ព័ត៌មានជាតិ
ស្រុកព្រែកប្រសព្វបញ្ជូនទូក ១៦ ទៅប្រកួតក្នុងពិធីអុំទូកនៅទីរួមខេត្ត
ស្រុកព្រែកប្រសព្វដែលស្ថិតនៅម្ខាងនៃដងទន្លេនឹងបញ្ជូនទូកចំនួន ១៦ ទៅចូលរួមប្រកួតប្រជែងក្នុងពិធីបុណ្យអុំទូករយៈពេល ០៣ ថ្ងៃនៅទីរួមខេត្តក្រចេះ។
លោក ចាន់ សុផល្លា អធិការនគរបាលស្រុកព្រែកប្រសព្វបានឲ្យកម្ពុជាថ្មីដឹងថា ពិធីបុណ្យអុំទូករយៈពេល ៣ ថ្ងៃខាងមុខនេះ អាជ្ញាធរស្រុកបានបញ្ជូនទូកចំនួន ១៦ ចូលរួមប្រកួតប្រជែងជាមួយទូកមកពីបណ្តាស្រុកផ្សេងទៀត។
បើតាមលោកអធិការ ក្នុងពិធីបុណ្យប្រពៃណីជាតិនេះ អាជ្ញាធរស្រុកក៏បានបញ្ជូនកងកម្លាំង ដើម្បីចូលរួមថែរក្សា ការពារសន្តិសុខ និងសណ្តាប់ធ្នាប់ សម្រាប់ពលរដ្ឋនិងភ្ញៀវទេសចរមកកម្សាន្តសប្បាយផងដែរ។



អាជ្ញាធរខេត្តក្រចេះបានដុតដៃដុតជើងរៀបចំលម្អសោភ័ណភាពនៅតាមដងផ្លូវទីសាធារណៈ ដើម្បីមុខមាត់ខេត្ត និងលើកកម្ពស់ផ្នែកសេដ្ឋកិច្ចក្នុងវិស័យទេសចរណ៍ និងបង្ហាញឲ្យភ្ញៀវទេសចរមកចូលទស្សនាខេត្តក្នុងពេលព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ខាងមុខ។
លោក គង់ គឹមនី អភិបាលរងខេត្តបានដឹកនាំប្រជុំរៀបចំសោភ័ណភាព និងសន្តិសុខសណ្តាប់ធ្នាប់ ដោយណែនាំដល់មន្ទីរ អង្គភាពជុំវិញខេត្តរៀបចំតុបតែងលម្អនៅមន្ទីរអង្គភាពសាមីខ្លួន ដើម្បីបង្កលក្ខណៈកាន់តែសប្បាយផង និងដើម្បីបង្ហាញដល់សាធារណជនឱ្យចូលរួមកាន់តែច្រើនកុះករ។
នៅតាមដងផ្លូវ លោកបានបញ្ជាឲ្យរៀបចំដាក់ដំឡើងអំពូលប្រភេទ LED នៅតាមទីតាំងមួយចំនួននៅក្នុងខេត្ត ក្នុងនោះទីតាំងដែលមានអំពូលចាស់ត្រូវដូរថ្មី ហើយទីតាំងមិនទាន់មានត្រូវដូរដាក់ឲ្យមានគ្រប់សព្វ។


ជាមួយគ្នានេះ លោកជំរុញឲ្យអាជ្ញាធរមូលដ្ឋានត្រូវផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋត្រូវចូលរួមសម្អាតអនាម័យបរិស្ថានជុំវិញផ្ទះរបស់ខ្លួន និងនៅតាមដងផ្លូវ ហើយមន្ទីរសាធារណការចុះពិនិត្យនិងធ្វើការសម្អាតដើម ឈើដុះតាមដងផ្លូវ ដើម្បីការពារសុវត្ថិភាពចរាចរណ៍ធ្វើដំណើររបស់ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរ។
គួរបញ្ជាក់ថា ពិធីប្រណាំងទូក”ង” នៅខេត្តក្រចេះ នឹងរៀបចំរយៈពេល ៣ ថ្ងៃនៅថ្ងៃទី២១-២២-២៣ ខែតុលា ឆ្នាំ២០២២ ដែលមានទូក ២៦ ចូលរួមប្រកួតប្រជែង៕
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


