធៀបទៅនឹងកម្ពស់ទឹកប្រកាសអាសន្នត្រឹមតែ១៣.៥០ម៉ែត្រ ច្រកចុះនៅថ្ងៃនេះ ០.០១ម៉ែត្រ ធៀបកាលពីម្សិលមិញ។
ការច្រកចុះមិនទាន់អាចសន្និដ្ឋានថា ស្ថានទឹកនឹងបន្តច្រកចុះទៀតនោះទេ ដោយសារក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងចាប់ពីនេះរហូតដល់ថ្ងៃទី២៣ ខែសីហា ប្រទេសកម្ពុជា ទទួលរងសម្ពាធទាប (ITCZ) ដែលធ្វើឲ្យប្រទេសជិតខាង ដូចជាឡាវ វៀតណាម និងថៃ មានភ្លៀងភ្លាក់ច្រើន ដូច្នេះប្រទេសកម្ពុជា ក៏នឹងមានភ្លៀងធា្លក់នៅតាមតំបន់មួយចំនួន ហើយទឹកស្ទឹងសែនក៏អាចបន្តជន់ឡើងវិញ។

អ្វីដែលគួរប្រុងប្រយ័ត្ននេះ គឺប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែន និងអ្នកនេសាទត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ផងដែរ៕
អត្ថបទ៖ ឈាង មករា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៧ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៤ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoUN ៖ ជនអន្តោប្រវេសន៍ជិត១៥០នាក់ លង់ទឹកស្លាប់ ពេលទូកអស់ប្រេងកណ្តាលសមុទ្រ នៅអាហ្វ្រិកខាងលិច


