ព័ត៌មានជាតិ
ចោទប្រកាន់នាយប៉ុស្តិ៍ រំលោភក្មេងស្រីអាយុ ១៣ ឆ្នាំ បញ្ចប់រឿងត្រឹមប្រាក់សំណង ៦ លាន
ខេត្តរតនគិរី៖ មន្ត្រីនគរបាលជានាយប៉ុស្តិ៍នៅខេត្តរតនគិរីមួយរូបរងការចោទប្រកាន់ ល្បួងលួងលោមក្មេងស្រីជាអនីតិជនក្រោមអាយុ១៥ឆ្នាំ យកទៅផ្ទះសំណាក់រួមភេទបានសម្រេច កាលពីវេលាម៉ោងប្រហែល១០និង០០នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្រុងបានលុង ខេត្តរតនគិរី។
ក្រោយកើតហេតុអាណាព្យាបាលក្មេងស្រីរងគ្រោះបានស្វះស្វែងរកជំនួយផ្នែកច្បាប់ ដើម្បីដាក់ពាក្យបណ្តឹង តែត្រូវបានលោកនាយប៉ុស្តិ៍រូបនោះ សុំការសម្រួលដោយសុំសងសំណងជាប្រាក់ដើម្បីបញ្ចប់រឿង។

បើតាមប្រភពបានបញ្ជាក់ថា ក្មេងស្រីរងគ្រោះមានឈ្មោះ ម.ល អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មានកំណើត កើតថ្ងៃទី៣ ខែមីនា ឆ្នាំ២០០៧ នៅភូមិចងរា ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី បច្ចុប្បន្នរស់នៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ ចំណែកជនសង្ស័យរងការចោទប្រកាន់ឈ្មោះ ទួន មេសា តួនាទីជានាយប៉ុស្តិ៍ច្រករបៀងភូមិភិ។
ប្រភពបន្តថា ក្នុងរឿងហេតុមន្ត្រីនគរបាលនោះអាងមានខ្សែធំនៅក្នុងស្នងការនគបាលខេត្តរតនគិរី មិនគោរពការសន្យាទើបនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ក្រុមគ្រួសារក្មេងរងគ្រោះមកដាក់ពាក្យបណ្តឹងសារជាថ្មី។ ប្រភពទម្លាយប្រាប់ឲ្យដឹងថា មានការចេញមុខជួយចរចាដោយសម្ងាត់ពីមន្ត្រីនគរបាលថ្នាក់ធំនៅក្នុងស្នងការដ្ឋាននគរបាលខេត្តរតនគិរី ព្រមសងសំណងជាលុយ ដោយមិនឲ្យអាណាព្យាបាលក្មេងរងគ្រោះទម្លាយរឿងចេញទៅខាងក្រៅឡើយ។
ប្រភពដែលស្និទ្ធនឹងក្មេងស្រីបានបង្ហើបឲ្យដឹងថា ក្មេងស្រីរងគ្រោះទទួលបានលុយចំនួន៦លានរៀល។ ពាក់ព័ន្ធករណីរឿងនេះអ្នកសារព័ត៌មានបានខលទូរសព្ទសុំការបំភ្លឺ ពីលោក ទួន មេសា ដោយលោកបញ្ជាក់យ៉ាងខ្លីថា៖ “នេះជារឿងចោទប្រកាន់ទេ ពីព្រោះគេស្រលាញ់លោក ហើយលោកមិនព្រមស្រលាញ់ ទើបគេប្ដឹងចោទប្រកាន់លោកតែម្ដងទៅ”។
ចំណែកលោក ស្រី ឧត្តមសេនីយ៍ត្រី កែវ ដាវី ស្នងការរងទទួលផែនជួញដូរ ការពារអនិត្តិជន និងយិនឌ័រ បានបញ្ជាក់ថា ជនរងគ្រោះបានដាក់ពាក្យបណ្តឹងដែរ តែដាក់បានប៉ុន្មានម៉ោងអាណាព្យាបាលក៏ដកពាក្យបណ្តឹងទៅវិញ ហើយមិនពាក់ព័ន្ធនឹងការរំលោភអីនោះទេ ដោយគាត់ខឹងក៏ធ្វើអញ្ចឹងទៅដោយខាងម្តាយគេមកដកវិញ។
ដោយឡែកលោក ឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី បានមានប្រសាសន៍ថា ករណីនេះមានពិតមែន តែខាងជំនាញកំពុងអនុវត្តតាមនិតិវិធី។
ជុំវិញករណីនេះ លោកនាយប៉ុស្តិ៍នគរបាលប្រចាំច្រករបៀងភូមិភិ លួងលោមក្មេងស្រីអាយុ១៣ឆ្នាំ រួមភេទបានសម្រេចខាងលើនេះ ក្រុមអ្នកសារព័ត៌មានយើងនឹងខិតខំស្រាវជ្រាវ បំភ្លឺបន្ថែមទៀតឲ្យកាន់តែច្បាស់នៅលេខក្រោយទៀត៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


