Connect with us

ព័ត៌មានជាតិ

ប្រាសាទជ្រុងទិសនិរតី ជាទីមនោរម្យលាក់ខ្លួនសម្រាប់ទស្សនាថ្ងៃលិច និងផ្ទាំងទស្សនីយភាពប្រវត្តិសាស្ត្រអង្គរធំ

បានផុស

នៅ

ប្រសិនបើអ្នកកំពុងស្វែងរកទីតាំងដ៏ស្ងប់ស្ងាត់ ដើម្បីទស្សនាពន្លឺព្រះអាទិត្យរៀបលិចជះពន្លឺមាសលើកំពែងបុរាណ ព្រមទាំងចង់ស្វែងយល់ពីអាថ៌កំបាំងនៃកំពែងថ្មដ៏ស្កឹមស្កៃនាសម័យអង្គរ ដែលជាគោលដៅមិនអាចរំលងបានឡើយ គឺប្រាសាទជ្រុងទិសនិរតីនៃអង្គរធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាសាទជ្រុង ជាស្នាដៃវិចិត្រសិល្បៈលើកំពែងមហានគរ ស្ថិតនៅលើកែងកំពែងជួបគ្នារវាងទិសត្បូង និងទិសខាងលិចនៃរាជធានីអង្គរធំ ដែលទំនងជាឧបករណ៍សម្គាល់ពេលវេលាដ៏តូចច្រឡឹងមួយ ដែលកសាងឡើងនៅចុងសតវត្សរ៍ទី១២ ដោយស្នាព្រះហស្តដ៏ឧត្តុង្គឧត្តមនៃព្រះបាទជ័យវម៌ទី៧។

ជាសំណង់ស្ថាបត្យកម្ម សាងសង់ឡើងពីថ្មភក់ និងថ្មបាយក្រៀម បង្ហាញពីភាពរស់រវើក ទោះបីមានទំហំតូច ប៉ុន្តែគ្រប់ផ្នែកនៃសំណង់ប្រាសាទរំលេចទៅដោយចម្លាក់អាទិទេព និងក្បាច់រចនាផ្កាភ្ញីយ៉ាងល្អប្រណីត និងមានជីវិត។ ប្រាសាទនេះជាកន្លែងតម្កល់សិលាចារឹកដ៏សំខាន់ K.288 ជាកំណត់ត្រាប្រវត្តិសាស្ត្រ ដែលបានពិពណ៌នាយ៉ាងពិស្តារអំពីការស្ថាបនាមហាកំពែង កសិន្ធុទឹកព័ទ្ធជុំវិញ និងទ្វារចូលរាជធានីអង្គរធំ។

នៅខាងក្រោមកំពែងត្រង់នេះ មាន«រន្ធត្រដេវ» ដែលច្រកទ្វារបង្ហូរទឹកប្រើប្រាស់ហើយចេញក្រៅក្រុង។ បើយើងដើរហួសពីប្រាសាទទៅទិសខាងកើតប្រមាណ ២០០ ម៉ែត្រ តាមខ្នងកំពែង រួចចុះមកក្រោមនឹងបានជួបអច្ឆរិយភាពមួយទៀត គឺសំណង់ទ្វារបង្ហូរទឹក ហៅសព្វថ្ងៃថា«រន្ធត្រដេវ»។ វាជារន្ធទ្វារទឹកមានប្រាំស្ថិតនៅជាប់ៗគ្នា ដែលសង់ទម្លុះខាងក្រោមមហាកំពែងអង្គរធំ។ សំណង់នេះមានមុខងារធារាសាស្ត្រប្រើប្រាស់ជាច្រកទឹកដែលប្រើរួច (ទឹកស្អុយ) នៅក្នុងក្រុង ចេញមករក្សាទុកត្រង់បឹងធំមួយជាប់គ្នានេះ ទើបបានបង្ហូរចោលមកក្រៅក្រុងនៅភាគនិរតី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម