Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ផ្តល់អង្ករ២០០តោន និងថវិកា​មួយចំនួនដល់រដ្ឋបាលខេត្តកំពង់ធំ ដើម្បីជួយពលរដ្ឋរ​ង​​ផលប៉ះពាល់ដោយទឹកជំនន់

បានផុស

នៅ

នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញទទួលអំណោយរបស់សម្តេច​តេជោ ហ៊ុន សែន នូវអង្ករចំនួន២០០តោន និងថវិកាចំនួន១៥ម៉ឺនដុល្លារ ដើម្បីបន្តចាត់ចែងរៀបចំជាកញ្ចប់ស្បៀងបន្ថែមទៀត សម្រាប់ផ្តល់ជូនពលរដ្ឋដែលទទួលរងផលប៉ះពាល់ទឹកជំនន់ និងមានជីវភាពខ្វះខាត នៅក្នុងភូមិសាស្រ្តខេត្តកំពង់ធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះដែរ ឯកឧត្តម លើកឡើងថា ទឹកជំនន់នៅក្នុងខេត្តកំពង់ធំ កើតចេញពីស្ទឹងចំនួនពីរ គឺស្ទឹងស្ទោង និងស្ទឹងសែន ធ្វើឲ្យមានផលប៉ះពាល់ទូទាំង៩ក្រុង ស្រុក លើជីវភាពរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនោះ ការគិតគូររបស់សម្តេច​តេជោ បានផ្តល់ស្បៀងបម្រុងដល់រដ្ឋខេត្តកំពង់ធំ ចំនួន១១,៩០០គ្រួសារ ដែលរហូតមកដល់ពេលនេះ បានចែកជូនដល់​ដៃប្រជាពលរដ្ឋនៅគ្រប់ច្រកល្ហក តាមរយៈការស្នើររបស់អាជ្ញាធរមូលដ្ឋានគ្រប់ទីកន្លែង។

ឯកឧត្តមបន្តថា ដោយមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ សម្តេចបានផ្តល់នូវលទ្ធភាពបន្ថែមសម្រាប់យកទៅចាត់ចាត់ចែងបន្តដើម្បីជួយទ្រទ្រង់ជីវភាពរបស់ពលរដ្ឋនូវអង្ករ២០០តោន និងថវិកា ចំនួន១៥ម៉ឺន ដុល្លារ បន្ថែមទៀត ដែលបាននិងប្រគល់ទទួលនៅថ្ងៃនេះ។ ឯកឧត្តមបន្ថែមថា ទឹកជំនន់បានធ្វើប៉ះពាល់ដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ធំ សរុបចំនួន ២៤.០០០គ្រួសារ ដែលតម្រូវឲ្យរដ្ឋបាលខេត្តកំពង់ធំ បន្តរៀបចំចាត់ចែង ផ្តល់ស្បៀងបម្រុងរបស់សម្តេចតេជោ ចែកជូនទៅកាន់ប្រជាពលរដ្ឋបន្តទៀត។ ដោយឡែកជាមួយស្ដារឡើងវិញ ផលប៉ះពាល់ដំណាំកសិកម្ម ដំណាំស្រូវ ជាទូទៅផលប៉ះពាល់មានជាង២ម៉ឺនហិកតា ក្នុងនោះទទួលរងការខូចខាតទាំងស្រុងជាង ១២.០០០​ហិកតា ប៉ុន្តែលទ្ធភាពស្តារឡើងវិញ លើទីតាំងដែលមានប្រភពទឹកអាចបង្កបង្កើនផលបាននៅពេលទឹកស្រកទៅវិញមានចំនួន ៩.៥៥០ហិកតា តម្រូវការពូជស្រូវរហូតដល់ ៨៧៦តោន ។

ឯកឧត្តមបន្ថែមទៀតថា កន្លងទៅឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក៏ដូចជាក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ និងក្រសួងកសិកម្ម ជាមួយរដ្ឋបាលខេត្ត បានចែកពូជស្រូវបានជាង ៣០០តោន លើ ៤ស្រុក ហើយនៅសល់ ៥ស្រុក ស្មើនឹងជិត ៦០០តោន បន្ថែមទៀត ដែលសម្តេចតេជោ នឹងអញ្ជើញផ្តល់ជាកិត្តិយសចែកដោយផ្ទាល់នៅថ្ងៃទី២៩ ខែតុលា ខាងមុខនេះ ។

ក្នុងនាមរដ្ឋបាលខេត្តកំពង់ធំ តំណាងឲ្យប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំ ឯកឧត្តមសូមថ្លែងអំណរគុណសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់ជូន និងយកចិត្តទុកដាក់ចំពោះជីវភាពប្រជាពលរដ្ឋទូទាំងខេត្ត ក៏ដូចជាទូទាំងប្រទេសកម្ពុជា។ ឯកឧត្តម អំពាវនាវដល់បងប្អូនដែលទទួលបានពូជស្រូវ សូមរូតរះក្នុងការរៀបចំដី ដើម្បីព្រោះសាបឡើងវិញ និងពិនិត្យមើលបានច្បាស់លាស់ដើម្បីឲ្យគ្រាប់ពូជស្រូវបានបន្ត​ជួយពង្រីក និងបង្កើនជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ៕

អត្ថបទ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម