Connect with us

ព័ត៌មានជាតិ

ផ្លែផ្កាថ្មីនៃកម្ពុជា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីវប្បធម៌ G20 នៅប្រទេសឥណ្ឌូនេស៊ី

បានផុស

នៅ

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងនាមជាប្រធានប្តូរវេនអាស៊ានផ្នែកវប្បធម៌ និងសិល្បៈ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីវប្បធម៌ G20 ក្រោមប្រធានបទស្ដីពី “វប្បធម៌ដើម្បីការរស់នៅប្រកបដោយចីរភាព” នៅទីក្រុងវប្បធម៌​ Borobudur នៃប្រទេសឥណ្ឌូនេស៊ី នាថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២ ដោយសម្រេចបានផ្លែផ្កាថ្មីមួយចំនួនជូនកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងបទអន្តរាគមន៍ លោកស្រីបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានគាំទ្រដល់សកម្មភាពនានាទាក់ទងទៅនឹងវិស័យវប្បធម៌ ដែលបានលើកឡើងក្នុងបទអន្តរាគមន៍ នៃសមាជិកនៃកិច្ចប្រជុំដែលឆ្លើយតបយ៉ាងសមស្របទៅនឹងសភាពការណ៍បច្ចុប្បន្ន ពិសេសគឺការអំពាវនាវឱ្យពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ជ្រាបវប្បធម៌នៅក្នុងសកម្មភាពអភិវឌ្ឍន៍ប្រកបដោយចីរភាព ការលើកទឹកចិត្តឱ្យមានការវិនិយោគប្រកបដោយចីរភាព ដែលផ្តល់តម្លៃនិងរួមចំណែកក្នុងកិច្ចការពារធនធានវប្បធម៌ ដល់អ្នកបម្រើការក្នុងវិស័យវប្បធម៌ សិល្បៈ និងបេតិកភណ្ឌ ព្រមទាំងលើកទឹកចិត្តដល់ការផ្លាស់ប្តូររបៀបរស់នៅថ្មីក្នុងសង្គម ដោយឈរលើមូលដ្ឋាន នៃវិញ្ញាតិ្តវប្បធម៌ សមធម៌ និងបរិយាប័ន។ ស្មារតីនេះ ក៏ស្របគ្នាទៅនឹងខ្លឹមសារសំខាន់នៃសេចក្តីថ្លែងការណ៍សៀមរាបទីក្រុងវប្បធម៌អាស៊ាន ដែលបានអនុម័តនាពេលថ្មីៗកន្លងទៅនេះ បានផ្តោតសំខាន់ស្តីពី ការលើកកម្ពស់សហគមន៍អាស៊ានប្រកបដោយការច្នៃប្រឌិត និងការសម្របខ្លួនដើម្បីគាំទ្រដល់ចរន្តសេដ្ឋកិច្ចវប្បធម៌ក្នុងបរិបទថ្មី។

លោកស្រីបណ្ឌិតសភាចារ្យ បានជម្រាបជូនអង្គប្រជុំ អំពីការរៀបចំសន្និសីទអន្តរជាតិ ស្តីពី ការការពារ និងទប់ស្កាត់ការចរាចរជួញដូរសម្បតិ្តវប្បធម៌ខុសច្បាប់ និងទស្សនៈពីអាស៊ាន នៅទីក្រុងសៀមរាប កាលពីសប្តាហ៍កន្លងទៅ ដែលបានទទួលលទ្ធផលប្រកបដោយផ្លែផ្កាគួរជាទីពេញចិត្ត។ លោកស្រីបណ្ឌិតសភាចារ្យ បានផ្តល់ការគាំទ្រដល់ប្រទេសឥណ្ឌូនេស៊ី និងបណ្ដាប្រទេស G20 ដែលបានផ្តួចផ្តើមគំនិតក្នុងការបង្កើតមូលនិធិសកលក្នុងការស្តារវិស័យសិល្បៈ និងវប្បធម៌សាកលដើម្បីជួយគាំទ្រដល់បណ្តាប្រទេសនានា សំដៅធ្វើឱ្យវិស័យវប្បធម៌ក្លាយជាកម្លាំងចលករមួយសំខាន់ ក្នុងការស្ថាបនាសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងអំឡុងនៃកិច្ចប្រជុំរដ្ឋមន្ត្រីវប្បធម៌ G20 នេះ លោកស្រីបណ្ឌិតសភាចារ្យ បានឆ្លៀតទទួលជួបប្រជុំទ្វេភាគីជាមួយរដ្ឋមន្ត្រីវប្បធម៌ នៃប្រទេសសឹង្ហបុរី និងប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីពង្រឹងកិច្ចសហប្រតិបតិ្កការទ្វេភាគី និងបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធលើវិស័យសិល្បៈវប្បធម៌ ដែលជាអទិភាពនៃការផ្តល់អត្ថប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងសងខាង។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីបណ្តារដ្ឋមន្ត្រីវប្បធម៌ នៃបណ្ដាប្រទេស G20, តំណាងសហគមន៍អាស៊ាន (កម្ពុជា), តំណាង EU, UNESCO និងបណ្តាប្រទេសដៃគូសន្ទនាមួយចំនួនទៀត។

កិច្ចប្រជុំពិភាក្សាបានផ្តោតលើចំណុចសំខាន់ៗមួយចំនួន ដូចជា៖

– បទអន្តរាគមន៍នៃគោលនយោបាយអទិភាពក្នុងវិស័យវប្បធម៌ នៃបណ្តាប្រទេស G20 ក៏ដូចជាការស្តារឡើងវិញនូវវិស័យវប្បធម៌ បន្ទាប់ពីជំងឺរាតត្បាតសកលកូវីត-១៩ បម្រែបម្រួលអាកាសធាតុ ផលវិបាកនៃសង្គ្រាម និងវិបតិ្តសាកលមួយចំនួនទៀតដែលប៉ះពាល់ដល់វិស័យវប្បធម៌។

– បទអន្តរាគមន៍រដ្ឋមន្ត្រីវប្បធម៌នៃបណ្តាប្រទេស G20 និងប្រទេសនានា បានសង្កត់ធ្ងន់ទៅលើតួនាទីវប្បធម៌ក្នុងការរួមចំណែកពង្រឹងដល់ការរស់នៅប្រកបដោយចីរភាព។

– កិច្ចពិភាក្សាលើគំនិតផ្តួចផ្តើមរបស់ឥណ្ឌូនេស៊ី ស្តីពី ការបង្កើតមូលនិធិសម្រាប់ស្តារវិស័យសិល្បៈ និងវប្បធម៌សាកល ដែលបង្ហាញពីសារសំខាន់ក្នុងការរៀបចំមូលនិធិអន្តរជាតិមួយដើម្បីជួយអន្តរាគមន៍លើវិស័យវប្បធម៌ដល់ប្រទេសនានាក្រោយវិបត្តិសាកល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម