ព័ត៌មានជាតិ
បង្ក្រាបទីតាំងបើកអ៊ីនធឺណែត លួចបង្កប់ល្បែងស៊ីសង ឃាត់ខ្លួនមនុស្ស១៨នាក់និងថ្នាំញៀនមួយចំនួនធំ
ទីតាំងបើកអ៊ីនធឺណែតដែលលួចបង្កប់ល្បែងស៊ីសងដុះស្លែខុសច្បាប់ និងចែកចាយគ្រឿងញៀន មួយកន្លែង ត្រូវបានកម្លាំងអាជ្ញាធរខណ្ឌទួលគោក ចុះបង្ក្រាបនិងឃាត់ខ្លួនមនុស្សប្រុសស្រី១៨នាក់ ក្នុងនោះស្រី៣នាក់ ព្រមទាំងដកហូតកុំព្យូទ័រជាច្រើនគ្រឿង និងថ្នាំងញៀនមួយចំនួនធំផងដែរ។

មន្ត្រីមានសមត្ថកិច្ចបានអោយដឹងថា ប្រតិបត្តិការនេះបានធ្វើឡើងកាលពីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង១០និង០០នាទីនៅចំណុចផ្ទះលេខ៤៩ ផ្លូវ១៣២ ភូមិ២២ ក្រុម១០៥ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដឹកនាំដោយលោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌទួលគោក សហការជាមួយកម្លាំងនគរបាលខណ្ឌ និងប៉ុស្តិ៍ បានចុះបង្ក្រាបជាក់ស្តែង ឃាត់ខ្លួនមនុស្សប្រុសស្រី១៨នាក់(ក្នុងនោះស្រី៣នាក់) រួមនិងថ្នាំញៀនមួយចំនួន និងកុំព្យូទ័រ ជាច្រើនគ្រឿងផងដែរ។

បច្ចុប្បន្ន មនុស្សប្រុសស្រី១៨នាក់ និងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួន ទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
អត្ថបទ ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


