ព័ត៌មានជាតិ
មន្រ្តី ៖ សកម្មភាពផ្ដល់ចំណី និងថតវីដេអូ ធ្វើឱ្យស្វាកាច
អាជ្ញាធរជាតិអប្សរា បានអះអាងថា ករណីស្វាកាច គឺបង្កឡើងដោយសារសកម្មភាពផ្ដល់ចំណី និងថតវីដេអូ ជាហេតុធ្វើឱ្យសត្វស្វាបានផ្លាស់ប្ដូរទម្លាប់។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរា បានលើកឡើងថា ចំនួនសត្វស្វានៅតំបន់ឧទ្យានអង្គរ មានការកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈមួយរយៈចុងក្រោយនេះ មានបុគ្គលមួយចំនួនតូចចាប់ផ្ដើមផ្ដល់ចំណីរហូតសត្វស្វាផ្លាស់ប្តូរទម្លាប់ និងបានថតវីដេអូសកម្មភាពសត្វស្វាទាំងនោះបង្ហោះក្នុងបណ្ដាញសង្គម ដើម្បីស្វែងរកប្រាក់ចំណេញផ្ទាល់ខ្លួន។អាជ្ញាធរជាតិអប្សរា បានហៅសកម្មភាពទាំងនេះថា ធ្វើឱ្យសត្វស្វាមួយចំនួនប្តូរនូវធម្មជាតិរបស់ខ្លួន ក្លាយជាសត្វកាច បង្ករបួសស្នាមដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងធ្វើឱ្យជ្រុះថ្មប្រាសាទជាយថាហេតុទៀតផង។


ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា បានអះអាងថា សកម្មភាពចាប់ស្វាកាច បានធ្វើឡើងជាមួយដៃគូសហការ មកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយបានកំណត់អត្តសញ្ញាណសត្វស្វាកាច ដើម្បីចាប់ចេញពីតំបន់អង្គរ យកទៅព្រលែងឱ្យរស់នៅតាមបែបធម្មជាតិ នៅក្រៅតំបន់អង្គរ។
អាជ្ញាធរជាតិអប្សរា បានអះអាងថា នៅក្នុងប្រតិបត្តិការចាប់សត្វស្វាកាច កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ គឺចាប់បានចំនួន១៦ក្បាលប៉ុណ្ណោះ ហើយក៏ពុំបណ្ដាលឱ្យមានសត្វស្វា ចំនួនពីរក្បាលស្លាប់ ដូចការលើកឡើងក្នុងបណ្ដាញសង្គមឡើយ ហើយការបង្ហាញក្នុងបណ្ដាញសង្គមថ្មីៗនេះ គឺជារូបចាស់ប៉ុណ្ណោះ។

គួរកត់សម្គាល់ថា ករណីចាប់ស្វាកាច ពីសំណាក់មន្រ្តីអាជ្ញាធរជាតិអប្សរា នាថ្ងៃទី២៩ ខែធ្នូ បានបង្កប្រតិកម្មយ៉ាងខ្លាំងពីមហាជន ប៉ុន្តែមន្រ្តីនៅតែអះអាងថា សកម្មភាពនេះ គឺដើម្បីកុំឱ្យអ៊ុកឡុកភ្ញៀវទេសចរ និងបញ្ចៀសការខូចខាត ដល់ថ្មប្រាសាទប៉ុណ្ណោះ៕
-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


