Connect with us

ព័ត៌មានជាតិ

ស្នងការខេត្តស្វាយរៀង ណែនាំឱ្យទប់ស្កាត់​បង្រ្កាបបទល្មើស រក្សាសន្តិសុខសណ្តាប់ធ្នាប់​មូលដ្ឋាន

បានផុស

នៅ

(ស្វាយរៀង): លោកឧត្តមសេនីយ៍ត្រី ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានបញ្ជាក់ថា មន្ត្រីនគរបាល គឺជាកម្លាំងស្នូលរបស់រដ្ឋបាលខេត្ត ត្រូវបន្តធ្វើការទប់ស្កាត់រាល់បទល្មើសគ្រប់រូបភាព និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់​ជូនពលរដ្ឋ អ្នកវិនិយោគដែលចូលមករកស៊ីនៅក្នុងភូមិសាស្ត្រខេត្ត ឱ្យបានល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថ្លែងបែបនេះ នៅក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តសក្តិជូនដល់មន្រ្តីនគរបាលជាតិ​នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងជាង២០០នាក់ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២។ 

ជាមួយគ្នានេះ លោកស្នងការ បានសម្តែងការកោតសរសើរចំពោះកម្លាំងនគរបាល ទាំងអស់ក្នុងខេត្ត បើទោះជាកម្លាំង​នៅ​មាន​ចំនួនមិនឆ្លើយតប ទៅនិងស្ថានភាពភូមិសាស្ត្រស្រុក ក្រុង តែកន្លងមក បានធ្វើការក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងបុព្វហេតុរក្សាសន្តិភាព និងសន្តិសុខ ជូនពលរដ្ឋ ពិសេសចូលរួមរក្សាការពារក្នុងពេលដែលរដ្ឋាភិបាល​បានរៀបចំបោះ​ឆ្នោត​ក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងស្មារតីទទួលខុសត្រូវចំពោះក្រសួងក៏ដូចជា រដ្ឋបាលខេត្ត ប្រគល់ភារកិច្ចឱ្យអនុវត្តរួម​បង្ក្រាប ចោរកម្ម ការជួញដូរគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង និងបន្តផ្សព្វផ្សាយគោលនយោបាយ​ភូមិឃុំមានសុវត្តិ​ភាព​ផងដែរ។

លោកឧត្តមសេនីយ៍ បានជំរុញដល់មន្ត្រីនគរបាល ត្រូវចូលរួមជួយសម្រួល ការងារធ្វើឯកសារ សេវាសាធារណៈផ្សេងៗ ជូនដល់ពលរដ្ឋអោយបានឆាប់រហ័ស ហើយមិនត្រូវទុកចោល បន្តធ្វើអំពើល្អៗជាមួយពលរដ្ឋ ដោយភាពត្រឹមត្រូវ ទន់ភ្លន់ ស្លូតបូត ជាពិសេសត្រូវតែលុបបំបាត់អំពើអយុត្តិធម៌ និងអំពើអាក្រក់ក្នុងសង្គម ដើម្បីធ្វើឱ្យពលរដ្ឋរស់នៅប្រកបដោយ​ភាពកក់ក្តៅ ជាមួយសង្គមជាតិក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចអគ្គមហាសេនាបតី​តេជោហ៊ុន សែន៕ ដោយ:ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម