Connect with us

ព័ត៌មានជាតិ

ព្រះវិហារ​កាតូលិក​មួយ​នៅ​ខេត្ត​បាត់ដំបង​ មានប្រវត្តិ​​ជាង ២៣០​ ឆ្នាំ​

បានផុស

នៅ

ព្រះវិហារ​កាតូលិក​​មួយ​កន្លែងឬ​ហៅ​ថា​ ( ពេទ្យ​យាយ​ជី) គិតមក​ដល់​ពេល​បច្ចុប្បន្ន​នេះ​មាន​​អាយុកាល​ប្រមាណ​ ២៣២​ឆ្នាំ​ ដោយ​​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ១៨៤៨ មក​ម៉្លេះ។ ព្រះវិហារ​កាតូលិក​នេះ មាន​ទីតាំង​ស្ថិត​នៅ​ ភូមិ​រំចេក​១ សង្កាត់ រតនៈ ខេត្ត​បាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់​ដំបង​បាន​ឲ្យ​ដឹង​ថា​ ព្រះវិហារ​កាតូលិក​បាត់ដំបង​ ឬ​គេ​ហៅ​ថា​ពេទ្យ​យាយ​ជី នៅ​ក្នុង​ឆ្នាំ ១៩០៥ ព្រះវិហារ​មួយ​នេះ​ក៏​ត្រូវ​បាន​ក្រុម​ប្រូវីដង់ ចាប់​ផ្ដើម​បង្កើត​​​មន្ទីរពេទ្យព្រម​ទាំង​កន្លែង​ថែរក្សា​ក្មេង​កំព្រា ឬ​(មន្ទីរពេទ្យ​សម្រាប់​កុមារ​កំព្រា) ហើយ​ក្រោយៗ​មក​​ទៀត​ ​មាន​អ្នក​ស្គាល់​ច្រើន​​ថា​ជា​មន្ទីរ​ពេទ្យ​​ព្យាបាល​អ្នក​ជំងឺ​ ដូច្នេះ​ក៏​មាន​មនុស្ស​​មក​ព្យាបាល​នៅ​ទី​នេះ​ជា​បន្ត​បន្ទាប់។

ប៉ុន្តែ​​ ទោះ​បី​បែប​នេះ​ក្ដី ព្រះវិហារ​មួយ​នេះ ក៏​ធ្លាប់​បាន​បំផ្លាញ​នៅ​ក្នុង​សម័យសង្គ្រាម​​ នឹង​បាន​ក្លាយ​ជា​ព្រះវិហារ​កំព្រា​កណ្ដោចកណ្ដែង​​អស់​រយៈ​ពេល​ជា​យូរ​ឆ្នាំ។​ លុះមក​ដល់​ដើម​ឆ្នាំ ២០០៤ រចនាសម្ព័ន្ធ​របស់​ព្រះសហគមន៍​​​ បាន​ចាប់​ផ្ដើមសារជាថ្មី​ ​ដោយ​​ភាព​យឺតៗ​ឡើង​វិញ​ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​។

យ៉ាង​ណា​មិញ ព្រះវិហារ​កាតូលិក(​ពេទ្យ​យាយ​ជី) ក៏​បាន​ក្លាយ​ជា​ទៅ​ជា​មជ្ឈមណ្ឌល​​សាសនា​​ដ៏​ទាក់ទាញ​នៅ​ក្នុង​ខេត្ត​បាត់ដំបង ដែល​មាន​ទី​កន្លែង​សក្ដានុពល​ជា​ច្រើន​មួយ​ចំនួន​ដូច​ជា​ ទី​សក្ការបូជា​ កន្លែង​ហាត់​កីឡា ទីតាំង​រៀបចំ​ពិធី​សាសនា សំណង់​អគារ​ស្ថាបត្យកម្ម សេវាកម្ម កន្លែង​ស្នាក់នៅ សាលារៀន​ មណ្ឌលសុខភាព ហាង​កាហ្វេ ហាង​លក់​វត្ថុ​អនុស្សាវរីយ៍ មណ្ឌល​ស្វាគមន៍​ជន ពិការ សកម្មភាព បណ្ដុះបណ្ដាល អប់រំ សប្បុរសធម៌ ផង​ដែរ។

ជា​មួយ​គ្នា​នេះ ទោះ​បី​ជា​ព្រះ​វិហារ​កាតូលិក​​នេះ​មាន​រយៈ​ពេល​យូរឆ្នាំ​ក៏​ពិត​មែន​ ប៉ុន្តែ​សភាព​ហាក់​នៅ​មាន​ភាព​ល្អ​ប្រសើរ​ ព្រម​ទាំងឃើញ​មាន​ការ​កកើតឡើង​នៅ​សំណង់​​ថ្មី​ៗផ្សេងៗ​ជា​ច្រើន​បន្ថែម​ទៀត​។

​ខេត្ត​បាត់ដំបង​មិន​​ត្រឹម​តែ​មានកន្លែង​ព្រះវិហារ​នេះ​ទេ ក៏​នៅ​មាន​គោលដៅ​ទេសចរណ៍​ជា​ច្រើន​ទៀត​​ដល់ ១១១ កន្លែង​ផង​ដែរ។ នេះ​បើ​តាម​មន្ទីរទេសចរណ៍​ខេត្ត​បាត់ដំបង៕

ដោយ៖ ឌឿនចាន់ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម