ព័ត៌មានជាតិ
មកស្គាល់ថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប និងបុត្រសម្ព័ន្ធ
ជីបម៉ុង គ្រុប ជាក្រុមហ៊ុនខ្មែរ ដែលមានជំនួញជាច្រើនវិនិយោគនៅក្នុងស្រុក។ ក្រុមហ៊ុននេះ បង្កើតឡើងក្នុងឆ្នាំ ១៩៨២ ដោយអ្នកឧកញ្ញា ភាព ហៀក ដែលជាក្រុមហ៊ុននាំចូលសម្ភារៈសំណង់ដ៏ធំនៅស្រុកខ្មែរ។

បច្ចុប្បន្ន ក្រុមហ៊ុន ជីប ម៉ុង មានបុត្រសម្ព័ន្ធដែលជាសសរស្តម្ភចំនួន ១៣ ដែលកាន់កាប់ទៅលើផ្នែកជាច្រើន។ ក្រុមហ៊ុនបុត្រសម្ព័ន្ធទាំង ១៣ របស់ជីបម៉ុង មានដូចជា៖

១. ជីប ម៉ុង ត្រេឌីង បង្កើតឡើងនៅក្នុងឆ្នាំ ១៩៨២។ ជីប ម៉ុង ត្រេដីង ជាក្រុមហ៊ុនដែលផ្គត់ផ្គង់ សម្ភារៈសំណង់ និងគ្រឿងឧបភោគបរិភោគនៅស្រុកខ្មែរ។
២. ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ ជាក្រុមហ៊ុនដែលធ្វើអាជីវកម្មទៅលើបេតុងលាយស្រេចដែលមានចំនួន ១៥រោងចក្រ ក្បឿងបេតុង និងទុយោបង្ហូរទឹក។ ក្រុមហ៊ុននេះ បង្កើតឡើងក្នុងឆ្នាំ ២០០៧ ហើយមានសមត្ថភាពអាចផលិតក្បឿងបេតុងបាន ១៤០សន្លឹកក្នុងមួយនាទី និងទុយោ ៥០០តោន ក្នុងមួយថ្ងៃ។
៣. ជីប ម៉ុង លែន បង្កើតឡើងក្នុងឆ្នាំ ២០០៨ ដែលអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យ លំនៅដ្ឋានកម្ពុជា។ ក្រុមហ៊ុននេះ មានគម្រោងអភិវឌ្ឍន៍ធំៗចំនួន ៣នៅក្នុងដៃ ដូចជា លែនម៉ាក ផាកលែន និង លែនរីច។
៤. ខ្មែរ ប៊ែវឺរីជីស បង្កើតក្នុងឆ្នាំ ២០០៩ ដែលផ្តោតសំខាន់ទៅលើការផលិតភេសជ្ជៈ ភេសជ្ជៈប៉ូវកម្លាំង ទឹកបរិសុទ្ធ និងស្រាបៀរ។ ក្រុមហ៊ុននេះ មានសមត្ថភាពផលិតបាន ៧៥០លានលីត្រ ក្នុងមួយឆ្នាំ។
៥. ក្រោន ជាក្រុមហ៊ុនផលិតសំបកកំប៉ុង សម្រាប់បំពេញឱ្យក្រុមហ៊ុនខ្មែរ ប៊ែវឺរីជីស ដែលបង្កើតឡើង ក្នុងឆ្នាំ ២០១៤។
៦. ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន បង្កើតឡើងក្នុងឆ្នាំ២០១៤ ដែលជាក្រុមហ៊ុនផលិតស៊ីម៉ងត៍។ ក្រុមហ៊ុននេះ មានសមត្ថភាពផលិតបាន៥០០០តោន ក្នុងមួយថ្ងៃ។
៧. ហាយ៉ាត់ រីជែនស៊ី ភ្នំពេញ ៖ ក្នុងឆ្នាំ ២០១៦ ក្រុមហ៊ុន ជីប ម៉ុង និងសណ្ឋាគារ ហាយ៉ាត់ បានចុះកិច្ចព្រមព្រៀងគ្នា បង្កើត ហាយ៉ាត រីជិនស៊ី ដើម្បីបង្កើតសណ្ឋាគារ ហាយ៉ាត់ លំដាប់ផ្កាយ ៥នៅភ្នំពេញ។
៨. ជីប ម៉ុង រីថែល បង្កើតឡើងក្នុងឆ្នាំ ២០១៧ ។ ជីប ម៉ុង រីថែល មានជំនួញដូចជា Chip Mong Shopping Mall, Chip Mong Supermarket និង Chip Mong Express។
៩. ជីប ម៉ុង ហ្វីដ បង្កើតឡើងក្នុងឆ្នាំ ២០១៧ ដែលផ្តោតសំខាន់ទៅលើការផលិតចំណីសត្វជ្រូក។
១០. ហ្វែរហ្វៀល បាយម៉ារៀត ភ្នំពេញ បង្កើតក្នុងឆ្នាំ ២០១៧ គោលបំណងបង្កើតសណ្ឋាគារ លំដាប់ផ្កាយ៣ ក្នុងរាជធានីភ្នំពេញ។
១១. ធនាគារ ជីបម៉ុង ជាធនាគារពាណិជ្ជ បង្កើតឡើងក្នុងឆ្នាំ ២០១៨ ដើម្បីបម្រើដល់សេវាកម្ម ធនាគារប្រើប្រាស់ប្រព័ន្ធឌីជីថល សេវាកម្មធនាគារផ្ទាល់ខ្លួន សេវាកម្មធនាគារសម្រាប់អាជីវកម្ម និងភ្នាក់ងារធនាគារ។
១២. ទីក្រុងរណប ហ្រ្គេន ភ្នំពេញ បង្កើតក្នុងឆ្នាំ ២០១៩ ដែលអភិវឌ្ឍន៍ទៅលើលំនៅដ្ឋានលំដាប់ថ្នាក់ អន្តរជាតិ នៅលើផ្ទៃដី ២៦០ហិកតា ដែលរួមមានលំនៅដ្ឋាន ទីលានវាយកូនហ្គោល សួនទឹក ជាដើម។
១៣. ហ្គ្រេនរ៉ូយ៉ាល Goft & Resorts ជាបុត្រសម្ព័ន្ធចុងក្រោយគេ បង្កើតឡើងក្នុងឆ្នាំ ២០២០។ បុត្រសម្ព័ន្ធមួយនេះ មានជំនួញក្នុងដៃដូចជា ហ្គ្រេនភ្នំពេញហ្គោលក្លឹប និងរ៉ូយ៉ាល់ ភ្នំពេញហ្គោល ក្លឹប។
ជាមួយគ្នានេះ កាលពីថ្ងៃទី ១២ កញ្ញា ឆ្នាំ ២០២២ ក្រុមហ៊ុន ជីប ម៉ុង រីថែល ទើបតែដាក់ឱ្យដំណើរការ សាកល្បងជាផ្លូវការ នូវផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង មេហ្កាម៉ល ២៧១ ដែលមានតម្លៃសាងសង់ ប្រមាណជាង ២៥០លានដុល្លារ៕

អត្ថបទ៖ នាង រតនៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌកំបូល បន្តចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និង ណែនាំប្រជាពលរដ្ឋចូលរួមថែរក្សាបរិស្ថានតាមដងផ្លូវ
-
សន្តិសុខសង្គម១ សប្តាហ៍ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoវត្តចំណាស់ៗអាយុរាប់រយឆ្នាំនៅតំបន់អង្គរ ត្រូវបានការពារមិនឲ្យរុះរើសង់ថ្មី
-
កីឡា២ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


