Connect with us

ព័ត៌មានជាតិ

សម្ភារៈ​សង្គ្រោះ​គ្រោះមហន្តរាយ​ទម្ងន់​១៥​តោន ត្រូវបាន​នាវា​កងទ័ពជើងទឹក​ឥណ្ឌា ដឹក​មក​ជូន​កម្ពុជា​ដោយផ្ទាល់

បានផុស

នៅ

សម្ភារៈ​សង្គ្រោះ​គ្រោះមហន្តរាយ​ទម្ងន់​១៥​តោន សរុប​ជា​ថវិកា​ប្រមាណ​១១ ម៉ឺន​ដុល្លារ ត្រូវ​បាន​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ឥណ្ឌា ដឹក​មក​ជូន​រាជរដ្ឋាភិបាល និង​ប្រជាជន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដោយផ្ទាល់ តាមរយៈ​នាវា​កងទ័ពជើងទឹក​ឥណ្ឌា​១​គ្រឿង និង​បាន​ចូល​ចត​កាលពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០ នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​សមុទ្រ​រាម ហើយ​ពិធី​ប្រគល់ និង​ទទួល​ជំនួយ​របស់​រដ្ឋាភិបាល​ឥណ្ឌា​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក កែវ វី ទីប្រឹក្សា​ជាន់ខ្ពស់ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ប្រាប់ អ្នកសារព័ត៌មាន​ថា នាវា​កងទ័ពជើងទឹក​ឥណ្ឌា​ដឹក​សម្ភារ​សម្រាប់​ការងារ​ជួយសង្គ្រោះ​សរុប​ជា ថវិកា​ប្រមាណ​១១​ម៉ឺន​ដុល្លារ​មក​ប្រគល់​ជូន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ហើយ​សម្ភារ​ទាំងនោះ​រួមមាន កន្ទេល​សំយោគ​ចំនួន​៣០០០ ភួយ​ចំនួន​៣០០០ សម្ភារ​សម្រាប់ កងកម្លាំង​ជួយសង្គ្រោះ​បុរស ១៥០០​ឃី​ត ឬ​កញ្ចប់ (១​ឃី​ត​មាន​ចំនួន​១៥ ប្រភេទ​) និង​សម្ភារ សម្រាប់​កងកម្លាំង​ស្ដ្រី​១៥០០ ឃី​ត​ផងដែរ។

សូម​បញ្ជាក់​ថា នាវា​កងទ័ពជើងទឹក​សាធារណរដ្ឋ​ឥណ្ឌា​១​គ្រឿង ដែល​មាន​ឈ្មោះថា “INS KILTAN” មាន ទទឹង​១៣​ម​., បណ្តោយ ១១០​ម​., ជម្រៅ​ទឹក ០៧​ម​. និង​ទម្ងន់​ផ្ទុក​៣.១៥០​តោន បាន​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ ដើម្បី​ប្រគល់​សម្ភារ​សង្គ្រោះ​ទឹកជំនន់​មួយចំនួន​ជូន​ដល់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​កម្ពុជា​។

នាវា​កងទ័ពជើងទឹក​ឥណ្ឌា​នេះ ដឹកនាំ​ដោយ​លោក​វរ​នា​វី​ទោ BK PONNAPPA ជា​មេបញ្ជាការ​និង​ជា​ប្រធាន​គណៈប្រតិភូ​កងទ័ពជើងទឹក​សាធារណរដ្ឋ​ឥណ្ឌា ដែល​មាន​នាវិក​សរុប​ចំនួន​២០០​នាក់ ហើយ​ក្នុង​ដំណើរ​ចូល​ចត​របស់​នាវា​កងទ័ព​ជើង​ទឹក​ឥណ្ឌា​នេះ មានការ​ទទួល​ស្វាគមន៍​ពី​លោក​ឧត្តម​នា​វី​ត្រី អ៊ិន សុ​ខេមរ៉ា នាយសេនាធិការរង​តំណាង​មូលដ្ឋាន​សមុទ្រ​កងទ័ពជើងទឹក និង​នាយ​នា​វី​ចំនួន​១៥​រូប​ផ្សេងទៀត​។

ពិធី​ប្រគល់ និង​ទទួល​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០​នេះ ក្រោម​អធិបតីភាព​លោក ជា សាមឿន អនុប្រធាន​គណៈកម្មាការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​មានការ​ចូលរួម​ពី​លោក​ឧ​ត្ត​មនា​វី​ត្រី អ៊ិន សុ​ខេមរា នាយសេនាធិការរង តំណាង​មូលដ្ឋាន​សមុទ្រ ហើយ​ប្រគល់​ជូន​ដោយ​លោក B.Subba Rao ភារធារី​ឥណ្ឌា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។

បើ​តាម​ការ​គ្រោងទុក នាវា​កងទ័ពជើងទឹក​សាធារណរដ្ឋ​ឥណ្ឌា ដែល​មាន​ឈ្មោះថា “INS KILTAN” នឹង​ត្រឡប់​ចាក​ចេញពី​កម្ពុជា​វិញ នៅ​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​សុក្រ ទី​០១ ខែមករា ឆ្នាំ​២០២១ ខាងមុខ៕
ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​បរិស្ថាន​ ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​​បន្ទាន់ ខណៈមានវិដេអូទឹក​កខ្វក់​ហូរចូល​ទន្លេ​ក្បែរ​ស្ថានីយ​ទឹកស្អាតជ្រោយចង្វារ

ព័ត៌មានជាតិ៩ ម៉ោង មុន

សមាគម​ទី​ភ្នាក់ងារ​ជ្រើសរើសពលករកម្ពុជា បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាភិបាលថ្មី សម្រាប់អាណត្តិទី៦

សេដ្ឋកិច្ច១០ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មបដិសេធ កម្ពុជាដាក់ពន្ធអាមេរិក ៩៧%

សន្តិសុខសង្គម១០ ម៉ោង មុន

តុលាការ​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​កាមេរ៉ូន​ម្នាក់ ​ជំរិត​ទារ​ប្រាក់​ពី​ស្រ្តីជនជាតិឡាវ​ជិត​២០​ម៉ឺន​ដុល្លារ

ព័ត៌មានជាតិ១១ ម៉ោង មុន

អាជ្ញាធរជាតិ​គ្រឿងញៀន និង​សមាគម​សិល្បករ​ខ្មែរ​រួម​គ្នា​ពង្រីក​ការ​ផ្សព្វផ្សាយ​អប់រំ​ពី​គ្រឿងញៀន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២៤ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ២០ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

សេដ្ឋកិច្ច១៦ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម