ព័ត៌មានជាតិ
អភិបាលខេត្តកំពតជំរុញឱ្យសមាជិកគណៈចលនាមហាជន នៅគ្រប់មូលដ្ឋានត្រូវបង្កើនការយកចិត្តទុកដាក់លើការងារសំខាន់ៗ៦ចំណុច
កំពត ៖ នៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតជាប្រធានគណៈចលនាមហាជនខេត្តកំពតណែនាំឱ្យសមាជិក សមាជិកាគណៈចលនាមហាជន គណៈចលនាយុវជន និងក្រុមចលនាស្ត្រីគ្រប់មូលដ្ឋានទូទាំងខេត្ត សូមបង្កើនការយកចិត្តទុកដាក់លើកាងារសំខាន់ៗចំនួន៦ចំណុច ដើម្បីបន្តបម្រើប្រជាពលរដ្ឋ បម្រើបក្ស និងឆ្ពោះទៅដណ្តើមយកជ័យជម្នះ លើការបោះឆ្នោតជ្រើសរើសមាជិកក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ខាងមុខ។

ថ្លែងនៅកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត ដែលបានរៀបចំធ្វើឡើងនៅមន្ទីរបក្សខេត្ត នៅថ្ងៃទី៤ ខែកុម្ភៈនេះ លោក ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាប្រធានគណៈចលនាមហាជនខេត្តកំពត បានថ្លែងកោតសរសើរ សមាជិក សមាជិកាទាំងអស់ នៃរចនាសម្ព័ន្ធគណៈចលនាមហាជន ព្រមទាំងអង្គការចាត់តាំងបក្សនានា ដែលបានខិតខំ លះបង់ ទាំងកម្លាំង កាយចិត្ត ស្មារតី ក្នុងការអនុវត្តការងារកន្លងមកប្រកបដោយភាពមោះមុត ស្វិតស្វាញ និងទំនួលខុសត្រូវខ្ពស់ ដែលការខិតខំប្រឹងប្រែងទាំងអស់នេះ គឺពិតជាការចូលរួមដ៏មានសារសំខាន់ ក្នុងជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា លើការបោះឆ្នោត នាពេលកន្លងមក។

ហើយដើម្បីបន្តបម្រើប្រជាពលរដ្ឋ បម្រើបក្ស ពិសេសបន្តដណ្តើមយកជ័យជម្នះលើការបោះឆ្នោតជ្រើសរើសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ខាងមុខ លោកប្រធានគណៈចលនាមហាជនខេត្តកំពត បានណែនាំដល់សមាជិក សមាជិកាគណៈចលនាមហាជន គណៈចលនាយុវជន និងក្រុមចលនាស្ត្រីនៅគ្រប់មូលដ្ឋាន បង្កើនការយកចិត្តទុកដាក់លើកការងារសំខាន់ៗ៦ចំណុច។

នៅក្នុងឱកាសនោះដែរ លោក ម៉ៅ ធនិន ក៏បានលើកទឹកចិត្តដល់ក្រុមយុវជនបន្តវេន ដែលចង់ចូលរួមចំណែក ក្នុងកិច្ចការងារដឹកនាំនៅគ្រប់កម្រិតថ្នាក់ទាំងបក្ស និងរដ្ឋ សូមបន្តខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព បំពេញកិច្ចការងារ និងតួនាទីរបស់ខ្លួនឲ្យបានល្អប្រសើរ ដើម្បីធ្វើជាគំរូល្អ (យុវជនគំរូ ពលរដ្ឋគំរូ មន្ត្រី ឬបុគ្គិលគំរូ)ដែលអាចធ្វើឲ្យប្រជាពលរដ្ឋទូទៅ ពេញចិត្ត និងទទួលស្គាល់សមត្ថភាព និងគុណសម្បត្តិរបស់ខ្លួនក្នុងភាពជាអ្នកដឹកនាំ៕
ដោយ ៖ សឹង រ៉ាត់












-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?