Connect with us

ព័ត៌មានជាតិ

អ៊ីអនម៉ល មានជ័យ‍ ដាំកូនឈើក្រោមប្រធានបទ «ការបង្កើតព្រៃឈើក្នុងមាតុភូមិកំណើតជាមួយ អ៊ីអន»

បានផុស

នៅ

​​ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូអិលធីឌី បានប្រារព្ធពិធីដាំកូនឈើក្រោមប្រធានបទ «ការបង្កើតព្រៃឈើក្នុងមាតុភូមិកំណើតជាមួយនឹងអ៊ីអន» កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ដែលបានប្រព្រឹត្តទៅនៅមុនពេលបើកសម្ពោធផ្សារទំនើប ទី៣ គឺ «ផ្សារទំនើប អ៊ីអនម៉ល មានជ័យ»​ នៅក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពិធីដាំកូនឈើ «ការបង្កើតព្រៃឈើក្នុងមាតុភូមិកំណើតជាមួយនឹងអ៊ីអន» មានគោលបំណងបង្កើតផ្សារទំនើបដែលហ៊ុំព័ទ្ធដោយរុក្ខជាតិពណ៌បៃតងនៅក្នុងសហគមន៍មូលដ្ឋាននៃបរិវេណផ្សារទំនើបសាងសង់ថ្មីជាមួយប្រជាពលរដ្ឋក្នុងសហគមន៍តំបន់នោះ​ និងយកចិត្តទុកដាក់ថែទាំ​ ដើម្បីក្លាយជាផ្សារទំនើបដែល​បណ្តុះស្មារតីសហគមន៍បៃតង។

ពិធីដាំកូនឈើនេះ​ បានធ្វើឡើងក្រោមអធិបតីភាពរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ព្រមទាំងការចូលរួមពីសំណាក់ប្រជាពលរដ្ឋ សិស្សានុ សិស្សខ្មែរ និងជប៉ុន​ប្រមាណជាង ១ពាន់នាក់។ ក្នុងពិធីដាំកូនឈើនេះ គឺមានកូនឈើ ១៣​​​ប្រភេទ ដូចជា ៖ Crinum Lily, Spider Lily , Western Sword Fern​ ជាដើម ដែលជាពូជកូនឈើដុះនៅក្នុងតំបន់ ហើយមានចំនួនសរុបប្រហែល ៨ពាន់ដើម។

គួរជម្រាបថា កន្លងមកនេះ ក្រុមហ៊ុន អ៊ីអនម៉ល (ខេមបូឌា) ខូអិលធីឌី បានដាំកូនឈើប្រហែល ២២ ០០០ដើម នៅមុនពេលបើកសម្ពោធផ្សារទំនើប អ៊ីអនម៉ល ភ្នំពេញ​ និង​ផ្សារទំនើប អ៊ីអនម៉ល សែនសុខស៊ីធី។ ក្រុមហ៊ុន អ៊ីអនម៉ល និងប្រទេសកម្ពុជា ធ្លាប់បានផ្សារភ្ជាប់នូវទំនាក់ទំនងយ៉ាងល្អជាមួយគ្នា តាមរយៈអង្គការមូលនិធិបរិស្ថានអ៊ីអន និង​AEON 1% CLUB ក្នុងការគាំទ្រ និងជួយឧបត្ថម្ភដល់កម្មវិធីសម្ពោធសាលារៀនក្នុងព្រះរាជាណាចក្រកម្ពុជា និងការដាំដើមឈើនៅជុំវិញបរិវេណប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោក និងនៅតំបន់ប្រាសាទចៅស្រីវិបុល រួមទាំងក្នុងតំបន់មជ្ឈមណ្ឌលគាំពារសត្វព្រៃភ្នំតាម៉ៅ ផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៧ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម