ព័ត៌មានជាតិ
ផ្លូវល្បឿនលឿនទៅបាវិត នឹងត្រូវសង់ស្ពានកាត់ទន្លេមួយទៀតនៅល្វាឯម
លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានលើកបង្ហាញពីគម្រោងសាងសង់ផ្លូវល្បឿនលឿនទីពីរពីភ្នំពេញទៅបាវិត ក្នុងនោះក៏ត្រូវសាងសង់ស្ពានកាត់ទន្លេមួយទៀតនៅស្រុកល្វាឯម។

លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា តាមការគ្រោងទុក ផ្លូវល្បឿនលឿនទីពីរពីភ្នំពេញទៅបាវិត អាចចាប់ផ្ដើមបើកការដ្ឋានសាងសង់នៅអំឡុងខែ ៦ ឆ្នាំ ២០២៣។
បើតាមលោករដ្ឋមន្រ្តី កិច្ចព្រមព្រៀងក្របខណ្ឌបានធ្វើចប់សព្វគ្រប់ ហើយក្រសួងកំពុងជំរុញចរចាឲ្យបានកិច្ចព្រមព្រៀងសម្បទាន ដើម្បីឈានទៅចុះហត្ថលេខានៅពេលថ្នាក់ដឹកនាំចិនចូលរួមកិច្ចប្រជុំអាស៊ាននៅរាជធានីភ្នំពេញ និងអាចចាប់ផ្តើបើកការដ្ឋានសាងសង់នៅឆ្នាំក្រោយ។
ការសិក្សាបានបង្ហាញថា ផ្លូវល្បឿនលឿនទីពីរពីភ្នំពេញទៅបាវិត មានប្រវែងសរុប ១៣៥ គីឡូម៉ែត្រ ដែលនឹងសាងសង់ចេញពីស្រុកល្វាឯម កាត់តាមព្រៃវែង ស្វាយរៀង ទៅដល់ច្រកទ្វារព្រំដែនបាវិតជាប់ព្រំដែនជាមួយប្រទេសវៀតណាម៕
-
កីឡា៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


