ព័ត៌មានជាតិ
វគ្គបណ្ដុះបណ្ដាលស្ដីពី វិធានការពន្ធថ្នាំជក់ សម្រាប់អ្នកសារព័ត៌មាន
វគ្គបណ្ដុះបណ្ដាល ស្ដីពី វិធានការពន្ធថ្នាំជក់ ធ្វើឡើងនៅ ខេត្តកំពង់ឆ្នាំង នៃសណ្ឋាគារ វិមាននាគថ្មី កាលពីថ្ងៃទី៦-៧ តុលា ដែលរៀបចំឡើង ដោយ លោកវេជ្ជបណ្ឌិត មុំគង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា។
ទោះបីយុទ្ធនាការតាមប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន ពីផលប៉ះពាល់ ថ្នាំជក់តាមរយៈកម្មវិធី អប់រំ ផ្សព្វផ្សាយ តាមគ្រឹះស្ថាន សិក្សា ឬ កម្មវិធី យុវជន ផ្សាយតាម ទូរទស្សន៍ វិទ្យុ សារព័ត៌មាន នានា facebook youtube ខិតប័ណ្ណ ដាបា ប៉ាណូក្តី តែក៏មិនទាន់បានប្រសើរ 100% ដែរ គឺនៅមានការលួចលាក់ជក់បារី របស់យុវវ័យសិស្សសាលា មួយចំនួន ដែលពុំគិតដល់ អាយុ ជីវិត ពី សុខភាពឡើយ។
ប្អូនស្រី វីណា និង ចែមុំ ដែលជាអាជីវករ លក់ដូរ គ្រឿងចាប់ហួយនៅ ខេត្តកំពង់ឆ្នាំង បានរៀបរាប់ថា ខ្ញុំលក់ដូរអីវ៉ាន់គ្រប់មុខតែលក់បារីតិចតួចទេ ពេលនេះដោយសារមានអ្នកខ្លះចេះតែសួររក ទើបខ្ញុំលក់បន្ថែមខ្លះៗទៅ។ ខ្ញុំបានយល់ដឹងពីផលប៉ះពាល់នៃការជក់បារីនេះដែរ នាំឲ្យប៉ះពាល់ដល់សុខភាព។ តែធ្វើម៉េចបើមានអ្នកសួររក យើងដាក់លក់ឲ្យតែមានខ្លះៗទៅ ខ្ញុំឃើញយុវវ័យខ្លះគាត់មកទិញបារីជក់ដើម្បីភាពសង្ហាររបស់គេក៏មិនដឹងដែរតែយើងក៏បានជួយដាស់តឿនទៅគាត់ បើជក់បារី សូមជក់ឲ្យឆ្ងាយពីទីប្រជុំជនដែល នាំឲ្យមានផ្សែងទៅលើអ្នកដែលមិនចេះជក់ នាំឲ្យខូចសុខភាពដល់ពួកគេ អាចបង្កទៅជាជំងឺផ្សេងៗបាន។
តាមការបញ្ជាក់របស់ លោកវេជ្ជ មុំគង់ មានប្រសាសន៍ទៀតថា ការជក់ថ្នាំ នាំឲ្យខាតបង់ជាច្រើន ដូចជាប៉ះពាល់ដល់សុខភាព។ នេះបើយោងតាមអង្គការសុខភាពពិភពលោកការប្រើប្រាស់ថ្នាំជក់បានបង្កទៅជាជំងឺផ្សេងៗដូចជាដាច់សរសៃឈាមក្នុងខួរក្បាល ស្ទះសរសៃឈាម បេះដូងត្បៀត ទងសួតរ៉ាំរ៉ៃពិសេស ជំងឺមហារីកសូត និងបំពង់ខ្យល់ដែលមានប្រជាជនកម្ពុជាប្រមាណ 15000នាក់ស្លាប់ ជារៀងរាល់ឆ្នាំដោយសារការប្រើប្រាស់ ថ្នាំជក់ និងប្រមាណ៨លាននាក់ក្នុង១ឆ្នាំ លើពិភពលោក។ ក្នុងនោះ១លាននាក់ជាអ្នកស្រូបផ្សែងបារី ពីរនាក់ជក់។
ការប៉ះពាល់សេដ្ឋកិច្ចវិញ លោកបានបង្ហាញថា ដូចជាការខាតបង់សេដ្ឋកិច្ច ស្លាប់ មុនអាយុ ការងារ ថយចុះ។ ចំណាយពេលវេលា ទៅព្យាបាលជំងឺដែលបង្កដោយការប្រើប្រាស់ផលិតផលថ្នាំជក់ បើសិនគិតជាទឹកប្រាក់ជារៀងរាល់ឆ្នាំ កម្ពុជាខាតបង់ប្រមាណ 649 លានដុល្លារ USA ស្មើនឹង ៣ភាគរយ GDP របស់កម្ពុជា។
ទាក់ទងចំពោះបរិស្ថានវិញ បើយោងតាម មជ្ឈមណ្ឌល សម្រាប់អភិបាលកិច្ចល្អ ក្នុងការត្រួតពិនិត្យផលិតផលថ្នាំជក់ពិភពលោក GGTC លោកបន្តថា ការផលិតថ្នាំជក់នៅលើពិភពលោកបាន បំផ្លាញព្រៃឈើប្រមាណ៥ភាគរយ នៃ ព្រៃឈើបាត់បង់សារុប និង បង្កើតជាកាកសំណល់ រឹងប្រមាណជា 25 លានតោន និង ទឹក កខ្វក់ប្រមាណ 55 លានម៉ែត្រគូប ដោយបំភាយ ឧស្ម័ន ការប៊ូនឌីអុកស៊ីត ប្រមាណ 84 លានតោន ចូលទៅក្នុងបរិយាកាស។និងប្រេងឥន្ធនៈប្រមាណ 21ពាន់ លានលីត្រ ត្រូវបានបង្ហូរចូល ទៅក្នុងទឹក និងប្រើប្រាស់ នៅក្នុងដំណើរការដុតសម្ងួតផលិតផលថ្នាំជក់។
លោក វេជ មុំគង់ បញ្ជាក់បន្ថែមទៀតថា ដើម្បីឲ្យប្រជាជនដែលរងផលប៉ះពាល់អាយុជីវិតនិងសុខភាព ទី1 ត្រូវដំឡើងពន្ធថ្នាំជក់ឲ្យបាន 75%។ទី 2 ត្រូវពង្រឹងប្រជាជនឲ្យអនុវត្ត ហាមជក់បារី នៅកន្លែងសាធារណៈនិង កន្លែងធ្វើការ និងមានសារព្រមាន ពី សុខភាពលើកញ្ចប់បារី៕
ដោយ ៖ រុងរឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍៣ ម៉ោង ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore