Connect with us

ព័ត៌មានជាតិ

អង្ករចំនួន ១០០តោន របស់សម្តេចតេជោ ផ្តល់ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តស្វាយរៀង

បានផុស

នៅ

(ខេត្តស្វាយរៀង): លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង  បានទទួលអង្ករចំនួន ១០០តោន ដែលជាអំណោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន តាមរយៈលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភាសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារផលប៉ះពាល់នៃទឹកជំនន់លិចស្រូវ និងប្រជាពលរដ្ឋ​ដែលមានជីវភាពខ្វះខាតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ែន វិបុល អភិបាលខេត្ត មានប្រសាសន៍ថា អំណោយរបស់សម្តេចតេជោដែលរដ្ឋបាល​ខេត្តទទួល​បាននៅថ្ងៃនេះ នឹងយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានជួបទុក្ខលំបាកពិតប្រាកដ។ ទន្ទឹមនេះ​លោកអភិបាលខេត្តបានគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចតែង​តែមាន​មនោសញ្ចេតនាស្រលាញ់រាប់អានគិតគូរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ រួមសុខរួមទុក្ខជាមួយ​បងប្អូនជនរួមជាតិ​ទាំងអស់ នៅគ្រប់ទីកន្លែងទូទាំងប្រទេស ដោយមិនទុកឱ្យនណាម្នាក់ស្លាប់ដោយសារអត់អាហារនោះឡើយ៕

ដោយ: ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម