Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ធំ អំពាវនាវដល់គូរស្វាមីភរិយាថ្មី ចូលរួមដាំកូនឈើនៅក្នុងសួនអាពាហ៍​ពិពាហ៍

បានផុស

នៅ

នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដឹកនាំហការីដាំដើមឈើក្នុងសួនអាពាហ៍ពិពាហ៍ ស្ថិតនៅឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ។ ក្នុងឱកាសនោះដែរ ឯកឧត្តមបានអំពាវនាវដល់គូរស្វាមីភរិយាថ្មីទាំងអស់ក្នុងខេត្តកំពង់ធំ ចូលរួមដាំកូនឈើឲ្យបានយ៉ាងហោចណាស់ឲ្យបានមួយដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តមបន្តថា សកម្មភាពនេះ គឺជាកិច្ចការងារដែលយើងទាំងអស់គ្នាចូលរួមដើម្បីបង្កើតជាទីកន្លែងសាងអនុស្សាវរីយ៍សម្រាប់កូនចៅជំនាន់ក្រោយ ហើយសម្រាប់ប្រជាពលរដ្ឋផ្សេងទៀតដែលបានរៀបអាពាហ៍ពិពាហ៍រួចហើយ ក៏អាចទៅដាំដុះនៅទីនោះបានដែរ។ ទន្ទឹមនេះ មន្រ្តីជំនាញរដ្ឋបាលព្រៃខេត្តកំពង់ធំ ត្រូវរៀបចំទីតាំងប្លង់សម្រាប់ដាំ ជាពិសេសកូន​ឈើ​ ត្រូវមានជាប់ជាប្រចាំក្នុងថ្នាលបណ្តុះកូនឈើ ត្រៀមសម្រាប់ប្រជាពលរដ្ឋមកដាំដុះ និងដាក់មន្រ្តីប្រចាំការផងដែរ។

ឯកឧត្តមបន្ថែមថា ការដាំកូនឈើក្នុងសួនខាងលើនេះ វាជាការចូលរួមដ៏ល្អសម្រាប់មន្ត្រីរាជាការក្នុងសួនអាពាហ៍ពិពាហ៍នៅទីនេះ។ បើទោះបីជាថ្ងៃនេះ យើងមិនបានរៀបការ និងចុះសំបុត្រអាពាហ៍ពិពាហ៍នៅសាលាឃុំយ៉ាងណាក្តី ក៏ប៉ុន្តែយើងទាំងអស់គ្នាសុទ្ធសឹងបានរៀបអាពាហ៍ពិពាហ៍រួចមកហើយ ប៉ុន្តែអ្វីដែលសំខាន់ គឺយើងបានដាំកូនឈើ ក្នុងនាមគូរស្វាមី ភរិយាក្នុងសួនខាងលើ។

ជាមួយគ្នានេះផងដែរ លោក ប៊ុន សុធី នាយកខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ ធ្វើរបាយការណ៍ដែរថា ក្នុងខេត្តកំពង់ធំ បច្ចុប្បន្នមានសួនអនុស្សាវរីយ៍ចំនួន៤កន្លែង លើផ្ទៃដីសរុបប្រមាណ២៧ ហិកតា ដែលអាចឲ្យគូរក្រសករដាំកូនឈើ ក្រោមការសម្របសម្រួល និងផ្តល់កូនឈើដោយរដ្ឋបាលព្រៃឈើ ដែលមានទីតាំងស្ថិតនៅភូមិតាភោគ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ចំនួន១កន្លែង លើផ្ទៃដី៣ ហិកតា, ភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក ចំនួន១កន្លែង ផ្ទៃដី៣ ហិកតា, ភូមិត្រពាំងឬស្សី ឃុំ ពពក ស្រុកស្ទោង ចំនួន១កន្លែង ផ្ទៃដី១០ហិកតា និងទីតាំងស្ថិតនៅ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ចំនួន១ កន្លែង ចំនួន១១ហិកតា ស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់អធិការរដ្ឋានខាងជើងបឹងទន្លេសាប នៃខណ្ឌរដ្ឋបាលព្រៃឈើកណ្តាល៕

អត្ថបទ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម