ព័ត៌មានជាតិ
អាជ្ញាធរខេត្តកោះកុងកំពុងសិក្សាកសាងអគារថ្មីទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិចាំយាម
អភិបាលស្រុកមណ្ឌលសីមាលើកឡើងថា អាជ្ញាធរខេត្តកោះកុងសហការជាមួយឧកញ៉ា លី យ៉ុងផាត់ដោយរួមគ្នាផ្តោតលើការសិក្សាអភិវឌ្ឍន៍គម្រោងកសាងអគារថ្មីទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខណៈបច្ចុប្បនមានសភាពតូចចង្អៀត។

ដើម្បីលើកកម្ពស់នូវកិត្យានុភាពមុខមាត់ប្រទេសកម្ពុជាដែលមានខេត្តកោះកុងព្រំដែនគោក និងផ្លូវទឹកជាប់នឹងស្រុកខ្លងយ៉ៃ ប្រទេសថៃ អាជ្ញាធរខេត្តកំពុងសិក្សាពិនិត្យវាយតម្លៃទាំងចំណាយ និងបច្ចេកទេសលើគម្រោងសង់អគារថ្មីច្រកទ្វារព្រំដែនអន្តរជាតិចាំយាមនៅពេលខាងមុខ។
លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមាឱ្យដឹងកាលពីថ្ងៃទី ១៨ សីហា កន្លងថ្មីៗនេះយ៉ាងដូច្នេះថា«តំបន់ព្រំដែនចាំយាម មានលក្ខណៈតូចចង្អៀតចាស់ទ្រុឌទ្រោមខ្លាំងជាបន្តបន្ទាប់ ដោយឡែកប្រព័ន្ធផ្លូវគមនាគមន៍វិញមិនសូវស្របតាមស្តង់ដារបច្ចេកទេសផងដែរ»។

លោកបន្តថា ការជួបភាពលំបាកគឺមានខ្លាំងគួរសម ពិសេសបញ្ហារឿងសណ្តាប់ធ្នាប់ ព្រមទាំងការធ្វើបែបបទឆ្លងដែន ឬចរាចរណ៍ទំនិញពាណិជ្ជកម្មទៅមក ខណៈហេដ្ឋារចនាសម្ព័ន្ធភាគីថៃល្អប្រសើរជាងខ្លួន។
គម្រោងដ៏មានអាទិភាពនេះដែរលោកអភិបាលស្រុកមណ្ឌលសីមាអះអាងថា ឧកញ៉ា លី យ៉ុងផាត់ បានរួមចំណែកឈានមុខគេលើផ្តល់ដីសម្រាប់ទីតាំងសាងសង់ ប្រសិនគម្រោងសិក្សាដាក់ចេញអនុវត្តជាផ្លូវការ។
លោក ប្រាក់ វិចិត្រ ក៏រំពឹងខ្ពស់ថា នៅពេលគម្រោងដំណើរ និងបញ្ចប់តំបន់ព្រំដែនចាំយាមត្រូវបានលើកកម្ពស់មុខមាត់នូវកិត្យានុភាពយ៉ាងខ្លាំងតាមរយៈការទទួលស្គាល់ពីភាគីថៃ ពលរដ្ឋ និងភ្ញៀវទេសចរ។

បើតាមការបង្ហើបរបស់អាជ្ញាធរស្រុកមណ្ឌលសីមា គំរូប្លង់អគារថ្មីទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចាំយាមមានប្រវែង៧៥ម៉ែត្រ។ ប៉ុន្តែបែបនេះក្តីលោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមាយល់ថា ពុំទាន់ដឹងថានឹងអនុវត្តជាផ្លូវការពេលណា ឬចំណាយថវិកាអស់ប៉ុន្មានដោយរង់ចាំលទ្ធផលសិក្សាពីរដ្ឋបាលខេត្ត។
ទាំងលោក សុវណ្ណ ប៊ុនធឿន ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចាំយាម និងប្រជាពលរដ្ឋធ្វើអាជីវកម្មតាមព្រំដែន សម្តែងនូវក្តីពេញចិត្តយ៉ាងខ្លាំងពេលទទួលបានដំណឹងនេះ។

លោក សុវណ្ណ ប៊ុនធឿន និងប្រជាពលរដ្ឋអាជីវករចាត់ទុកថា គម្រោងដែលមានតម្រូវការចាំបាច់មួយនេះដែរនឹងធ្វើឱ្យមាត់មុខតំបន់ច្រកទ្វារព្រំដែន ក៏ដូចជាខេត្តកោះកុងជឿនលឿនអភិវឌ្ឍន៍ប្រែប្រួលថ្មីពីសមិទ្ធផលបម្រើដល់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងឧស្សហកម្មការងារ៕

អត្តបទៈ សិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


