Connect with us

ព័ត៌មានជាតិ

សត្វ​ដំរីព្រៃ​២​ហ្វូង កំពុងបង្កការភ័យខ្លាចនិងបំផ្លាញ​ដំណាំ​ពលរដ្ឋ​នៅ​ស្រុក​អូ​រយ៉ា​ដាវ

បានផុស

នៅ

សត្វ​ដំរីព្រៃ​ ចំនួន​២​ហ្វូង បានចូលអុកឡុកក្នុង​ឃុំ​​​ប៉ក់​ញ៉ៃ និង​ឃុំ​យ៉ា​ទុង ស្ថិតក្នុងស្រុក​អូរ​យ៉ា​ដាវ​ ខេត្តរតនគិរី និងបាន​បំផ្លាញ​ផលដំណាំ ​បង្ក​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ កាលពីថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២១​​។​

លោក ស៊ឹម លីន អភិបាលរង​ស្រុក​អូ​រយ៉ា​ដាវ បាន​ដឹកនាំ​កម្លាំងប្រដាប់អាវុធ រួមមាន​ កម្លាំង​សឹក​រង​ស្រុក​, កម្លាំង​នគរ​បាល​​ស្រុក និង​កម្លាំង​បរិស្ថាន​ឧទ្យាន​ជាតិ​អូ​រយ៉ា​ដាវ ចុះទៅ​អន្តរាគមន៍​នៅ​ឃុំ​យ៉ា​ទុង នៃ​ស្រុក​អូ​រយ៉ា​ដាវ ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ឹម លីន បាន​ឲ្យ​ដឹងថា ហ្វូង​សត្វ​ដំរីព្រៃ​នេះ មាន​ប្រមាណ​ជាង១៥​ក្បាល ដើរ​ចល័ត​នៅក្នុង​ឃុំ​ប៉ក់​ញ៉ៃ និង​ឃុំ​យ៉ា​ទុង ក្នុង​ពេលយប់ មាន​ភាព​ដ៏​កាច​សាហាវ គឺ​ដើរ​ជួប​ដំណាំ​បំផ្លាញ​ដំណាំ​, ​​ស៊ី​ស្រូវ​ និង​បំផ្លាញសម្ភារ​របស់អ្នកភូមិផងដែរ។​

លោក​អភិបាលរងស្រុក បាន​បន្តទៀតថា ហ្វូង​ដំរីព្រៃ ​ក្នុង​ឧទ្យាន​ជាតិ​ស្រុក​អូ​រយ៉ា​ដាវ មាន​ប្រហែល​៤០​ទៅ​៥០​ក្បាល ហើយ​សត្វ​ដំរីព្រៃ​នេះ​បាន​ដើរ​ដាច់​ហ្វូង​ពីគ្នា​។​

លោក​ថា ដោយមាន​សំណូមពរ ពី​ប្រជាពលរដ្ឋ​ឲ្យ​ដាក់​កងកម្លាំងប្រដាប់អាវុធ​ប្រចាំការ គឺ​គណៈ​បញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ស្រុក សម្រេច​ដាក់​កម្លាំង​ចំនួន​២​គោលដៅ គឺ​ភូមិ​ដរ​តូច​ ចំនួន​៤​នាក់ និង​ភូមិ​ខ្វែង​ ចំនួន​៤​នាក់ (​ឃុំ​យ៉ា​ទុង​) សហការ​ជាមួយ​កម្លាំង​ប្រជាពលរដ្ឋ ក្នុងភូមិ​យាម​ឃ្លាំមើល​ហ្វូង​សត្វ​ដំរីព្រៃ​នេះ​។​

ដោយឡែក តំណាង​ប្រជាពលរដ្ឋ នៅ​ក្នុង​ឃុំ​យ៉ា​ទុង បាន​ឲ្យ​ដឹង​ដែរ​ថា រយៈពេល​៥​ទៅ​៦​ថ្ងៃនេះ ហ្វូង​សត្វ​ដំរីព្រៃ ចូល​ភូមិ​ពួកគាត់ បាន​បំផ្លាញ​ខ្ទម​ចាំចម្ការ​អស់​ចំនួន​១០​ខ្នង​, ស្រូវ​ចំនួន​៥៩​បាវ​, ដើម​ចន្ទី​ចំនួន​១០​ដើម​, ម៉ាស៊ីន​កាត់​ស្មៅ​៣​គ្រឿង​, ម៉ាស៊ីន​បាញ់​ស្មៅ​៤​គ្រឿង និង​សម្ភារ​ចានឆ្នាំង​មួយចំនួន​ទៀត​ផងដែរ​។​

សកម្មភាព​ហ្វូង​សត្វ​ដំរីព្រៃ​ខាងលើនេះ ពួកគាត់​សំណូមពរ​ឲ្យ​សមត្ថកិច្ច​ជំនាញ និង​ស្ថាប័ន​ពាក់ព័ន្ធ​កៀង​សត្វ​ដំរី​ទាំងនោះ​ឲ្យ ចូលទៅក្នុង​ព្រៃធំ​វិញ ដើម្បី​បង្ការ​ហានិភ័យ​ដល់​កូនចៅ​ពួកគាត់ ធ្វើដំណើរ​នៅពេល​យប់​ដូចជា​ឈឺ​ស្កាត់​, ស្ត្រី​ឈឺពោះ​មក​មណ្ឌល​សុខភាព​៕

អត្ថបទ ៖ វុ​ទ្ធ​ឦសាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម