ព័ត៌មានជាតិ
ពលរដ្ឋឃុំប៉ាក់ខ្លង ត្អូញត្អែរពីការប្រមូលសំរាមយឺតយ៉ាវ
កោះកុង៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ត្អូញត្អែរតាមបណ្តាញសង្គមហ្វេសប៊ុក ករណីក្រុមហ៊ុន អេកូឡូខល់ សឺលូសិន ចុះប្រមូលសំរាមយឺតយ៉ាវបង្កឱ្យមានធំក្លិនស្អុយប៉ះពាល់ដល់សុខភាព និងសណ្តាប់ធ្នាប់។

ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋជាច្រើនពាន់នាក់ នៅភូមិចាំយាម លោក ហុង ពៅ បានលើកឡើងតាមហ្វេសប៊ុកកាលពីថ្ងៃទី២៧ ខែកញ្ញា ថា ក្រុមហ៊ុនមកយកលុយ ខែសីហា តែមកដល់ពេលនេះថ្ងៃ២៧ ខែកញ្ញា ឆ្នាំ២០២២ មិនទាន់ឃើញក្រុមហ៊ុនមកយកសំរាម បង្កឱ្យមានក្លិនស្អុយ ហើយនៅតំបន់នេះ មានក្មេងតូចៗក៏ច្រើន។ លោកបញ្ជាក់ថា កាកសំណល់សំរាមទាំងនេះ ត្រូវបានក្រុមហ៊ុនខកខានប្រមូលជិត១ខែទៅហើយ។

លោក ហុង ពៅ បន្ថែមថា ក្នុងនាមលោកជាប្រជាពលរដ្ឋ សំណូមពររដ្ឋបាលសាលាស្រុក ជួយកំណត់ក្រុមហ៊ុនប្រមូលសំរាមយកក្នុងមួយសប្តាហ៍ឱ្យបាន២ដងយ៉ាងតិច កុំទុកយូរពេកនាំជះក្លិនស្អុយ ប៉ះពាល់ដល់បរិស្ថាន និងសុខភាពរបស់ប្រជាពលរដ្ឋ។
ទាក់ទិននឹងបញ្ហានេះដែរ ត្រូវបានលោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុកមណ្ឌលសីមា ឆ្លើយតបថា លោកកំពុងជំរុញឱ្យក្រុមហ៊ុន ពន្លឿនការចុះប្រមូលសំរាមដែលកកស្ទុះនៅមុខខ្នងផ្ទះប្រជាពលរដ្ឋ ឬទីសាធារណៈ គ្រាដែលក្រុមហ៊ុននេះ ទើបតែចូលមកវិនិយោគប្រមូលសំរាម។
លោកអភិបាលរងស្រុកមណ្ឌលសីមា និយាយណែនាំដល់តំណាងក្រុមហ៊ុនទៀតថា ធ្វើយ៉ាងកុំឱ្យខូចឈ្មោះក្រុមហ៊ុន អេកូឡូខល់ សឺលូសិន។ ក្នុងកិច្ចប្រជុំព្រឹកមិញ លោកក៏ស្នើសុំដល់ក្រុមហ៊ុនរើសបន្ថែមបុគ្គលិក កម្មករ និងរថយន្តដឹកសំរាម ដើម្បីកុំឱ្យមានការកកស្ទះ ចៀសវាងការរិះគន់ពីប្រជាពលរដ្ឋ។
ចំណែកលោក សុន លីណា តំណាងក្រុមហ៊ុនអេកូឡូខល់ សឺលូសិន អះអាងថា កន្លងទៅរថយន្តដឹកសំរាមបានខូចខាត និងជួសជុល ទើបប្រមូលសំរាមពុំសូវទាន់ពេលវេលា។ តែឥឡូវនេះលោកបានចាត់បុគ្គលិកចុះប្រមូលសំរាមទៅតាមទីតាំងគោលដៅនីមួយៗ ទោះត្រូវធ្វើការថែមម៉ោងក៏ដោយ។
តំណាងក្រុមហ៊ុនប្រមូលសំរាម លើកឡើងថា ដាច់ខែកញ្ញា ក្រុមហ៊ុនជ្រើសរើសបុគ្គលិកកម្មករបន្ថែម ដើម្បីបង្កលក្ខណៈប្រមូលសំរាមបានទាន់ពេលវេលា ដែលក្រុមហ៊ុនបានធ្វើកិច្ចសន្យាជាមួយអាជ្ញាធរស្រុក និងប្រជាពលរដ្ឋ៕ អត្តបទៈសិរីវឌ្ឍនៈ



-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា