Connect with us

ព័ត៌មានជាតិ

ត្រៀមជួសជុលផ្លូវជាតិលេខ ៣៣ ពីទីរួមខេត្តកំពតដល់ច្រកទ្វារអន្តរជាតិព្រែកចាក

បានផុស

នៅ

លោក ជីង គួង ប្រធានមន្ទីរក្រសួងសាធារណការ និងដឹកជញ្ជូនខេត្តកំពត បានឲ្យដឹនៅថ្ងៃទី ៧ ខែវិច្ឆិកាថា កាលពីចុងសប្ដាហ៍នេះ ក្រុមការងារពាក់ព័ន្ធ បានដឹកនាំកិច្ចប្រជុំលើកដំបូង ដើម្បីត្រៀមបើកការ​ដ្ឋានជួសជុលផ្លូវជាតិលេខ ៣៣ ពីទីរួមខេត្តកំពតដល់ច្រកទ្វារអន្តរជាតិព្រែកចាក នៅជាប់ព្រំដែនកម្ពុជា-វៀតណាម ដែលស្ថិតនៅក្នុងភូមិថ្កូវ ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត នាពេលខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនោះដឹកនាំដោយលោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនដោយមានការចូលរួមពីក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន និងក្រុមការងារគម្រោងបច្ចេកទេសអនុវត្ត។ នៅក្នុងឱកាសនោះ លោក ប៉ាល់ ចន្ទតារា បានណែនាំឲ្យក្រុមហ៊ុនអនុវត្តគម្រោង ត្រៀមរៀបចំការងារមួយចំនួនឲ្យបានរួចរាល់ពេលជាមុនសិន មុនពេលការបើកការដ្ឋាននឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ។

ក្នុងនោះ មានការរៀបចំបំពាក់ផ្លាកសញ្ញាចរាចរណ៍ ផ្ទាំងប៉ាណូបង្ហាញការដ្ឋាន ជាពិសេសការជួសជុលថែទាំផ្លូវ កំពុងរងការខូចខាតជាបណ្ដោះអាសន្ន ដើម្បីជៀសវាងការកកស្ទះចរាចរណ៍នៅតាមបណ្តោយផ្លូវជាតិលេខ ៣៣នេះ។

លោករដ្ឋលេខាធិការក្រសួងសាធារណការ បានសំណូមពរក្រុមការងារគម្រោងទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ជាពិសេសបន្តទំនាក់ទំនង និងកិច្ចសហការល្អជាមួយគ្នា ដើម្បីធ្វើឲ្យគម្រោងជួលជុលផ្លូវជាតិលេខ ៣៣ ពីទីរួមខេត្តកំពតដល់ច្រកទ្វារអន្តរជាតិព្រែកចាកនេះ ដំណើរការទៅដោយរលូនល្អ ហើយអាចប្រើប្រាស់ផ្លូវនេះបានយូរអង្វែង៕

អត្ថបទ៖ សឹង រ៉ាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម