ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌសែនសុខ ដាក់គ្រឿងចក្រឈូសឆាយជួសជុលផ្លូវជង្ហុក ប្របផ្លូវរថភ្លើង សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ
ដើម្បីជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅភូមិសេប៉េសេ ភូមិបុរី ១០០ ខ្នង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា និងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ព្រមទាំងអ្នកធ្វើដំណើរឆ្លងកាត់តាមបណ្ដោយផ្លូវប្របផ្លូវរថភ្លើង រដ្ឋបាលខណ្ឌសែនសុខ បានដាក់ឲ្យគ្រឿងចក្រធ្វើការឈូសឆាយ កិនបង្ហាប់ និងជួសជុលសម្រួលតួផ្លូវ ធ្វើឲ្យងាយធ្វើដំណើរជាងមុន និងចំណេញពេលវេលា។



លោក ធាម ច័ន្ទសេរីវុឌ្ឍ ប្រធានការិយាល័យសាធារណការ បានឲ្យដឹងថា ការងារជួសជុលនេះ បានអនុវត្តចាប់ពីចំណុចផ្លូវលេខ ១០១៩ (ភ្នំពេញ–ហាណូយ) រហូតដល់ផ្លូវ ៥៩៨ (ត្រឡោកបែក) ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានប្រវែងជាង ១៨០០ ម៉ែត្រ។ គោលបំណងសំខាន់ ដើម្បីកាត់បន្ថយបញ្ហាចរាចរណ៍ ការកកស្ទះ និងបង្កើនសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ចំពោះការដាក់ចេញគ្រឿងចក្រជួសជុលផ្លូវនេះ គឺជាផ្នែកមួយ នៃយុទ្ធនាការរដ្ឋបាលក្នុងការឆ្លើយតបតាមតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ មានភាពងាយស្រួលក្នុងជីវភាពប្រចាំថ្ងៃ។



លោក ហុង វិចិត្រ ពលរដ្ឋរស់នៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ប្របផ្លូវរថភ្លើង បានអរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់របស់រដ្ឋបាលខណ្ឌសែនសុខ ដែលដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ មានវិធានការក្នុងការជួសជុលផ្លូវមួយខ្សែនេះ ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើដំណើរ ខណៈផ្លូវសហព័ន្ធរុស្សីកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ ហើយផ្លូវនេះជាផ្លូវវាង ចំណេញទាំងពេលវេលាទៀតផង។ លោកថា បន្ទាប់ពីផ្លូវត្រូវបានសម្រួល ការធ្វើដំណើររបស់រថយន្ត និងម៉ូតូ កាន់តែងាយស្រួលជាងមុន។



រដ្ឋបាលខណ្ឌសែនសុខ បានបន្តអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ រួមចំណែកថែរក្សាផ្លូវ និងអនាម័យបរិស្ថាន ដើម្បីអភិវឌ្ឍន៍តំបន់កាន់តែស្អាត និងមានរបៀបរៀបរយ៕
អត្ថបទ ៖ សំណាង



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


