Connect with us

ព័ត៌មានជាតិ

នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា លើកឡើង​ថា យោធិន​អាវុធហត្ថ​គ្រប់រូប ត្រូវ​មាន​ស្មារតី​ទទួលខុសត្រូវ​ចំពោះ​តួនាទី ភារកិច្ច

បានផុស

នៅ

កំពង់ធំ ​៖ អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ លើកឡើងថា គ្រប់​យោធិន​របស់​អាវុធហត្ថ គ្រប់រូប​ត្រូវមាន​ស្មារតី​ទទួលខុសត្រូវ ចំពោះ​តួនាទី ភារកិច្ច​របស់​ខ្លួន គ្រប់ពេលវេលា ជាពិសេស​ក្នុង​សកម្មភាព បំពេញ​បេសកកម្ម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២២, ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​មុខតំណែង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហង្ស ថុល ត្រូវបាន​ផ្លាស់ប្តូរ​មុខតំណែង​ជា​សមាជិក​ក្រុម​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​យោធា ថ្នាក់​អគ្គបញ្ជាការដ្ឋាន និង​តែ​តាំង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី មាស យ៉​ត ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​ជំនួស​វិញ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​។

ក្នុងឱកាស​នោះដែរ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ មានប្រសាសន៍ថា យោធិន​អាវុធហត្ថ​គ្រប់រូប ត្រូវមាន​ស្មារតី​ទទួលខុសត្រូវ​ចំពោះ​តួនាទី ភារកិច្ច​។ ឯកឧត្តម​បន្តថា ការអនុវត្តន៍​តួនាទី​ភារកិច្ច​បានល្អ​ប្រសើរ គឺ​មានន័យ​មន្ត្រី​អាវុធហត្ថ បាន​អនុវត្តន៍​យ៉ាង​ខ្ជាប់ខ្ជួន តាម​ក្រមសីលធម៌ និង​បទបញ្ជារ​របស់​ថ្នាក់លើ​។ ទន្ទឹម​នោះ ក្នុងនាម​អង្គភាព​អាវុធហត្ថ ក៏​មិនដែល​មាន​ភាព លំអៀង​លើ​ការតែងតាំង​មុខតំណែង និង​ប្រគល់​តួនាទី​ភារកិច្ច​ឡើយ​។ ការតែងតាំង​ដំឡើង​ផ្លាស់ប្តូរ​មុខ តំណែង​កន្លែងធ្វើការ​នៅក្នុង​កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ​ស៊ីវិល ក៏ដូចជា​វិស័យ​ឯកជន​នោះ គឺជា​ក្រឹត្យក្រម​នៃ​ការងារ​ចាត់តាំង​រៀបចំ​ធនធានមនុស្ស​ដើម្បី​ភាព​រីកចម្រើន​ការងារ​និង​ក៏​ជា​ឱកាស​នៃ​ការ ផ្លាស់ប្តូរ​បរិយាកាស ទីកន្លែង​ធ្វើការ​ងារ ការផ្លាស់ប្តូរ​មុខតំណែង​គឺមាន​អត្ថប្រយោជន៍ ៤​ជា​គន្លឹះ ៖

១- ដើម្បី​ការពារ​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ​របស់​នាយ​ទាហាន ២- រៀបចំ​ធនធានមនុស្ស​ឱ្យស្រប និង​សមត្ថភាព​ជំនាញ​និង​និស្ស័យ​៣- ជាការ​ផ្តល់ឱកាស​សម្រាប់​អ្នក​បន្តវេន ៤- ជាការ​ចែករំលែក បទពិសោធន៍​ល្អ​ក្នុង​បំណង​ធ្វើឱ្យ​អង្គភាព​ស្ថាប័ន​រីកចម្រើន​ព្រមៗ​គ្នា​។​លក្ខខណ្ឌ​ក្នុងការ​តែងតាំង​នាយទាហាន ក៏ដូចជា​ប្រធាន​ស្ថាប័ន​ក្នុង​កងរាជអាវុធហត្ថ​ទាមទារ​នូវ​លក្ខណសម្បត្តិ​គឺ​សុខភាព​ល្អ កាយ​សប្ប​ទា​មាំមួន មាន​សមត្ថភាព វិជ្ជាជីវៈ ជំនាញ​និង​បទពិសោធន៍ ក្នុងការ​ដឹកនាំ​បញ្ជា គ្រប់គ្រង និង​មាន​ភាព​ឆ្លាត​វៃ មាន​សីលធម៌ សុជីវធម៌ គុណធម៌ មាន​ភាពស្មោះត្រង់ មាន​ឆន្ទៈ ការលះបង់ គម្រូ ឧស្សាហ​ព្យាយាម មាន​ភាពក្លាហាន និង​មាន​ស្មារតី​ទទួលខុសត្រូវ​ចំពោះ​តួនាទី ភារកិច្ច ពុំ​ធ្លាប់​ទទួល​ទណ្ឌកម្ម​តាមច្បាប់ លក្ខន្តិក​នៃ​កង​យោធពល​ខេមរភូមិន្ទ​ឬ​ការផ្តន្ទាទោស​តាមផ្លូវ​តុលាការ​ព្រមទាំង​ទទួលបាន​នូវ​ការគោរព​ស្រឡាញ់​ពី​មិត្តភក្តិ​ក្នុង​អង្គភាព​និង​មហាជន​ប្រជាជន​។ ចំពោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហង្ស ថុល ដែល​បាន​ជួយ​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ក្នុងការ​ដឹកនាំ​បញ្ជា​គ្រប់គ្រង​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ សម្រេច​បាន​នូវ​តួនាទី ភារកិច្ច​របស់ខ្លួន​ក្នុង​អាណត្តិ ហើយ​ត្រូវបាន​ផ្លាស់ចេញ​ប្រកបដោយ កិត្តិយស ទៅតាម​ក្រឹត្យក្រម​ការងារ​ចាត់តាំង​ដោយ​ពុំមាន​កំហុស​ខុសឆ្គង​ឬ​ទទួល​វិន័យ​ទណ្ឌកម្ម​និង​សូម​ជូនពរ​លោក​ឧ​ត្ត​ម​សេនីយ៍​ទទួល​តួនាទី​ភារកិច្ច​នៅ​កន្លែង​ថ្មី បន្ត​ទទួល​បាន​ជោគជ័យ​។

ហើយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី មាស យ៉​ត គប្បី​ត្រូវ​យកចិត្តទុកដាក់​នូវ​ភារកិច្ច​ស្នូល គ្រប់គ្រង​បញ្ជា​អង្គភាព​មាន​សណ្តាប់ធ្នាប់​កងទ័ព​មាន​វិន័យ​ល្អ ផ្ទៃក្នុង​មាន​សាមគ្គី​ឯកភាព មាន​ស្មារតី​ឆន្ទៈ មនសិការ ស្មោះត្រង់ អង់អាច​ក្លាហាន ឧស្សាហ៍​ព្យាយាម យល់​ច្បាស់​នូវ​តួនាទី ភារកិច្ច គោរព​ច្បាប់ វិន័យ​កងទ័ព ក្រមសីលធម៌​វិជ្ជាជីវៈ​កងរាជអាវុធហត្ថ​សហការ​សម្រេច​ភារកិច្ច ត្រូវ​ក្តាប់ជាប់​នឹង​អនុវត្ត​ដោយ​ម៉ឺងម៉ាត់​នូវ​ទិស​ស្លោក​ចំពោះ​ប្រទេសជាតិ ត្រូវតែ​ការពារ​ចំពោះ​ប្រជា ត្រូវតែ​បម្រើ ច្បាប់ ត្រូវតែ​គោរព បទល្មើស​ត្រូវតែ​បង្ក្រាប៕

អត្ថបទ ​៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម