Connect with us

ព័ត៌មានជាតិ

តំណាងឯកឧត្តម ហ៊ុន ម៉ាណែត ជួបសំណេះ​សំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានៅប្រទេសជប៉ុន

បានផុស

នៅ

លោក ហេង សួរ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាលកាល​ពី​ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា នៅប្រទេសជប៉ុន សរុបចំនួន២៥០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ទុយ រី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេស​ជប៉ុន និងលោក គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានផ្នែកក្រៅប្រទេសនៃយុវជនគណបក្សថ្នាក់កណ្តាល ថ្នាក់ដឹកក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ សមាជិកសមាជិកានៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសជប៉ុនប្រធានសាខា និងអនុប្រធាន​សាខាគណបក្សផងដែរ។

ថ្លែងក្នុងពិធីនេះ លោក ទុយ រី បានជម្រាបជាសង្ខេបជូនអង្គពិធីអំពីលទ្ធផលដែលគណៈកម្មាធិការគណបក្សប្រចាំប្រ
ទេសជប៉ុន សម្រេចបានក្នុងរយៈពេលកន្លងមកនេះ ជាពិសេសការខិតខំការពារផលប្រយោជន៍ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សហគមន៍ខ្មែរនៅប្រទេសជប៉ុនព្រមទាំងការជំរុញអ្នកវិនិយោគជនជាតិជប៉ុនឲ្យទៅវិនិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។

លោក ទុយ រី ក៏បានផ្តល់កិត្តិយសអញ្ជើញប្រគល់សេចក្តីសម្រេចតែងតាំងប្រធានសាខាគណបក្ស និងអនុប្រធានសាខាគណបក្ស នៃគណៈកម្មាធិការគណបក្សប្រចាំប្រទេសជប៉ុនចំនួន១២រូប។

លោក ហេង សួរ បានផ្តល់កិត្តិយសប្រគល់បណ្ណសរសើរ និងលិខិតសរសើររបស់ឯកឧត្តម ហ៊ុន ម៉ាណែត ជូនដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជានៅប្រទេសជប៉ុនចំនួន ៤០រូប និងបានពាំនាំនូវសេចក្តីថ្លែងអំណរគុណ
និងការកោតសរសើរពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សជូនថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សប្រចាំប្រទេសជប៉ុន ថ្នាក់ដឹកនាំសាខាគណបក្ស និងសកម្មជននៅប្រទេសជប៉ុនទាំងអស់ដែលបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការពង្រីកនូវកេរ្តិ៍ឈ្មោះ និងកសាងបាននូវសមាជិកគណបក្សកាន់តែច្រើនឡើងៗនៅប្រទេសជប៉ុន។

លោក ហេង សួរ ក៏បានពាំនាំនូវការផ្តាំផ្ញើរ និងសេចក្តីនឹករឮកពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ាណែត ជូនដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានៅប្រទេសជប៉ុនផងដែរ។

ជាចុងបញ្ចប់ សមាជិក សមាជិកានៃអង្គពិធីទាំងអស់បានចូលរួមពិសាអាហារសាមគ្គីជុំគ្នាប្រកបដោយភាពស្និទ្ធស្នាល
និងរីករាយក្រៃលែង និងបានផ្ញើរក្តីនឹករលឹកការគោរពស្រលាញ់ ក៏ដូចជាសេចក្តីថ្លែងអំណរគុណចំពោះឯកឧត្តម ហ៊ុន ម៉ាណែត តាមរយៈលោក ហេង សួរ និងចង់ឃើញវត្តមានរបស់ឯកឧត្តម ហ៊ុន ម៉ាណែតនៅលើទឹកដីជប៉ុននាពេលឆាប់ៗនេះ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម