ព័ត៌មានជាតិ
អភិបាលខេត្តកំពត ដោះស្រាយរឿងអតីតអធិការនគរបាលស្រុកបន្ទាយមាស យកទីស្នាក់ការផ្សារទូកមាសធ្វើជាកម្មសិទ្ធិ
លោក ម៉ៅ ធនិន អភិបាលខេត្តកំពតរួមនឹង លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងលោក លោកស្រី អភិបាលរងខេត្ត និងលោកអភិបាលស្រុកបន្ទាយមាសកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ បានធ្វើការដោះស្រាយក្រៅប្រព័ន្ធតុលាការដោយរៀបចំវេទិកានៅបេនឡានផ្សារទូកមាសស្ថិតក្នុងស្រុកបន្ទាយមាស ដែលមានប្រជាពលរដ្ឋចូលរួមចំនួន ២០០នាក់រួមទាំងអ្នកពាក់ព័ន្ធដែលមានសំណុំរឿងត្រូវដោះស្រាយចំនួន៤ ករណីផ្សេងៗពីគ្នា។

ដំណោះស្រាយទី១គឺក្រុមអាជីវកផ្សារទូកមាសបានជំទាស់ជាមួយលោកទន់ រ៉ូ អតីតអធិការនគរបាលស្រុកបន្ទាយមាសដែលបានចូលនិវត្តហើយខ្លួនបានទាមទារយកទីស្នាក់ការនគរបាលនៅមុខផ្សាទូកមាសធ្វើជាកម្មសិទ្ធិ។

លោក ទន់ រ៉ូ អតីតអធិការនគរបាលស្រុកបន្ទាយមាសដែលបានចូលនិវត្តន៍បាននិយាយប្រាប់ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតថា ការសាងសង់ទីស្នាក់ការនេះអស់ប្រាក់មួយម៉ឺនដុល្លារ។

តែលោក ម៉ៅ ធនិន អភិបាលខេត្តក៏បានសងសំណង់ទៅលោក ទន់ រ៉ូ ជាមន្ត្រីនគរបាលចូលនិវត្តន៍ចំនួន៥ ពាន់ដុល្លារ តាមការឯកភាពពីលោកអភិបាលស្រុកបន្ទាយមាសនិងលោកប្រធានភាស៊ីផ្សារទូកមាស។

លោកអភិបាលខេត្តកំពតបានមានប្រសាសន៍ថា នេះជាគំរូអាក្រក់មួយ បានធ្វើជាថ្នាក់ខេត្តថ្នាក់ស្រុកមានអំណាចបែរជាទៅសាងសង់លើដីរដ្ឋ។

លោកអភិបាលខេត្ត មានប្រសាសន៍បន្តថា បើឯងធ្វើអ្វីលើដីរដ្ឋត្រូវតែដកហូតយកមកវិញនិងរឿងទី២ក្រុមអាជីវកលក់ដូរក្នុងផ្សារទូកមាសចំនួន ៤៨ គ្រួសារបានទាមទារសុំឱ្យជួយធ្វើប្លង់ដីនៅផ្សារទូកមាសធ្វើជាកម្មសិទ្ធិនេះ ប៉ុន្តែលោក ម៉ៅ ធនិន អភិបាលខេត្តកំពត មិនទាន់សម្រេចនោះទេ។

លោក ឆាយ សន អតីតអភិបាលស្រុកបន្ទាយមាសនិងបច្ចុប្បន្នប្រធានក្រុមប្រឹក្សាស្រុកថា ផ្សារទូកមាសរាប់ទាំងអ្នកលក់ដូរនិងសាងសង់សំណង់រំលោភយកដីផ្សារយ៉ាងអនាធិបតេយ្យបំផុត។

អ្នកចូលរួមមិនគាំទ្រទេ ចំពោះក្រុមអ្នកអាជីវកលក់ដូរសង់ផ្ទះលើដីផ្សារជាសម្បត្តិរដ្ឋហើយថែមទាំងបានទាមទារសុំធ្វើប្លង់កាន់កាប់ស្របច្បាប់ទៀត។

និងរឿងទី៣ ប្រជាពលរដ្ឋចំនួន២៣គ្រួសារនៅភូមិព្រៃក្រឡាឃុំទូកមាសខាងលិចច្រកបន្ទាយមាសបានដណ្ដើមគ្នាចាក់ដីលុបស្រះទឹកជំនាន់បារាំងអោយអ្នកទោសជីកមានទទឹង៤០ម៉ែត្រនិងបណ្ដោយ៦០ម៉ែត្រនេះលោក ម៉ៅ ធនិន អភិបាលខេត្តកំពត មិនទាន់សម្រេចតាមការទាមទាររបស់ប្រជាពលរដ្ឋទេ តែទុកអោយខាងស្រុកនិងប្រជាពលរដ្ឋធ្វើការដោះស្រាយតាមការយល់ព្រមរបស់ប្រជាពលរដ្ឋនិងអោយខាងស្រុកបោះបង្គោលព្រំដីស្រះទឹកនោះដើម្បីទុកដីនោះធ្វើជាកន្លែងសហគមន៍អ្វីក៏បាន។

ករណីចុងក្រោយ ប្រជាពលរដ្ឋនៅភូមិច្រកឃ្លៃបានស្នើសុំធ្វើប្លង់កម្មសិទ្ធិដី ក្នុងបឹងមួយក្នុងវាលស្ដុកឈូកស្រុកដងទង់ តែករណីខាងលើដែលប្រជាពលរដ្ឋបានទាមទាសុំធ្វើប្លង់កម្មសិទ្ធិត្រូវប្រគល់អោយ លោក ដាញ់ សារី ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មសុរិយោដីខេត្តរៀបចំបើដីនោះមិនមានការពាក់ព័ន្ធអ្វីជាមួយធនធានទឹកនោះទេ គួរតែចេញប័ណ្ណកម្មសិទ្ធិជូនដល់ពួកគាត់ទៅ៕
ដោយ ៖ សឹង រ៉ាត់


-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៤ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


