ព័ត៌មានជាតិ
សាហាវណាស់ ចង់បានទូរសព្ទ័វាយបំណងឲ្យស្លាប់តែទីបំផុតគុក
កាលពីថ្ងៃទី២ខែមករាឆ្នាំ២០២១ មានករណីមួយ ពាក់ព័ន្ធទៅនឹងអំពើហឹង្សារមួយ ដោយជនសង្ស័យឈ្មោះ តាំង រស្មី ភេទ ប្រុស អាយុ ២៧ ឆ្នាំ បានយកឧបករណ៍សម្រាប់លើកយកសាច់ដុំដៃ (ធ្វើពីស៊ីម៉ង់ត៍) ចំនួន ០១ វាយជនរងគ្រោះបណ្ដាលឲ្យរងរបួសបែកក្បាលពីខាងក្រោយចំនួន ០១ កន្លែងដួលសន្លប់ទៅលើដី (ដោយជនសង្ស័យឈ្មោះ តាំង រស្មី សង្ស័យជនរងគ្រោះបានលួចយកទូរស័ព្ទដៃរបស់គេដែលបានបាត់)។
-កើតហេតុ ថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០២ វេលាម៉ោង ១១ម៉៣០នាទី នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវ លំ ភូមិ ភ្នាត សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។
-ជនសង្ស័យឈ្មោះ តាំង រស្មី ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវ លំ ភូមិ ភ្នាត សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ. និងមុខរបរ មិនពិតប្រាកដ ។
-ជនរងគ្រោះឈ្មោះ លឹម ធារ៉ា ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវ លំ សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ មុខរបរ កម្មករសំណង់ ។

-វត្ថុតាងចាប់យក : ឧបករណ៍សម្រាប់លើកយកសាច់ដុំដៃ (ធ្វើពីស៊ីម៉ង់តិ៍) ចំនួន ០១ ។


*ហេតុការណ៍ ៖ កាលពីថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០២១ វេលាម៉ោង ១១ម៉៣០នាទី នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវ លំ ភូមិ ភ្នាត សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ជនរងគ្រោះឈ្មោះ លឹម ធារ៉ា ភេទ ប្រុស អាយុ ២១ ឆ្នាំ បានមកយកខោអាវដែលផ្ញើទុកនៅផ្ទះជួលរបស់មិត្តភក្កិឈ្មោះ តាំង ចាន់ ភេទ ប្រុស អាយុ ២១ ឆ្នាំ ក្នុងពេលនោះជនសង្ស័យឈ្មោះ តាំង រស្មី ភេទ ប្រុស អាយុ ២៧ ឆ្នាំ បានយកឧបករណ៍សម្រាប់លើកយកសាច់ដុំដៃ (ធ្វើពីស៊ីម៉ង់ត៍) ចំនួន ០១ វាយជនរងគ្រោះបណ្ដាលឲ្យរងរបួសបែកក្បាលពីខាងក្រោយចំនួន ០១ កន្លែងដួលសន្លប់ទៅលើដី (ដោយជនសង្ស័យឈ្មោះ តាំង រស្មី សង្ស័យជនរងគ្រោះបានលួចយកទូរស័ព្ទដៃរបស់គេដែលបានបាត់) ខណៈនោះអ្នកជិតខាងបានបញ្ជូនជនរងគ្រោះឈ្មោះ លឹម ធារ៉ា ទៅព្យាបាលរបួសនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ចំណែកជនសង្ស័យត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ ចុះទៅឃាត់ខ្លួនយកមកទីស្នាក់ការប៉ុស្តិ៍ដើម្បីចាត់ការតាមនិតិវិធីតែម្ដង ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះ តាំង រស្មី សមត្ថកិច្ចយើងបានចាប់យកវត្ថុតាងមាន ៖ ឧបករណ៍សម្រាប់លើកយកសាច់ដុំដៃ (ធ្វើពីស៊ីម៉ង់ត៍) ចំនួន ០១ ។ បច្ចុប្បន្នជនសង្ស័យឈ្មោះ តាំង រស្មី ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕នរា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026


