ព័ត៌មានជាតិ
មកស្គាល់ស្រ្តីមួយរូប បម្រើការងារលើយន្តហោះជាង ១២ឆ្នាំ
មានវ័យជាង ៥០ឆ្នាំ លោកស្រី ឌឿ សេរីឡែន មានបទពិសោធន៍ការងារលើយន្តហោះ ឬហៅថា បាហុនិកាជាង ១២ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ ១៩៩៥-២០០៧។ លោកស្រី ធ្លាប់បម្រើការងារឱ្យក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ដូចជា ក្រុមហ៊ុន Royal air Cambodge, Mekong air, Royal Khmer airlines និងបច្ចុប្បន្នក្រុមហ៊ុន Cambodia Angkor air។

ក្នុងតួនាទីបច្ចុប្បន្នជា Reservation and Ticketing Executive លោកស្រី ឌឿ សេរីឡែន បានរំលឹកថា មូលហេតុដែលមានឱកាសបានចូលធ្វើការងារក្នុងផ្នែកនេះ ដោយសារ លោកស្រី ធ្លាប់មានបទពិសោធន៍ជាអ្នកធ្វើការផ្នែកសេវាកម្មនៅសណ្ឋាគារទំនើបមួយនៅក្នុងក្រុងភ្នំពេញ។
លោកស្រី សេរីឡែន បានថ្លែងដូច្នេះថា« ជំនាញនេះត្រូវការចំណេះដឹងផ្នែកភាសាអង់គ្លេស តែដំបូងឡើយ ខ្ញុំមិនសូវចេះ គឺមានចំណេះតែភាសាបារាំងខ្លះប៉ុណ្ណោះ។ ក្រោយដាក់ពាក្យជាប់ ក្រុមហ៊ុនបានបញ្ជូនខ្ញុំ ទៅសិក្សានៅប្រទេសម៉ាឡេស៊ីចំនួនបីខែ ផ្នែកសេវាកម្ម តុបតែងមុខ របៀបដើរ អង្គុយ សើច ញញឹម ការសម្លឹង ឬក្រឡែកមើលភ្ញៀវ និងការញ៉ាំ»។
លោកស្រីបញ្ជាក់ទៀតថា ផ្នែកបាហុនិកា ឬអ្នកធ្វើការលើយន្តហោះ ឬហៅជាភាសាអង់គ្លេសថា Fight Attended ត្រូវការចំណេះដឹងផ្នែកភាសា អត្តចរិត ត្រូវចេះបត់បែន ទាន់សភាពការ រហ័សរហួន ម៉ត់ចត់ ព្យាយាម និងត្រូវមានជំនាញសង្រ្គោះបឋមជាដើម។

តើបាហុនិកា ត្រូវធ្វើអ្វីខ្លះមុនពេល កំពុងធ្វើដំណើរ និងក្រោយពេលហោះហើរ?
ក្នុងតួនាទីជាអ្នកធ្វើការលើយន្តហោះ មុនចេញដំណើរ បាហុនិកា ត្រូវត្រៀមខ្លួនរួចជាស្រេច នូវសម្ភារៈចាំបាច់មួយចំនួន ដូចជាសៀវភៅ Menu អំពីការហោះហើរ បន្ទាប់មកត្រូវរៀបចំទឹក ភេសជ្ជៈ និងចំណីអាហារសម្រាប់ភ្ញៀវ។ ពេលកំពុងហោះហើរ កិច្ចការងារដំបូង គឺត្រូវទន្ទិញឱ្យចាំអំពីសុវត្ថិភាព(Safety) និងផាសុកភាពជូនភ្ញៀវ ពោលគឺ បាហុនិកា យល់ច្បាស់ពីដំណោះស្រាយនៅពេលដែលជួបបញ្ហាអ្វីមួយពេលកំពុងធ្វើដំណើរ។ ពេលយន្តហោះឡើងផុតដី នៅនឹងថ្កល់ បាហុនិកា ចាប់ផ្តើមផ្តល់សេវាកម្មជូនភ្ញៀវ ដូចជា បម្រើទឹកភេជ្ជៈ និងចំណីអាហារ។ ក្រោយពេលផ្តល់សេវាកម្មជូនភ្ញៀវហើយ ត្រូវដើរត្រួតពិនិត្យអំពីតម្រូវការផ្សេងៗទៀត ដែលភ្ញៀវត្រូវការ ដូចជា ទឹក ឬភេសជ្ជៈ ពោលគឺពុំមានពេលសម្រាកនោះទេ ពេលយន្តហោះចេញដំណើរ។ នេះគឺជាការលើកឡើងរបស់លោកស្រី ឌឿ សេរីឡែន។

លោកស្រី បានបន្តថា« យន្តហោះអាចមានគ្រោះថ្នាក់ ពេលកំពុងឡើង និងពេលចុះ។ ដូច្នេះពេលរៀបចំឡើង បាហុនិកា ត្រូវតែធានាសុវត្ថិភាពដល់ភ្ញៀវឱ្យបានម៉ត់ចត់ និងពេលរៀបចុះ ត្រូវត្រួតពិនិត្យជាថ្មីម្តងទៀត ដើម្បីសុវត្ថិភាព។ ពេលដែលភ្ញៀវចុះពីយន្តហោះអស់ហើយ ត្រូវដើរត្រួតពិនិត្យម្តងទៀត ដើម្បីដឹងថា តើមានអីវ៉ាន់ភ្ញៀវភ្លេចឬយ៉ាងណា»។
ប៉ុន្តែទោះយ៉ាងណា លោកស្រី សេរីឡែន បានគូសបញ្ជាក់ថា អាជីពជាបាហុនិកាបច្ចុប្បន្ន មិនសូវហត់នឿយដូចពីមុននោះទេ ពោលគឺកាត់បន្ថយការបម្រើសេវាកម្មជាច្រើន ដោយសព្វថ្ងៃការធ្វើដំណើររយៈចម្ងាយជិត គឺពុំមានសេវាកម្មចំណីអាហារច្រើនប៉ុន្មានទេ គឺមានត្រឹមភេជ្ជៈ និងអាហារសម្រន់តិចតួចប៉ុណ្ណោះ។
លោកស្រី មើលឃើញថា មានតែអាជីពនេះទេ ដែលអាចដើរបានច្រើនប្រទេស និងរៀនសូត្របានច្រើនពីទំនៀបទំលាប់ប្រពៃណីរបស់ប្រទេសនានា។
បើតាមលោកស្រី សេរីឡែន ការងារជាបាហុនិកាល្អ សម្រាប់យុវជនជំនាន់ក្រោយ ស្របពេលដែលរាជរដ្ឋាភិបាល បានពង្រីកព្រលានយន្តហោះជាច្រើននៅក្នុងប្រទេសកម្ពុជា។
អ្នកធ្វើការនៅលើយន្តហោះ មិនបន្តការងារក្នុង Office ទេ ពោលគឺក្រោយពេលហោះហើរត្រូវសម្រាកនៅផ្ទះ។ នេះជាការបន្ថែមរបស់លោកស្រី ឌឿ សេរីឡែន។

ដើម្បីលម្អិតអំពីអាជីពនេះ កាន់តែច្បាស់សូមរង់ចាំទស្សនាកម្មវិធី Grow Under Peace របស់កម្ពុជាថ្មី ផ្សាយថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២ វេលាម៉ោង ១១:៤០ នាទី៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


