Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តព្រះវិហារ សម្រេចផ្អាកចរាចរណ៍បណ្តោះ​អាសន្នកំណាត់ផ្លូវជាតិលេខ៩៥ ដោយសារទឹកលិច

បានផុស

នៅ

ព្រះវិហារ៖ កំណាត់ផ្លូវជាតិលេខ៩៥​ ចាប់ពីចំណុចគីឡូម៉ែត្រលេខ៤០​ ដល់គីឡូម៉ែត្រលេខ៤១​ ស្ថិតក្នុងភូមិពុទ្រា​ ឃុំពុទ្រា​ ស្រុកជ័យសែន​ ត្រូវបានផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន​ ចំពោះរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ​ ខណៈដែលទឹកជំនន់ទឹកភ្លៀង(ដងស្ទឹងសែន)បានបន្តឡើងដល់កម្រិតប្រកាសអាសន្ន​ ធ្វើឱ្យផ្លូវថ្នល់​ ស្ពាន​ មិនអាចទ្រាំទ្រនឹងរថយន្តដឹកទំនិញធុនធ្ងន់ឆ្លងកាត់បាន។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


សេចក្តីជូនដំណឹងដដែល បានបញ្ជាក់ថា មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ​ សូមធ្វើការបិទចរាចរណ៍ទាំងស្រុងជាបណ្តោះអាសន្ន​ ចំពោះរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ​ នៅលើកំណាត់ផ្លូវជាតិលេខ៩៥​ ចាប់ពីចំណុចគីឡូម៉ែត្រលេខ៤០​ ដល់គីឡូម៉ែត្រលេខ៤១​ ស្ថិតក្នុងភូមិពុទ្រា​ ឃុំពុទ្រា​ ស្រុកជ័យសែន​ ចាប់ពីថ្ងៃជូនដំណឹងនេះ​ រហូតដល់មានសេចក្តីជូនដំណឹងជាថ្មី​ ដើម្បីថែរក្សាផ្លូវថ្នល់​ ស្ពានកុំឱ្យបាក់ស្រុត​ និងធានាដល់ការធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាព៕ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម