ព័ត៌មានជាតិ
មកដឹងពីភារកិច្ចរបស់អគ្គស្នងការរងទាំង ១៧រូប នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបែងចែក និងប្រគល់ភារកិច្ចនៃការទទួលខុសត្រូវជូនលោក លោកស្រី ជាអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន ១៧រូប។ ភារកិច្ចរបស់អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិទាំង១៧រូបនេះ គឺ៖

១/ លោក ឆៃ ស៊ីណារិទ្ធ ជាអគ្គស្នងការរង ទទួលភារកិច្ចលើការងារសន្ដិសុខផ្ទៃក្នុង ស៊ើបការណ៍ខាងក្រៅ បច្ចេកទេស និងការងារប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម។

២/ លោក ខេង សុមេធ ជាអគ្គស្នងការរង ទទួលភារកិច្ចលើការងារព្រំដែន ទទួលទិសភូមិភាគទី៤ និងភូមិភាគទី៥។

៣/ លោក ម៉ក់ ជីតូ ជាអគ្គស្នងការរង ទទួលភារកិច្ចលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។

៤/ លោក ហ៊ឹម យ៉ាន ជាអគ្គស្នងការរង ទទួលភារកិច្ចលើការងារចរាចរណ៍ សណ្ដាប់ធ្នាប់សាធារណៈ និងនគរបាលទេសចរណ៍។

៥/ លោក ប៉ែន វិបុល ជាអគ្គស្នងការរង ទទួលភារកិច្ចលើការងារបុគ្គលិក។

៦/ លោក ស ថេត ជាអគ្គស្នងការរង ទទួលភារកិច្ចជាស្នងការនគរបាលរាជធានីភ្នំពេញ។

៧/ លោក ឌី វិជ្ជា ជាអគ្គស្នងការរង ទទួលភារកិច្ចលើការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម បច្ចេកទេសសន្តិសុខ និងនាយកដ្ឋានកណ្ដាលសន្តិសុខ ចារកម្ម ក្រុមស៊ើបអង្កេតបទល្មើសឆ្លងដែន Hotline ជាមួយជនបរទេស។

៨/ លោក ឆាយ គឹមខឿន ជាអគ្គស្នងការរង ទទួលភារកិច្ចលើការងារសេនាធិការដ្ឋាន។

៩/ លោក មួង សុធា ជាអគ្គស្នងការរង ទទួលភារកិច្ចលើការងារនាយកដ្ឋាននគរបាលកណ្ដាលយុត្តិធម៌។

១០/ លោក អ៊ី សុខឃី ជាអគ្គស្នងការរង ទទួលភារកិច្ចលើការងារប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងគ្រប់គ្រងសន្តិសុខឯកជន។

១១/ លោក ឡោ សុឡេង ជាអគ្គស្នងការរង ទទួលភារកិច្ចលើការងារគ្រប់គ្រងអាវុធជាតិផ្ទុះ បង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ ការពារបេតិកភ័ណ្ឌ និងនាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ។

១២/ លោក យឹម លាង ជាអគ្គស្នងការរង ទទួលភារកិច្ចការងាររៀបចំផែនការការពារ និងនាយកដ្ឋានអង្គរក្ស។

១៣/ លោក ជីវ ផល្លី អគ្គស្នងការរង ទទួលភារកិច្ចលើការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន។

១៤/ លោក ជា ពៅ ជាអគ្គស្នងការរង ទទួលភារកិច្ចលើការងារប្រឆាំងបទល្មើសបច្ចេកវិទ្យា។

១៥/ លោក លន់ សុផាត ជាអគ្គស្នងការរង ទទួលភារកិច្ចលើការងារអន្តរាគមន៍ តម្រួតបទបញ្ជា និងនគរបាលការពារ។

១៦/ លោក កឹង ឃន ជាអគ្គស្នងការរង ទទួលភារកិច្ចលើការងារព្រំដែន ទទួលទិសភូមិភាគទី១ ភូមិភាគទី២ និងភូមិភាគទី៣។

១៧/ លោកស្រី រស់ ច័ន្ទសោភា ជាអគ្គស្នងការរង ទទួលភារកិច្ចលើការងារយេនឌ័រ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៥ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ