Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី ណែនាំ តាម​គោលដៅ​ចំនួន​៦​ចំណុច ឱ្យ​ប្រជាពលរដ្ឋ ចេះ​ញែក វេច​ខ្ចប់ ទុកដាក់ និង​បញ្ចេញ​សំរាម សំណល់​រឹង​ឱ្យបាន​ត្រឹមត្រូវ​តាម​ម៉ោង​ពេល​កំណត់

បានផុស

នៅ

ភ្នំពេញ​ ៖ ក្នុង​គោលបំណង​ឱ្យ​ប្រជាពលរដ្ឋ ចេះ​ញែក វេច​ខ្ចប់ ទុកដាក់ និង​បញ្ចេញ​សំរាម សំណល់​រឹង​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ម៉ោង​ពេល​កំណត់​។

ឆ្លើយតប​ទៅនឹង “​ទិវា​អនាម័យ​បរិស្ថាន​ជាតិ ២៣ វិច្ឆិកា​” ដែល​ប្រព្រឹត្ត​ទៅជា​រៀងរាល់ឆ្នាំ ប្រកបដោយ​លទ្ធផល​ជា​ផ្លែផ្កា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​អំពី​ការធ្វើ​អនាម័យ​បរិស្ថាន តាម​គោលដៅ​ចំនួន​៦​ចំណុច ។ នេះ​បើ​យោ​យ​តាម​សេចក្ដី​ណ​នាំ ស្តីពី​ការរៀបចំ​ប្រារព្ធ “​ទិវា​អនាម័យ​បរិស្ថាន​ជាតិ ២៣ វិច្ឆិកា ឆ្នាំ​២០២២ ដែល​ក្នុង​សេចក្តី​នេះ​មានន័យថា​៖

-​ទិវា​អនាម័យ​បរិស្ថាន​ជាតិ ២៣ វិច្ឆិកា​” ត្រូវ​បាន​បង្កើត​ដោយ​អនុក្រឹត្យ​លេខ ៤៧ អនក្រ​.​បក ចុះ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​១៩៩៥ ក្នុង​គោលដៅ​លើកកម្ពស់​ការអប់រំ ផ្សព្វផ្សាយ និង​ជំរុញ​ចលនា​ប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការ​គ្រប់លំដាប់​ថ្នាក់ សិស្ស និស្សិត ឱ្យចូល​រួម​ធ្វើ​អនាម័យ កែលម្អ​សោភ័ណភាព ទីក្រុង ភូមិឋាន វត្ត​អារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ទីផ្សារ និង​មជ្ឈមណ្ឌល​សេដ្ឋកិច្ច ដើម្បី រួមចំណែក​ធ្វើឱ្យ​រាជធានី​ភ្នំពេញ មាន​អនាម័យ​បរិស្ថាន​ស្អាត និង​ភាព​ទាក់ទាញ​។

ដើម្បី​ធានា​នូវ​សោភ័ណភាព កិច្ច​គាំពារ​សុខភាព​សាធារណៈ និង​បរិស្ថាន ចាំបាច់​ត្រូវ​យកចិត្តទុកដាក់ លើកកម្ពស់​ការគ្រប់គ្រង​សំរាម សំណល់​រឹង ស្របតាម​សេចក្ដីណែនាំ​លេខ ០២៥/២១ ស​ណន​.​ស ចុះ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២១ ស្តីពី​ការគ្រប់គ្រង​សំរាម សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​ឱ្យ​ប្រជាពលរដ្ឋ ចេះ​ញែក វេច​ខ្ចប់ ទុកដាក់ និង​បញ្ចេញ​សំរាម សំណល់​រឹង​ឱ្យបាន​ត្រឹមត្រូវ​តាម​ម៉ោង​ពេល​កំណត់​។ ម្យ៉ាងវិញទៀត ចំពោះ​សំរាម សំណល់​រឹង​ដែល​បាន​ញែក​រួច​នោះ អាច​ប្រែ​ក្លាយទៅជា​សំណល់​មានតម្លៃ​សេដ្ឋកិច្ច​ពី ការកែច្នៃ ការប្រើប្រាស់​ឡើងវិញ និង​កាត់បន្ថយ​បរិមាណ​សំណល់​នៅតាម​ទីលាន​។

ឆ្លើយតប​ទៅ​នឹង​ចក្ខុវិស័យ ខាងលើ ជាពិសេស​ដើម្បីឱ្យ​ការ​ប្រារព្ធ “​ទិវា​អនាម័យ​បរិស្ថាន​ជាតិ ២៣ វិច្ឆិកា​” ជា​រៀងរាល់​ឆ្នាំ អាច​ប្រព្រឹត្តទៅ ប្រកបដោយ​លទ្ធផល​ជា​ផ្លែផ្កា និង​មានការ​ចូលរួម​កាន់តែ​សស្រាក់​ស​ស្រា​ថែមទៀត​ពី​សំណាក់​រដ្ឋបាល​ខណ្ឌ សង្កាត់ គ្រឹះស្ថានសាធារណៈ វិស័យ​ឯកជន អង្គការ​សង្គម​ស៊ីវិល ដៃគូ​អភិវឌ្ឍន៍​ជាតិ និង​អន្តរជាតិ សហគមន៍ មូលដ្ឋាន និង​អ្នកពាក់ព័ន្ធ​ទាំងអស់ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ណែនាំ​អំពី​ការធ្វើ​អនាម័យ​បរិស្ថាន តាម​គោលដៅ ដូចខាងក្រោម​៖

១. ទីសាធារណៈ​៖ រដ្ឋបាល​ខណ្ឌ និង​សង្កាត់ ត្រូវ​ចាត់វិធានការ​ធ្វើ​អនាម័យ​នៅតាម​ទីសាធារណៈ ជាប់​ជាប្រចាំ ដោយ​ត្រូវ​សម្អាត និង​ប្រមូល​សំរាម​មិន​ឱ្យមាន​នៅតាម​ដងផ្លូវ ច្រាំងទន្លេ សួនច្បារ ទីផ្សារ និង​រៀបចំ​ដាំ​កូនឈើ​បន្ថែម​តាម​ដងផ្លូវ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​។​

២. គ្រប់​គ្រឹះស្ថាន​សាធារណៈ សាលារៀន វត្ត​អារាម មន្ទីរពេទ្យ​៖ សូម​ចាត់ចែង​ធ្វើ​អនាម័យ​សម្អាត​ទាំង​ក្នុង និង​ក្រៅ​បរិវេណ​អង្គភាព​របស់ខ្លួន ដោយ​ត្រូវ​ប្រមូល​ទុកដាក់​សំរាម សំណល់​រឹង​ឱ្យបាន​ត្រឹមត្រូវ ស្របតាម​គោលការណ៍ 4Rs (​ការបដិសេធ​មិន​ប្រើប្រាស់ ការកាត់បន្ថយ​ការបង្កើត ការប្រើប្រាស់ ឡើងវិញ និង​ការកែច្នៃ​សំរាម​) សំដៅ​ធានា​បរិយាកាស​ការងារ​ល្អ និង​មាន​សោភ័ណភាព​។

៣. រោងចក្រ សហគ្រាស សិប្បកម្ម អាជីវកម្ម​៖ ត្រូវធ្វើ​អនាម័យ​សម្អាត​ទាំង​ក្នុង និង​ជុំវិញ​ទីតាំង របស់ខ្លួន និង​ត្រូវ​អប់រំ​ផ្សព្វផ្សាយ​ដល់​បុគ្គលិក កម្មករ អ្នកលក់​ចំណីអាហារ និង​អ្នក​ដឹកជញ្ជូន អំពី​ការគ្រប់គ្រង និង​ទុកដាក់​សំរាម សំណល់​រឹង​ឱ្យបាន​ត្រឹមត្រូវ​។​

រមណីយដ្ឋាន មជ្ឈមណ្ឌល​កំសាន្ត ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​៖ ត្រូវធ្វើ​អនាម័យ​បរិស្ថាន​ជាប់ ជាប្រចាំ ដើម្បី​ធានា​សោភ័ណភាព ផាសុកភាព និង​ភាព​មនោ​រម្យ ក្នុង​ការផ្តល់​សេវាកម្ម សម្រាកលំហែ និង​ទេសចរណ៍ ដោយ​ត្រូវ​ប្រមូល​ទុកដាក់​សំរាម សំណល់​រឹង​ឱ្យបាន​រៀបរយ ដាក់​ធុងសំរាម​ឱ្យបាន​គ្រប់គ្រាន់ និង​ដឹកជញ្ជូន​ចេញ​ឱ្យទាន់​ពេលវេលា​។​

៥. លំនៅឋាន​៖ អាជ្ញាធរ​មូលដ្ឋាន ភូមិ សង្កាត់ ត្រូវ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឱ្យធ្វើ​អនាម័យ​បរិស្ថាន​នៅ តាម​លំនៅឋានៈ និង​តាម​ទីតាំង​កម្មសិទ្ធិ​របស់ខ្លួន ដោយ​ត្រូវ​សម្អាត ប្រមូល​ទុកដាក់​សំរាម សំណល់​រឹង​ឱ្យបាន​សមស្រប​តាម​ស្ថានភាព​ជាក់ស្ដែង នៃ​មូលដ្ឋាន​នីមួយៗ និង​ស្របតាម សេចក្តីណែនាំ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុងទិសដៅ​ធានា​ឱ្យបាន​នូវ​គុណភាព​បរិស្ថាន សោភ័ណភាព និង​អនាម័យ​។​

៦. មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ ត្រូវ​សហការ​ជាមួយ​ទីចាត់ការ​គ្រប់គ្រង​សំណល់ និង​បរិស្ថាន​៖ – រៀបចំ​ប្រារព្ធ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ នៅ​ទីតាំង​សមស្រប​ណាមួយ​ក្នុង​ភូមិ​សាស្ត្រ​រាជធានី ភ្នំពេញ។

– ប្រមូល និង​បូកសរុប​របាយការណ៍​លទ្ធផល​នៃ​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខណ្ឌ សង្កាត់ ដើម្បី​ដាក់ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

​ទទួលបាន​សេចក្ដីណែនាំ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សង្ឃឹមថា រដ្ឋបាល​ខណ្ឌ សង្កាត់ គ្រឹះស្ថាន សាធារណៈ វិស័យ​ឯកជន អង្គការ​សង្គម​ស៊ីវិល ដៃគូ​អភិវឌ្ឍន៍​ជាតិ និង​អន្តរជាតិ សហគមន៍​មូលដ្ឋាន និង អ្នក​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​សហការ និង​អនុវត្ត​ទៅតាម​លទ្ធភាព​ជាក់ស្ដែង​ឱ្យបាន​ជោគជ័យ​នូវ​ស្មារតី «​ទិវា​អនាម័យ​បរិស្ថាន​ជាតិ ២៣ វិច្ឆិកា​» នេះ ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធានការ “៣​កុំ ៣​ការពារ​” ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩៕

ដោយ ៖ ស្រីរ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៣ នាទី មុន

លោកស្រី ធី សុវណ្ណថា បធិសេធការចុះហត្ថលេខាដកតួនាទីប្រធានភូមិបាលក្រុងអរិក្សត្រ ដែលលោកស្រីអះអាងថា ជាហត្ថលេខាក្លែងក្លាយ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រី និងអភិបាលខណ្ឌពោធិសែនជ័យ រៀបចំអាហារសាមគ្គីជាមួយប្រតិភូបុគ្គលិក ជិត ១០០ រោងចក្រ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីត​សេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត

សេដ្ឋកិច្ច៥ ម៉ោង មុន

សមាគមធនាគារនៅកម្ពុជា បដិសេធ ការចុះផ្សាយថា ការទូទាត់តាមប្រព័ន្ធឌីជីថល ធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ខ្ពស់ជាងគេនៅអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម