ព័ត៌មានជាតិ
Breaking News ៖ រដ្ឋាភិបាលសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូកក្នុងឆ្នាំនេះ តែតាមបណ្ដាលខេត្តអាចប្រារព្ធបាន
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក លយប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០២២នេះ សម្រាប់ថ្នាក់ជាតិ តែតាមបណ្ដាលខេត្តអាចប្រារព្ធបានជាធម្មតា នេះបើតាមការសម្រេច ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ។

សូមបញ្ជាក់ថា បើទោះបីជាព្រះរាជពិធីបុណ្យអុំទូក លយប្រទីប អកអំបុក និងសំពះព្រះខែ សម្រាប់ថ្នាក់ជាតិបានផ្អាកយ៉ាងណា តែការរៀបចំសម្រាប់តាមបណ្ដាលខេត្តពិធីបុណ្យ អុំទូក កម្សាន្តសប្បាយ នៅតាម បណ្ដារាជធានីខេត្តនានាទូទាំងប្រទេស គឺអាចប្រព្រឹត្តទៅ បានតាមលទ្ធភាពជាក់ស្ដែង ដើម្បីបង្កើតភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ និងបង្កើនបរិយាកាសទេសចរណ៍ ក៏ដូចជាផ្ដល់ឱកាសនៃ ការរកប្រាក់ចំណូលដល់បងប្អូនប្រជាពលរដ្ឋ។

គួររំលឹកផងដែរថា ព្រះរាជពិធីបុណ្យអុំទូក លយប្រទីប និងសំពះព្រះខែ អកអំបុក ជាព្រះរាជពិធីមួយរបស់ខ្មែរ ដែលតែងតែប្រារព្ធធ្វើឡើងនៅក្នុងអំឡុងខែវិច្ឆិកា។ តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រះរាជពិធីនេះត្រូវបានផ្អាកជាអន្លើដោយយោងទៅលើស្ថានភាពលំបាករបស់សង្គមជាតិ បណ្តាលមកពីជំងឺកូវីដ១៩ និងការជួបគ្រោះទឹកជំនន់ជាដើម៕
កែសម្រួលដោយ ៖ នាគព័ន្ធ

-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៦ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


