Connect with us

ព័ត៌មានជាតិ

សម្ដេច​ក្រឡាហោម ស ខេង៖ «ក្រសួង​មហាផ្ទៃ​ ​​ធានា​សន្តិ​សុខ​ការ​បោះ​ឆ្នោត​ឱ្យ​បាន​ល្អ​ប្រសើ​រ»

បានផុស

នៅ

សម្ដេច​ក្រឡាហោម​ ស​ ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​នៃ​ក្រសួង​មហាផ្ទៃ​បាន​អះអាង​ថា តួនាទី​សំខាន់​តែ​មួយ​គត់​របស់​ក្រសួង​មហាផ្ទៃ គឺ​ធ្វើ​យ៉ាង​ណា​ខិត​ខំ​ធានា​ថែ​រក្សា​សន្តិសុខ​នៃ​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​ឱ្យ​បាន​ល្អ​ប្រសើរ​ បង្ក​លក្ខណៈ​ និង​លក្ខខណ្ឌ​សម​ស្រប​។ ​សម្ដេច​បាន​គូស​បញ្ជាក់​បែប​នេះ​ ក្នុង​ឱកាស​អនុញ្ញាត​ឱ្យ​ឯក​អគ្គរដ្ឋ​ទូត​សាធារណរដ្ឋ​បារាំង ប្រចាំ​កម្ពុជា ជួប​ពិភាក្សា​ការ​ងារ​កាល​ពី​ថ្ងៃ​ទី០១ ខែ​វិច្ឆិកា​ ម្សិល​មិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​នោះ​ លោក Jacques PELLET ឯក​អគ្គ រដ្ឋ​ទូត​សាធារណរដ្ឋ​បារាំងប្រចាំ​កម្ពុជា​ បាន​បង្ហាញ​ពី​បំណង​ស្វែង​យល់​អំពី​ការ​ត្រៀម​លក្ខណៈ​របស់​កម្ពុជា ក្នុង​ដំណើរ​ការ​ឆ្ពោះ​ទៅ​កាន់​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាង​មុខ។ លោកឯក​អគ្គរដ្ឋ​ទូត​សាធារណរដ្ឋ​បារាំង​ ក៏មាន​គោល​បំណង​ពិនិត្យ​មើល​លទ្ធភាព​ និង​ឱកាស​បង្កើត​នូវ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ភាគី​ទាំង​ពីរ ទៅ​លើ​កិច្ច​ការងារ​នេះ​ផង​ដែរ។

ស្របនឹង​ការ​លើក​ឡើង​របស់​លោក​​ឯក​អគ្គរដ្ឋ​ទូត​សាធារណរដ្ឋ​បារាំង ជា​ការ​ឆ្លើយ​តម សម្ដេច​ក្រឡាហោម បាន​មាន​ប្រសាសន៍​ថា ជា​រួម​ការ​ត្រៀម​លក្ខណៈ​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ២០២៣ ខាង​មុខ ពុំ​មាន​បញ្ហា​ចោទ​អ្វី​នោះ​ទេ ព្រោះ​ដោយ​ហេតុ​ថា កម្ពុជា​ធ្លាប់​បាន​ដំណើរ​ការ​បោះ​ឆ្នោត​ជា​ច្រើន​លើក​រួច​មក​ហើយ ពិសេស​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់ ដែល​កន្លង​ទៅ​កាល​ពី​ពេល​ថ្មីៗ​នេះ៕

ដោយ៖​ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៩ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម