ព័ត៌មានជាតិ
ពលរដ្ឋនៅឃុំចំនួន ២ ក្នុងស្រុកបូទូមសាគរ ត្រូវបានយកចិត្តទុកដាក់លើកកម្ពស់ជីវភាពរស់នៅ
ប្រជាពលរដ្ឋរស់នៅក្នុងឃុំអណ្តូងទឹក និងឃុំកណ្តោល ស្រុកបូទូមសាគរ ខេត្តកោះកុង ត្រូវបានអាជ្ញាធរ និងសមាគមសម្ព័ន្ធយុវជនមូស្លិមកម្ពុជាខេត្តកោះកុង យកចិត្តទុកដាក់លើកកម្ពស់ជីវភាពរស់នៅឲ្យកាន់តែប្រសើរ។

យ៉ាងហោចណាស់មានប្រជាពលរដ្ឋ ២៣នាក់ រស់នៅភូមិខ្មែរឥស្លាម និងភូមិសុវណ្ណាបៃតង ទទួលបានកញ្ចប់ថវិកាចិញ្ចឹមសត្វគោចំនួន ៥ក្បាល អណ្តូងទឹកស៊ីទែនចំនួន ១៦ ផ្ទះចំនួន ២ខ្នង ដែលសរុបថវិកា ១៤,៤០០ដុល្លារអាមេរិក ដើម្បីជាទុនដល់ពួកគាត់សម្រាប់រស់នៅ បង្កបង្កើនផលក្នុងគ្រួសារ។

លោក ក្រូច បូរីសីហា អភិបាលស្រុកបូទុមសាគរ បានឲ្យដឹងនៅថ្ងៃទី ២៧ កញ្ញានេះថា លោកសូមកោតសរសើរដល់ រ៉ូស ម៉ានហ្សះរី តំណាងអង្គការមូលនិធិអាស៊ាន និងលោក សុះ ម៉ាត់លី តំណាងសមាគមសម្ព័ន្ធយុវជនមុស្លីមកម្ពុជាខេត្តកោះកុង ដែលតែងតែជួយផ្តត់ផ្គង់នូវសម្ភារៈ ក៏ដូចជាការឧបត្ថម្ភទាំងថវិកាជំហានទី ២សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់លោក ចាប់តាំងពីឆ្នាំ ២០២១មកនេះ។

លោកអភិបាលស្រុកបូទុមសាគរ បន្ថែមក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយជូនប្រជាពលរដ្ឋខ្មែរឥស្លាមទាំង ២ភូមិ កាលពីថ្ងៃទី ២៦ ខែកញ្ញាថា កាលពីឆ្នាំ ២០២១ អង្គការ និងសមាគមទាំងពីរនេះ បានផ្តល់ជាអណ្តូងបុកខ្នាតធំដាក់ស៊ីទែនចំនួន ១ បន្ទប់ទឹកខ្នាតធំចំនួន ២ អណ្តូងដាក់ស្ទែនតូចចំនួន ៨ ចែកមេមាន់ធ្វើពូជចំនួន ៥ក្បាល និងថវិកាក្នុង ១គ្រួសារ ៣៥០,០០០រៀល ដល់ ២០គ្រួសារ ចែកសាច់គោជារៀងរាល់ឆ្នាំផងដែរ។

លោកជឿជាក់ថា ប្រជាពលរដ្ឋដែលទទួលបានការឧបត្ថម្ភគាំទ្រ និងលើកកម្ពស់ខាងផ្នែកជីវភាពរស់នៅ នឹងប្រឹងប្រែង យកចិត្តទុកដាក់ខ្ពស់លើការបង្កបង្កើនផល ទំនាក់ទំនងប្រកបដោយសុខុមដុមរមនារវាងគ្នានិងគ្នា ព្រមទាំងមានសុខភាពល្អតាមការប្រើប្រាស់ទឹកស្អាត។ ទោះបីជាប្រព័ន្ធស្អាតមិនទាន់ដល់ទៅមូលដ្ឋានរបស់ពួកគាត់យ៉ាងណាក្តី។

ទន្ទឹមនឹងកម្ពុជាមានអាកាសធាតុប្រែប្រួល អាជ្ញាធរស្រុកបូទុមសាគរ ក៏ណែនាំដល់ប្រជាពលរដ្ឋថែរក្សាសុខភាពឱ្យល្អ ចៀសឆ្ងាយពីជំងឺផ្សេងៗ ករណីមានបញ្ហាគ្រោះធម្មជាតិណាសូមប្រញាប់ផ្តល់ព័ត៌មានជាបន្ទាន់មកកាន់អាជ្ញាធរភូមិឃុំ ដើម្បីត្រៀមដោះស្រាយបានទាន់ពេលវេលា។ បើពលរដ្ឋណាជំងឺប្រញាប់ទៅកាន់មន្ទីរពេទ្យដែលនៅជិតលំនៅដ្ឋាន៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


